• Default ខាងលើក្រោមមេនុយ

ក្បាច់គុន​របស់​សិស្ស សាវ​លីង អាច​រកចំណូលបាន​រាប់លាន​ក្នុង​១​ឆ្នាំ​

3 ខែ កន្លងទៅ នុម៉ា

កម្មវិធី​បង្ហាញ​ក្បាច់គុន​សាវ​លីង​អន្តរជាតិ​សេង​ជូន ដែល​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​របស់​ចិន បង្ហាញ​ពី​ក្បាច់គុន​របស់​សិស្ស​សាវ​លីង ជាង​៣​មឺ​ុ​ន​នាក់​ជាច្រើន​ក្បាច់​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ជាតិ​និង អន្តរជាតិ​មិនតិចជាង​លាន​នាក់​ទេ ។

​ឳ​កាស​នៃ​ការលើកកម្ពស់​វប្បធម៌​អរិយធម៌​ទាំង​ក្បាច់គុន របស់​ចិន​រាប់សិប​សតវត្ស​រ៏​ហើយក៏​ជា​ផ្នែក​មួយ​នៃ​ចំណូល​ជាតិ​មិនតិច​ជា​លាន​ដុល្លារ​សម្រាប់​ការ​ទស្សនា ដោយផ្ទាល់​ពី​កម្មវិធី​បង្ហាញ​ក្បាច់គុន​តាម​ក្បួនខ្នាត​ដែល​គ្រប់ៗ​គ្នា​មើល​មិនចេះ​ជិនណាយ​តាមរយ​:​ភាពយន្ត​ចិន​ទាំង​ខ្នាត​តូចធំ ។​

​កម្មវិធី​ដ៏​មហោឡារិក​នេះ មិនមែន​ដើម្បី​បង្អួត​ក្បាច់គុន​សាវ​លីង តែមួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​ជា​ក្បាច់គុន​កុង​ហ្វូ និង​ក្បាច់គុន​ហាត់ប្រាណ​ដើម្បី​សុខភាព​ក៏​ស្ថិត ក្នុង​បញ្ជី​សម្តែង​សម្ញែង​ភ្ញៀវ​មកពី​គ្រប់​ច្រកល្ហក

សូមបញ្ជាក់ថា កម្មវិធី​បង្ហាញ​ក្បាច់គុណ​សាវ​លីង​អន្តរជាតិ សេង​ជូន​អន្តរជាតិ បាន​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង​នៅក្នុង​តំបន់​តេង​ហ្វេ​ង នៃ​ក្រុង​ជី​ង​ចូ​វ ខេត្ត​ហឺ​ណាន ប្រទេស​ចិន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2