• Giloba

ស្ពាន​ផ្សា​ដី​ហុយ​! អាចអោយ​ពលរដ្ឋ​បើករថយន្ដ​ឆ្លងកាត់​បាន​ហើយ ប៉ុន្ដែ​រថយន្ដ​ធំ​…….

4 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​មានការ​ប្រកាស​ព័ត៌មាន​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​មិនអាច​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ទាន់ពេល​វេលា​នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​។ ចាប់ពី​ព្រឹក​ថ្ងៃទី​១២​ខែមេសា នេះ​ទៅ​ប្រជាពលរដ្ឋ​និង​អាច​បើកបរ​ឆ្លងកាត់​ស្ពាន​នេះ​យ៉ាង​សប្បាយរីករាយ​ដោយ​ពុំបាន​បារម្ភ​ពី​ការកកស្ទះ​ទៀតឡើយ​។​

​ឯក​ឧត្ដ​មស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានលើកឡើង​ថា ស្ពាន​ផ្សារ​ដី​ហុយ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ពោលគឺ​ថ្ងៃ​១២​ដល់​ថ្ងៃ​១៨​ខែមេសា ឆ្នាំ​២០១៨ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្ដម​បន្ដថា ដ្បិតតែ​បច្ចុប្បន្ន​ស្ពាន​នេះ​ដាក់ឱ្យ​ប្រើប្រាស់​មែន ប៉ុន្ដែ​ស្ពាន​នេះ​មិនទាន់​រួចរាល់​១០០%​ទេ ពោលគឺ​ត្រូវ​ការរៀបចំ​បន្ថែមទៀត​រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៨​នេះ​ទើប​រួចរាល់​ជា​ស្ថាប​ពរ​។

​គួរ​បញ្ជាក់ថា រាល់​ការធ្វើដំណើរ​នៅលើ​ស្ពាន​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​រថយន្ដ​តូច​ឆ្លងកាត់​ប៉ុណ្ណោះ​។ ឯកឧត្ដម​ស៊ុន ចាន់ថុល បញ្ជាក់ថា រថយន្ដ​ធំ​មិនទាន់​ឆ្លងកាត់​បានឡើយ​ដោយសារតែ​នៅលើ​ស្ពាន​មាន​ខ្សែភ្លើង​រថយន្ដ​កាត់​មិនទាន់​រៀបចំ​រួចរាល់​។ ម្យ៉ាង​បច្ចេកទេស​នៃ​ការតភ្ជាប់​ស្ពាន​សម្រាប់​រថយន្ដ​ធំ​នៅ​មិនទាន់​រួចរាល់​នៅឡើយ​។​

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ជា​ស្ពាន​ទី​៥​ក្នុង​រាជធានី​ភ្នំពេញ​។ ស្ពាន​នេះ​មាន​បណ្ដា​យ​ប្រវែង​៩០៥​ម៉ែត្រ និង​ទទឹង​១៦,៥​ម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ខែសីហា ឆ្នាំ​២០១៦​មក​ម្លេះ​។​គម្រោង​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង គឺជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ស្ពាន​នេះ​ស្ថិតនៅលើ​ដងផ្លូវ​សហព័ន្ធ​រុស្សី ដែល​ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​១០១៩ (​ស្តុ​ប​ផ្សារ​ដី​ហុយ​)​។ ស្ពាន​អាកាស​ទី​៥​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ទីនេះ​បាន​យ៉ាងច្រើន ហើយនឹង​ធ្វើអោយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​ជាង​មុន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...