• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ភ្ញាក់ផ្អើល ពេល​ឃើញ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​របស់​ឧកញ៉ា​ម៉ុង ឫទ្ធី​........

2 ខែ កន្លងទៅ នាគរាជ

​ប្រជាជន​ខ្មែរ​ពេញ​មួយ​ប្រទេស​បានដឹងថា លោក​ឧកញ៉ា​បណ្ឌិត​ម៉ុង ឫទ្ធី ប្រកប​របរ​លើ​វិស័យ​កសិកម្ម និង​ចិញ្ចឹមសត្វ ប៉ុន្ដែ​ថ្មីៗ​នេះ​បាន​លេចចេញ​ពត៌មាន​ថា ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ឱ្យបាន​សុខដុមរមនា​លោក​បណ្ឌិត​គ្រោង​នឹង​សង់ផ្ទះ​តម្លៃ​សមរម្យ​ផងដែរ​។​

​ក្នុង​បណ្ដាញ​សង្គម​បញ្ជាក់ថា លោក​ឧកញ៉ា​បានសរសេរថា លោក​គ្រោង​រៀបចំ​ដី​រង្វង់​បី​រយ​ហិកតា នៅ​តំបន់ភ្នំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដ​កំពង់​ស្ពី ដែលមាន​ចំងាយ​៥០​គីឡូម៉ែត្រ​ការ៉េ​ពី​ក្រុងភ្នំពេញ​។​

​គ្រាន់តែ​មើល​តាម​រូបភាព​នៃ​សំណង់​ដែល​លោក​បណ្ឌិត​ម៉ុង ឫទ្ធី​សាងសង់​មានការ​សាទរ​ថា មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត និង​អាច​រស់នៅក្នុង​សុខដុមរមនា​។ ពិសេស​វា​អាច​ក្លាយជា​លំនៅដ្ឋាន​ស្នាក់​លំហែរ​សម្រាប់​គ្រួ​សារបាន​ផងដែរ​។ បន្ថែម​ពីលើ​ក​នេះ​សាធារណៈ​ក៏មាន​ចំងល់​ថា តើ​ផ្ទះ​នោះ​លក់​ក្នុងតម្លៃ​ប៉ុន្មាន​? លក់​សម្រាប់​ប្រជាជន​ទូទៅ ឬក៏​លក់​សម្រាប់តែ​ប្រជាជនមាន​ជីវភាព​ទាប​និង​មធ្យម​? ប្រសិនបើ​លក់​សម្រាប់​ប្រជាជន​ទូទៅ​ពិតជា​ល្អ​ខ្លាំងណាស់​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2