• Flexa

ក្រុមហ៊ុន​Facebook បើក​ទី​ស្នាក់​ថ្មី​នៅ​ប្រទេស​អង់គ្លេស​

1 ឆ្នាំ កន្លងទៅ រក្សាមុន្នី

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បានប្រកាសថា ខ្លួន​នឹង​បង្កើន​ចំនួន​បុគ្គលិក​នៅក្នុង​ចក្រភព​អង់គ្លេស​ឱ្យបាន ៥០​ភាគរយ​នៅពេល​បើក​ទីស្នាក់ការ​កណ្ដាល​ថ្មី ប្រចាំ​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​២០១៧​។​

​ជាមួយគ្នា​នោះដែរ​នាយក​ប្រតិបត្តិ Facebook ប្រចាំ​ទីក្រុង​ឡុង​ដ៏ លោកស្រី Nicola Mendelsohn បានឱ្យដឹងថា ក្រុមហ៊ុន​នឹង​បង្កើន​ចំនួន​បុគ្គលិក​៥០% ឬ​ស្មើនឹង ៥០០​នាក់​បន្ថែម​ក្នុងនោះ​រួមមាន​ទាំង វិស្វករ អ្នក​ទីផ្សារ អ្នកគ្រប់គ្រង​គំរោង និង​បុគ្គលិក​ផ្នែក​លក់​។ លោកស្រី​បន្តថា អង់គ្លេស​នៅតែ​ជាទី​កន្លែង​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា ហើយ​ទីស្នាក់ការ​កណ្ដាល​ថ្មី​នឹងត្រូវ​សម្ពោធ​នៅឯ​សង្កាត់ Fitzrovia ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​គួរ​បញ្ជាក់ថា​ការប្រកាស​បង្កើន​ចំនួន​បុគ្គលិក​របស់ Facebook ធ្វើឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ នៅ​បន្ទាប់ពី​ក្រុមហ៊ុន Google ប្រកាស​វិនិយោគ​ប្រា​ក់ជាង ១​ពាន់​លាន​ផោន លើ​ទីស្នាក់ការ​កណ្ដាល​ថ្មី ក្នុង​ទីក្រុង​ឡុង​ដ៍​ដោយ​នឹង​បង្កើត​ការងារ​ថ្មី ៣,០០០​កន្លែង​នៅ​ឆ្នាំ​២០២០៕

សុខភាព/បុរស/ស្ត្រី