• Giloba

គ​.​ជ​.​ប បានស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

3 ខែ កន្លងទៅ សម្បត្តិ

​ថ្មីៗ​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​លិខិត​របស់​ប្រធាន គ​.​ជ​.​ប ដាក់ជូន សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ប្រធាន គ​.​ជ​.​ប បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា "​នាពេល​ថ្មីៗ​នេះ មានការ​អំពាវនាវ ក៏ដូចជា​ជម្រុញ​ឲ្យ​មាន​ការចែក​ខិតប័ណ្ណ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ចាត់ទុកថា ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​ក្លែងក្លាយ​។ គ​.​ជ​.​ប ចាត់ទុកថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត គឺជា​សកម្មភាព​រារ​ងាំ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត និង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ន​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ ដូច​មានចែង​ក្នុង​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​សូមបញ្ជាក់ថា នៅក្នុង​សន្និសីទកាសែត​មួយ នាទី​ស្នាក់ការ​គ​.​ជ​.​ប នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​លោក ទេព នីថា អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប បានដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា ដែល​បានធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...