• Flexa

ប៉ូលិស​អាមេរិក​បើក​ប្រតិបត្តិ​ផ្ទុះអាវុធ​បង្ក្រាប​យ៉ាង​សាហាវ លើ​បាតុករ​ប្រើ​ហឹ​ង្សា​

1 ឆ្នាំ កន្លងទៅ DNT-NEWS

ក្រុមបាតុករ​ដែល​គាំទ្រ​គណបក្ស​ចាញ់ឆ្នោត​របស់លោក​ស្រី គ្លី​ន​តុ​ន ត្រូវបាន​ចាប់ខ្លួន​កើនឡើង​ដល់​ជិត​២០០​នាក់ បន្ទាប់ពី​ក្រុមបាតុករ​បំពាន​ច្បាប់​ទាំង​នោះបាន​ប្រើ​ហឹ​ង្សា​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ចំណែក​ប៉ូលិស​អាមេរិក​បើក​ប្រតិបត្តិ​ផ្ទុះអាវុធ បង្ក្រាប​លើ​ក្រុមបាតុករ​យ៉ាង​សាហាវ នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​សារព័ត៌មាន Los Angles Time ចេញផ្សាយ​ភ្លាមៗ​នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។

​កម្លាំង​ប៉ូលិស​ទីក្រុង Los Angles សហរដ្ឋអាមេរិក បានធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន បាតុករ​ចំនួន​១៨៥​នាក់ និង​របួស​៥​នាក់ ដែល​ជន​ទាំងអស់នោះ​សុទ្ធតែ ជា​អ្នកគាំទ្រ​គណបក្ស​ចាញ់ឆ្នោត​របស់លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ហើយ​មិន​សុខចិត្ត​នឹង​ភាពបរាជ័យ​របស់​បក្ស​ខ្លួន ក៏បាន​ធ្វើការ​បាតុកម្ម​បំពាន​ច្បាប់​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ក្រោយមក​បាន​ផ្ទុះ​ជា​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ឡើង ខណៈ​ទ្រព្យសម្បត្តិ​សាធារណៈ​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​យប់​ថ្ងៃ​សុក្រ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​ចំណែក​ប៉ូលិស​ប្រចាំ​ទីក្រុង Portland បាន​ឲ្យ​ដឹងថា កងកម្លាំង​របស់ខ្លួន​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​យ៉ាងហោចណាស់​ចំនួន​២៩​នាក់ បន្ទាប់​បាតុកម្ម​ដែល​ដំបូង ឡើយ​បាន​ចាប់​ដោយ​ការដើរ​ដង្ហែរ​ក្បួន​យ៉ាង​ស្ងប់ស្ងាត់​បាន​ផ្ទុះ​ជា​អំពើហិង្សា​ដ៏​កក្រើក ខណៈ​ក្រុមបាតុករ​បាននាំគ្នា​វាយ និង​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ អស់​ជាច្រើន​ខ្ទេចខ្ទី​គ្មាន​សល់ និង​មួយចំនួនទៀត​បាន​ប្រើប្រាស់​ដុំថ្ម ព្រមទាំង​វត្ថុ​ផ្សេងៗ​ទៀត​គប់​មកលើ កងកម្លាំង​សន្តិសុខ​អាមេរិក​ដែល​ព្យាយាម បង្ក្រាប​បាតុកម្ម​ដែល​បាន​ប្រែក្លាយជា​សាហាវ​បែបនេះ​។ ក្រុមបាតុករ​ទាំងនោះ​មាន​គ្នា​ប្រមាណ​ជាង​៤០០០​នាក់​។​

​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​គេ​ដឹងថា បិតា​ប្រជាធិបតេយ្យ និង​កំពូល​ជាងគេ​ខាង​គោរព​សិទ្ធិមនុស្ស ហេតុអ្វី​បាន​បាញ់​បង្ក្រាប​បាតុកម្ម​យ៉ាង​សាហាវ​ដូច្នេះ ? Sic...!

សុខភាព/បុរស/ស្ត្រី