• Flexa

សម្លៀកបំពាក់​ចិត្តល្អ ល្បី​ពេញ​អន​ឡាន​

1 ឆ្នាំ កន្លងទៅ វុត្ថា

កាលពីពេល​ថ្មីៗ​នេះ​មានការ​ភ្ញាក់​មួយ នៅក្នុង​បណ្តាញ​សង្គម ដែល​ក្រុមហ៊ុន អន​ឡាញ ASOS បាន​បញ្ចេញ​នូវ​ម៉ូដ​សម្លៀកបំពាក់​ស្ទើរតែ​អាក្រាតកាយ​នោះ ដោយ​រចនា​ឈុត​ក្នុង​ច្នៃ​ពី​ក្រណាត់​មួយ​បន្ទះ​មាន​បិតបាំង​នូវ​កន្លែង​ពិសេស​តែ​បន្តិច​ប៉ុណ្ណោះ ។

​ក្រុមហ៊ុន​បាន​ដាក់លក់​សម្លៀកបំពាក់​នេះ​នៅលើ​គេហទំព័រ​របស់ខ្លួន​ក្នុងតម្លៃ ២៦ ដុល្លារ​។ រចនា​ដោយ​យីហោ​អង់គ្លេស ប្ល៊ូ​បេឡា បូ​រុំ​ខ្លួន​នេះ​ព័ទ្ធ​បត់​ពីក្រោយ​ខ្នង មិន​ខុសពី​បូ​ចង​កាដូ និង​ចំណង​នៅខាងមុខ​លើ​ដើមទ្រូង​។

​ក្រណាត់​បូ​មួយ​បន្ទះ​ដ៏​ស្ដើង​ច្រកចូល​គូទ​ដែល​រំលេច​រាងកាយ​ចេញមក​ទាំង​ស្ន៊​លៗ និង​គ្រប​លើ​តែ​ចំណុច​សំខាន់ៗ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។ គំរូ​ម៉ូដ​បូ​ដណ្ដប់​កាយ​នេះ​ត្រូវបាន​ផលិត​ពី «​ក្រណាត់​សូត្រ​សាតាំង​» និង​ឌី​ហ្សា​ញ​ទំហំ​ធំ​ទោះជា​រូបភាព​បង្ហាញ​ផលិតផល​នេះ​មើលទៅ​មិនធំ​ក្ដី​។

​បូ​ក៏​អាច​ត្រូវបាន​ចង​រចនា​ជាច្រើន​ម៉ូដ​ម៉ាក​ផងដែរ​។ ក្រៅពី​បូ​ពណ៌​ស ASOS មាន​ជម្រើស​ពីរ​ពណ៌​ទៀត គឺ​ក្រហម និង​ខ្មៅ សម្រាប់​អ្នក​ដែល​ប្រាថ្នា​ភាព​សិច​ស៊ី​កាន់តែខ្លាំង​។

​ក្រុមហ៊ុន​លក់​ឈុត​ក្នុង អះអាង​លើ​គេហទំព័រ​ថា វា​ត្រូវបាន​ឌី​ហ្សា​ញ​សម្រាប់​ជំរុញ​កាម​តម្រេក​ឡើងវិញ និង​បង្កើន​ចំណង់​ផ្លូវភេទ​៕

សុខភាព/បុរស/ស្ត្រី