• Flexa
  • Default ខាងលើក្រោមមេនុយ

រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​កម្ពុជា​ថា​គ្មាន​អង្ករ​ប្លា​ស្ទិ​កនៅ​កម្ពុជា​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​

10 ខែ កន្លងទៅ DNT-NEWS

រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​បាន​ព្យាយាម​ចាត់ការ​ទប់ទល់​នឹង​បញ្ហា​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការលើកឡើង​ថា​មាន​អង្គរ​ប្លា​ស្ទិ​ក​ធ្វើ​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​ នៅ​សប្ដាហ៍​នេះ​លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ខ្មែរ​បាន​និយាយថា កម្ពុជា​គ្មាន​អង្ករ​ប្លា​ស្ទិ​ក​ទេ ហើយ​ថា​ជន​ដែល​បង្កើត​បញ្ហា​នេះ គឺមាន​ចេតនា​ជាន់ពន្លិច​សេដ្ឋកិច្ច​ខ្មែរ ដោយមាន​បំណង​ធ្វើ​វិទ្ធង្សនា​ដល់​ការនាំចេញ​អង្ករ​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ​។​

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​រប​ស់លោក​កំពុងតែធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ប្រភព​វីដេអូ​ដែល​បានដាក់​ផ្សាយ​តាម​បណ្ដាញ​សង្គម ដើម្បី​យក​ជនខិលខូច​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​មួយ​នៅ​អាស៊ី​ដែល​ត្រូវធ្វើ​ការស៊ើបអង្កេត​លើ​រឿងនេះ ដោយ​ពលរដ្ឋ​មានការ​បារម្ភ និង​ភ័យខ្លាច​ចំពោះ​ការទទួល​ទាន​អង្ករ​ប្លា​ស្ទិ​ក​។ មុន​បញ្ហា​នេះ​បាន​លេចឮ​ដល់​កម្ពុជា នៅ​ប្រទេស​ថៃ​, ចិន និង​ឥណ្ឌូណេស៊ី​ឯណោះ ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ដែរ​រឿង​អង្គរ​ប្លា​ស្ទិ​ក​។​

ខ្សែអាត់​វីដេអូ​មួយ​ដែល​គេ​ផ្សាយ​លើ​បណ្ដាញ​វីដេអូ YouTube កាលពី​ចុង​សប្ដាហ៍​ឡើង​ថា​មាន​រោងចក្រ​មួយកន្លែង​នៅ​ប្រទេស​វៀតណាម​ផលិត​អង្ករ​ផ្លា​ស្ទិ​ក​ដាក់​ក្នុង​ការុង​សម្រាប់​បញ្ជូនទៅ​លក់​លើ​ទីផ្សារ​។ក្នុង​វីដេអូ​នោះគេ​ឃើញ​កម្មករ​ម្នាក់​បានដាក់​ដុំ​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ម៉ាស៊ីន​ដើម្បី​រំលាយ​ធ្វើ​ឲ្យ​ទន់ រួចហើយ​ចេញ​ជា​សរសៃៗ ដែល​គេ​យកទៅ​កាត់​តូចៗ​រាង​ដូច​អង្ករ​។​

លោក​រដ្ឋមន្ដ្រី​ឲ្យ​ដឹងថា ស្ថាប័ន​កាំកុងត្រូល​របស់​ក្រសួង​នឹងដាក់​រថយន្ដ​ចល័ត​ដែលមាន​សមត្ថភាព​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ផលិតផល​ក្លែងក្លាយ ដើម្បី​ថែរក្សា​សុខុមាលភាព​ប្រជាជន​ថែមទៀត​។​បញ្ហា​រឿង​អង្ករ​ប្លា​ស្ទិ​ក​នេះ​បាន​កើតឡើង ក្រោយពេល​ថ្មីៗ​នេះ​តម្លៃ​ស្រូ​ង​អង្ករ​កម្ពុជា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​កសិករ​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា ហើយ​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​កញ្ចប់​ថវិកា​ជួយ​ទិញ​អង្ករ​ពលរដ្ឋ ហើយ​ប្រកូក​ប្រកាស​ឲ្យ​ក្រសួង​ស្ថាប័ន​នានា​ជួយ​ទិញ​អង្ករ​ពលរដ្ឋ​ផងដែរ​។​

ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​អង្ករ​ក្រអូប​កម្ពុជា​បានទទួល​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​៣​ឆ្នាំ​ជាប់ៗ​គ្នា​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2