• Flexa
  • Default ខាងលើក្រោមមេនុយ

មន្ត្រី​តុលាការ​ពន្យល់​ជុំវិញ​ការដោះលែង​មន្ត្រី​សមត្ថកិច្ច ដែល​បាន​ផ្ទុះអាវុធ ត្រូវចំ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅពេល​ចុះបង្ក្រាប​ស​ង្វ្រៀ​ន បន្ទាប់ពី​ជាប់ឃុំ​រយៈពេល​20​ថ្ងៃ​

2 ខែ កន្លងទៅ វុត្ថា

​មន្ត្រី​សមត្ថកិច្ច ដែល​បាន​ផ្ទុះអាវុធ ត្រូវចំ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅពេល​ចុះបង្ក្រាប​ស​ង្វ្រៀ​ន​បញ្ជល់មាន់​មួយកន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​តុលាការ​សម្រេច ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​ជាប់ឃុំ​រយៈពេល​20​ថ្ងៃ​តែប៉ុណ្ណោះ​។​

​លោក​អនុសេនីយ៍ត្រី ច​ន វីរៈ ប៉ូលិស​ផ្នែក​អន្តរាគមន៍​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ផ្ទុះអាវុធ​បណ្តាលឱ្យ​មនុស្ស​ស្លូតត្រង់​ម្នាក់​ស្លាប់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សង្វៀន​ជល់​មាន់ នោះ​ឥឡូវនេះ​មាន​សេរីភាព​ឡើងវិញ​ហើយ ។​

​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បើកសវនាការ​រឿងក្តី​នេះ​និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង ដោយ​ពុំ​បង្អង់​ឡើយ​។​

​ខ្លឹមសារ​នៃ​សាលក្រម​គឺ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ច​ន វីរៈ ដាក់ពន្ធនាគារ​មួយឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការចោទប្រកាន់​ពីបទ​”​មនុស្សឃាត​ដោយ​អ​ចេតនា​”​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​។​

​មន្ត្រី​តុលាការ ពន្យល់ថា ក្នុងករណី​ដែល​ជនជាប់ចោទ​ច​ន វីរៈ គ្មាន​ជាប់​បទល្មើស​ផ្សេងទៀត​ទេ ជននេះ​នឹងត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ឃុំ​ត្រឹម​២០​ថ្ងៃ​ប៉ុណ្ណោះ​។​

​គួរ​រំ​ម្លឹ​ក​ដែរ​ថា ហេតុការណ៍​នេះ បានកើត​ឡើងទៅ​លើ​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់នៅ​ក្បែរ​ផ្សា​រកា​ណា​ស៊ី​ធី មាន​ស្រុកកំណើត​នៅ ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ណុប ផានី អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​សែន​អោក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០០​ដុល្លារ ដល់​គ្រួសារ​សព​ជនរងគ្រោះ ហើយ​ឲ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ និង​ចូលរួម​បុណ្យសព​ចំនួន​២​លាន​រៀល​, អភិបាលខណ្ឌ​លោក ហែម ដា​រិ​ទ្ធ ចំនួន​១០០​ដុល្លា​, លោក ឃឹម ស៊ុន​សូ​ដា ចំនួន​១០០​ដុល្លារ​, លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ចំនួន​៥០០​ដុល្លារ ព្រមទាំង​មន្ត្រីនគរបាល​ផ្សេងទៀត​ផងដែរ ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ធ្វើបុណ្យ​ជូន​ជនរងគ្រោះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...