• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

សកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​ចិន កំពុងមាន​ទីផ្សារ​ដោយសារ​សម្រស់​របស់​អ្នកគ្រូ​

8 ខែ កន្លងទៅ ណូ​រ៉ា

និស្សិត​នៅ​សកល​វិទ្យាល័យ​ស៊ី​ឈួន ន័​រ​ម៉​ល​ក្នុង​ក្រុង​ឆេង​ឌួ​ភាគ​និរតី​ប្រទេស​ចិន ពិតជា​ខិតខំ​សិក្សា​សម្បើម​ណាស់ និង​អង្គុយ​រៀន​គួរ​មិនមែន​គេចវេះ​ដើម្បី​ដើម្បី​បានឃើញ​មិត្ត​ភ​ក្ត្រ័​អ្នកគ្រូ​ស្រស់ស្អាត​មិនគួរ​ឲ្យ​ជឿ ។ រូបភាព​អ្នក​គ្រួ​ស្រស់ស្អាត ១៦​នៅ​សាកលវិទ្យាល័យ​ស៊ី​ឈូ​ន ន័​រ​ម៉​ល​បាន​ក្លាយជា ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម​ចិន ក្រោយពី​រូបថត​ទាំងនេះ​ត្រូវបាន​បង្ហោះ ។ អ្នកគ្រូ​រូប​ស្រស់​ទាំងនោះ​បង្ហាត់​មុខវិជ្ជា​ខុសៗ​គ្នា​ដូចជា ចម្រៀង​រាំ ឌី​ហ្សា​ញ សិល្ប​: សម្តែង និង​ភាសា​អង់គ្លេស ។

​យុទ្ធនាការ​នេះ​ហាក់​ទទួលជោគជ័យ​ខ្លាំង​ក្រោយពី​ទទួលជោគជ័យ លើ​ការ​បង្ហោះ​រូបភាព​អ្នកគ្រូ​រូប​ស្រស់​ទាំងនេះ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ គ្រូ​ម្នាក់​ត្រកូល ស៊ូ ដែល​ទទួលបន្ទុក​នាយ​ក​ដ្ឋា​ន​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​របស់​សាកលវិទ្យាល័យ​បាន​ប្រាប់ថា អ្នកគ្រូ​ស្អាត​ទាំងអស់នោះ​ត្រូវបាន​ជ្រើសរើស​អាស្រ័យ​លើ​ប្រជាប្រិយភាព សមត្ថភាព​អប់រំ និង​សម្រស់ ។ អ្នកនាង​ស៊ូ បាន​និយាយថា និស្សិត​ពិតជា​មាន​ឆន្ទ​:​ក្នុងការ​សិក្សា​ដោយ​អ្នកខ្លះ​ថា ពួកគេ​ពេញចិត្ត​ក្នុងការ​អង្គុយ​រៀន​គួរ​បន្ថែម​ដោយ គ្រាន់តែ​ចង់ឃើញ​ភក្ត្រា​អ្នកគ្រូ​ស្អាតៗ ។

​មនុស្ស​គ្រប់រូប​បាន​ជ​ញ្ជា​ក់​មាត់​ស្ងប់​ស្ងែ​ង​លើ​រូ​បស​ម្ជ​ស្ស​អ្នកគ្រូ​ទាំងអស់នោះ ដោយ​ហៅ​ពួកនាង​ថា ‘​ទេពធីតា​” តែ​ក៏មាន​អ្នក​រិះគន់​វាយប្រហារ​ថា​គ្មាន​ប្រ​យោ​ជ​ន៏​! ចំណុច​សំខាន់​ស​ម្ជ​ស្ស​អាច​បង្រៀន​សិស្ស​បាន​អត់ ? ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2