• Flexa

យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី ឲ្យ​បុគ្គលិក​ដោះអាវ​ដើម្បី​បង្កើន​ការលក់

1 ឆ្នាំ កន្លងទៅ សម្បត្តិ

កាលពីពេល​ថ្មីៗ​នេះ​កន្លងមក​ថា​បណ្តា​អតិថិជន​នៅ​ប្រទេស​ចិន​ចម្លែក​ភ្នែក​ចំពោះ​ហាង​លក់​គ្រឿងអលង្ការ​មួយ​ដែលជា​វិធីសាស្ត្រ​លក់​ទាក់ទាញ​អតិថិជន​ដោយ​ឲ្យ​បុគ្គលិក​នារី​ស្រាត​បង្ហាញ​សម្រស់​រាងកាយ​ធម្មជាតិ ។​វីដេអូ​ឃ្លី​ប​បង្ហាញ​ហាង​មួយ​នោះ​បុគ្គលិក​ជានា​រី​អត់​ពាក់អាវ​បង្ហាញ​សម្រស់​សុដន់​ដែល​គួរ​រូប​ពេជ្រ​បិទ​ពីលើ​ក្បាល​សុដន់ ។ នារី​បុគ្គលិក​ម្នាក់នេះ​ហាក់​បង្ហាញ​ការ​ខ្មាស់អៀន ដោយ​អោន​មុខ​លេង​ទូរស័ព្ទ​ហើយ​ត្រូវ​អតិថិជន​មួយចំនួន​ថតរូប​បង្ហោះ​តាម​ហេ្វ​ស​ប៊ុ​ក ។

​នេះ​គឺជា​ការផ្សព្វផ្សាយ​ដ៏​ចម្លែក​ដែល​នារី​ម្នាក់​ក្នុងប្រទេស​ចិន​ត្រូវបាន​ថៅកែ​បង្ខំ​ឲ្យ​ស្រាត​ល្វែងលើ​លក់​ពេជ្រ​នៅ​ហាង​អលង្ការ​មួយ ។ រូបភាព​វីដេអូ​នោះបាន​បង្ហាញ​ពី​នារី​សាច់​សខ្ចី​ពាក់​រូប​ត្បូង​ពេជ្រ​លើ​ចុង​សុដន់​ទាំង​គូរ​ដើម្បី​ទាក់ទាញ​បង្កើន​ការលក់​គ្រឿងអលង្ការ ។

​ខ្សែ​វីដេអូ​អ្នកលក់​ពេជ្រ​បែប​ដុត​អារ​ម្ម​ណ៏​នោះ​បង្ក​ជា​កំហឹង​ផ្ទុះ​ពេញ​បណ្តាញ​សង្គម​ចំពោះ​ការប្រើប្រាស់​រាងកាយ​នារី​លក់​ផលិតផល​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ពេជ្រ​នោះ​ឈ្មោះ Chow Luk Fook លក់​គ្រឿងអលង្កា​ក្នុង​ទីក្រុង​ហុងកុង និង​ចិនដីគោក​ព្រមទាំង​មាន​សាខា​ជាច្រើន​ទៀត ។ ក្នុង​ខ្សែ​វីដេអូ​បាន​បង្ហោះ​ចូល​គេហទំព័រ Ku6.com បាន​បង្ហាញថា​ភ្ញៀវ​អាច​មើលឃើញ​រូបរាង​នារី​រូប​ស្រស់​នោះ​ពី​គ្រប់​ជ្រុង​ខណ​:​នាង​ឈរ​នៅក្បែរ​ទូរ​លក់​គ្រឿងអលង្ការ​ក្នុង​សភាព​អាក្រាត ។

​យោងតាម​សារព័ត៌មាន​ដេលី​ស្តារ បាន​ឲ្យ​ដឹងថា​នេះ​មែន​មែន​ជា​លើកទីមួយ​ទេ​ដែល​ក្រុមហ៊ុន​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​តា​មរយ​:​នារី​អាក្រាត​នេះ កាលពី​បើកសម្ពោធ​សាខា​មួយ​ក្នុង​ក្រុង​សេន​ហ្សេ​ន​កាលពី​ប៉ុ​ន្ម​នា​ឆ្នាំមុន​នោះ​ក៏មាន នារីៗ​អាក្រាតកាយ​ស្រស់​ខ្ចី​ជាច្រើន មក​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​នេះដែរ ៕

សុខភាព/បុរស/ស្ត្រី