• Flexa
  • Default ខាងលើក្រោមមេនុយ

តារា​សិល្ប​:​ថៃ​ផ្តាំ​ថា អ្នក​ចូលចិត្ត​អាហារ​មិន​ឆ្អិន​ល្អ​ប្រយ័ត្ន​ព្រូន​និង តេ​ញ៉ា​ស៊ី​ខួរក្បាល​

10 ខែ កន្លងទៅ ណូ​រ៉ា

រឿងនេះ​ថ្វីត្បិតតែ​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​ទៅហើយ​ក៏ដោយ នៅតែ​ធ្វើអោយ​មនុស្ស​ជាច្រើន​ភ័យខ្លាច​ពិសេស​អ្នក​ដែល​ចូលចិត្ត បរិភោគ​អាហារ​សាច់​ដែល​ចំអិន​មិន​ឆ្អិន​ល្អ​ធ្វើអោយ​កើត​ជំងឺ​ព្រូន និង​តេ​ញ៉ា​ស៊ី​ដល់​ខួរក្បាល​។​

​តារា​ថៃ​ល្បីឈ្មោះ​មួយរូប ឈ្មោះ លួង កៃ បាន​និយាយថា គួរអោយ​ព្រឺ ខ្លាច​ថា រូបលោក​ត្រូវបាន​គ្រូពេទ្យ ឆ្លុះ​ឃើញ​ក្នុង​ខួរក្បាល​របស់លោក​សុទ្ធតែ​ព្រូន​និង​តេ​ញ៉ា រវើក​ពេញ​ក្បាល​ក្រោយពី​រូបលោក​មាន​អាការ​:​ចេះតែ​ឈឺក្បាល​មិន​ឈប់ឈរ​ហើយ​ទីបំផុត​ប្រកាច់​សន្លប់ បាត់បង់​ស្មារតី​ក្រោយពី​សម្តែង ខន​សឺត​បានបញ្ចប់​។​

​លួង កៃ បាន​និយាយថា ខណ​:​ពេល​រូបលោក​សន្លប់​គ្រូពេទ្យ​បាន​បញ្ជូន​រូបលោក ទៅ​ថត (X-Ray)​ដើម្បី​ពិនិត្យមើល​ខួរក្បាល គ្រូពេទ្យ​រកឃើញ​កូន​ថង់​តូចៗ​នៅក្នុង​ខួរក្បាល​ចំនួន​២​ចំនុច នោះ​គឺ​បណ្តុំ​នៃ​ពពួកសត្វ​ព្រូន​និង​តេ​ញ៉ា​ដែល​ចូល​ស៊ី​ខួរក្បាល​រូបខ្ញុំ ។ ពេលនោះ​ទាំង​គ្រួសារ​ខ្ញុំ​និង​គ្រូពេទ្យ​ភ័យ​យ៉ាងខ្លាំង​ពី​ភាព​ចំឡែក​នេះ​។ ភាព​ជ្រួលច្របល់​ក៏​កើនឡើង ប៉ុន្តែ​ក្រោយមក​គ្រូពេទ្យ​ជំនាញ​ប្រាប់ថា​កុំ​ភ័យ​អាចជួយ​បាន​។​

គ្រូពេទ្យ​បាន​និយាយថា នេះ​ដោយសារ​ខ្ញុំ ហូប​ចំណី​សាច់​មិន​ឆ្អិន​ល្អ ហើយ​ពង​ព្រូន​និង​តេ​ញ៉ា ក៏​វា​លូតលាស់​ចូល​តាម​ឈាម​ទៅ ក្រោយពី​ញាស់​កូន​ពូន​ជា​ចៅ​នាំគ្នា រោម​ស៊ី​ខួរក្បាល​ខ្ញុំ ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2