• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ការសង​សឹក​របស់​រុស្ស៊ី​តាមរយ​:​ការ​បណ្តាញ​មន្ត្រី​ស្ថានទូត​អាមេរិក មិន​ត្រឹមតែ​មិនបាន​ធ្វើ​ឲ្យ​អាមេរិក​ខឹងសម្បារ​នោះទេ តែ​ផ្ទុយទៅវិញ​បានធ្វើ​ឲ្យ​អាមេរិក​សប្បាយរីករាយ​ថែមទាំង​អរគុណ​ដល់ ពូ​ទីន ដែល​ចេះ​ជួយ​សន្សំសំចៃ​ថវិការ​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​គេ​នៅ​ចាំបាន​ថា នាពេល​កន្លងមកនេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​ថ្លែង​ខ្លួន​កំពុងតែ​ចាត់វិធានការ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការអនុម័ត​របស់​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប៉ុន្មាន​សប្តាហ៍ កន្លង​ទៅក្នុង​ការដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី​។ លោក​រដ្ឋមន្ត្រីការបរទេស​បាន​ថ្លែងថា ការដាក់ទណ្ឌកម្ម​ទាំងនេះ​បញ្ជាក់​ពី​ការឈ្លានពាន​ដ៏​ខ្លាំងក្លា​របស់​អាមេរិក​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា​៖ «​យើង​ស្នើ​ទៅកាន់​ភាគី​អាមេរិក​បញ្ជូន​មន្ត្រី​កា​ទូត​និង​បច្ចេកទេស​របស់ខ្លួន​ទៅ​ធ្វើការ​នៅក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ូស្គូ និង​ស្ថាន​កុងស៊ុល ឲ្យ​មាន​ចំនួន​ស្មើនឹង​ចំនួន​មន្ត្រី​កា​ទូត​និង​បុគ្គលិក​បច្ចេកទេស​របស់​រុស្ស៊ី​ធ្វើការ​នៅក្នុង​សហរដ្ឋអាមេរិក​»​។​

​រុស្ស៊ី​ថ្លែង​ទៀតថា ការកាត់បន្ថយ​កងក​ម្លាំ​ង​នេះ​នឹងធ្វើ​ឲ្យ​ចំនួន​មន្ត្រី​និង​បុគ្គលិក​កា​ទូត​របស់​អាមេរិក​នៅសល់​ត្រឹម ៤៥៥​នាក់ ហើយ​កិច្ចការ​នេះ​ត្រូវតែ​បញ្ចប់​ត្រឹម​ចុងខែ​សីហា​។​

​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​បាន​អរគុណ​ដល់​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន ដែល​បាន​ជួយ​កាត់បន្ថយ បុគ្គលិក​មន្ត្រី ស្ថានទូត​អាមេរិក​នៅ​រុស្ស៊ី ។ លោក​ត្រាំ​បញ្ជាក់ថា «​សកម្មភាព​នោះ ធ្វើ​ឲ្យ​យើងខ្ញុំ កាត់បន្ថយ​អ​ម្រែ​ក​នៃ​ការចំណាយ​»​។​

​សារព័ត៌មាន VOA របស់​អាមេរិក បាន​ដកស្រង់​សម្តី​លោក​ត្រាំ និយាយ​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន នៅ​ក្លឹប វាយ​កូន​ហ្គោល របស់លោក​ក្នុង​តំបន់ Bedminster រដ្ឋ New Jersey ថា​« ខ្ញុំ​ចង់​អរគុណ​ដល់​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន ដែល​បាន​ជួយ​កាត់បន្ថយ​បុគ្គលិក​រដ្ឋ មួយចំនួនធំ​»​។​

​គួរ​បញ្ជាក់ដែរថា ការសង​សឹក​របស់​រុស្ស៊ី​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក គឺជា​សារ​មួយ​ដែល​លោកពូ​ទីន ចង់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ពិចារណា​ឡើងវិញ​ជុំវិញ​សម្ព​ន្ធ័​ភាព​នៃ​ប្រទេស​ទាំងពីរ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2