• Flexa
  • Default ខាងលើក្រោមមេនុយ

ក្រុមបាតុករ​ប្រឆាំង លោក ដូ​ណា​ល់​ត្រាំ នៅ​រដ្ឋ​អូ​រ៉េ​ហ្គ​ន ត្រូវបាន​ចាប់ខ្លួន

10 ខែ កន្លងទៅ សម្បត្តិ

នៅ​ព្រឹក ថ្ងៃអាទិត្យ​នេះ មានការ​ផ្ទុះ​អំពើហិង្សា​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមបាតុករ​ដែល​ប្រឆាំងនឹង​លោក ដូ​ណា​ល់​ត្រាំ ដែល​ស្ថិតនៅក្នុង​រដ្ឋ អូ​រ៉េ​ហ្គ​ន។ នៅ​អំឡុងពេល​នោះដែរ ក្រុមបាតុករ​ប្រមាណ​ជា ៣៥០​នាក់​ត្រូវបាន​ចាប់ខ្លួន ។

​យោងតាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា អស់​រយ​:៤​ថ្ងៃ​ហើយ ដែល​ក្រុមបាតុករ​បាននាំគ្នា​ឈរ​ពាសពេញ​តំបន់​សំខាន់ៗ​ដោយ​ស្រែក​ប្រឆាំង​តវ៉ា​ចំពោះ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នាពេល​កន្លងមក​នេះ ។ ក្នុងនោះដែរ លោក Charlie Hales ជា​អភិបាលក្រុង Porland បាន​បញ្ជាក់ថា ក្រុមបាតុករ​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ប្រមាណ​ជាង ៣៥០​នាក់​ហើយ បន្ទាប់ពី​ផ្ទុះ​មាន​អំពើហិង្សា ការកំទេច​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណ​: និង​មានការ​ប៉ះទង្គិច​ជាមួយនឹង​កម្លាំង​ប៉ូលិស​បណ្តាល​ឲ្យ​រងរបួស​ផងដែរ ។

​គួររំលឹកថា ក្រុមបាតុករ​ទាំងអស់​នោះ​ភាគច្រើន​សុទ្ធតែជា​អ្នក​ដែល​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយ​ពួកគេ​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក ដូ​ណា​ល់​ត្រាំ ដែល​និង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​មេ​រិ​កនៅ​ខែមករា ឆ្នាំ​២០១៧ ខាងមុខនេះ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2