• Giloba

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មិន​ថា​ចាស់ ឬ​ក្មេង សូម​ឲ្យ​កែប្រែ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​សម្រាប់​សង្សា មកជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ សម្រាប់​ឪពុកម្ដាយ សម្រាប់​ក្រុមគ្រួសារ សម្រាប់​សាច់ញាតិ​

5 ខែ កន្លងទៅ សម្បត្តិ

​មុន​ទិវា​ក្តី​ស្រលាញ់ ឬ​Valentine's Day នៅ​ថ្ងៃទី​១៤​កុម្ភៈ ចូលមក​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវវ័យ កុំ​យល់ថា​ថ្ងៃទី​១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សា​។ ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្ត្រី ក៏បាន​ទូន្មាន​ដល់​នារីៗ​ថា កុំ​យក ថ្ងៃ​១៤​កុម្ភៈ ដើម្បី​ប្រគល់​ខ្លួនប្រាណ​ឱ្យទៅ​បុរស​ណា​ទាំងអស់ ព្រោះ​វា​ពុំមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​។​

​ការ​ផ្ដាំផ្ញើ​បែបនេះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ប្រគល់ សញ្ញាបត្រ​ជូន​និស្សិត​សកល វិទ្យាល័យ​វេ​ស្ទើ​ន​ប្រមាណ ៤,១៥៨​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំផ្ញើ​យ៉ាង​ដូច្នេះ​ថា «​ក្មួយៗ​អើយ ថ្ងៃស្អែក​នេះ​គេ​ហៅ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ថ្ងៃ​១៤​ស្អែក​នេះហើយ​! អាណិត​ទៅ​អាហ្នឹង​មិនមែន​ទំនៀមទម្លាប់​ខ្មែរ​ទេ វា​ជា​ទំនៀមទម្លាប់​បរទេស ក៏ប៉ុន្ដែ​យើង​មិនអាច​រារាំង​បានទេ តែ​សុំ​តែ​ម្យ៉ាង​ទេ សូមកុំ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ទាំងអស់​ថ្ងៃ​ហ្នឹង​»​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា ថ្ងៃ​១៤​កុម្ភៈ សម្រាប់​វប្បធម៌​បរទេស​ដែល​គេ​បង្ហាញ​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅវិញទៅមក មិនមែនជា​ថ្ងៃ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​សង្សា​នោះទេ ហេតុនេះ​សម្ដេច​ថា សូម​យុវវ័យ​កម្ពុជា​កុំ​មានការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ​។​

​មួយវិញទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មិន​ថា​ចាស់ ឬ​ក្មេង សូម​ឲ្យ​កែប្រែ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​សម្រាប់​សង្សា មកជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ សម្រាប់​ឪពុកម្ដាយ សម្រាប់​ក្រុមគ្រួសារ សម្រាប់​សាច់ញាតិ សម្រាប់​ប្រទេសជាតិ និង​សម្រាប់​វប្បធម៌​កម្ពុជា​ជាដើម​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...