• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ឧបទ្វីប​កូរ៉េ គ្មាន​ថ្ងៃ​បាន​សុខ​នោះឡើយ ប្រសិនជា​ភាគី​ទាំងពីរ​បន្តធ្វើ​ខ្លួន​ជា​គ្រាប់​អុក​របស់​ប្រទេស មហាអំណាច​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​នាពេល​កន្លងទៅនេះ សង្គ្រាមពាក្យសម្តី​រវាង​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន យោធា​កូរ៉េខាងជើង នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​គ្រោង​ធ្វើ​ការបាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ទៅ​ក្បែរៗ​កោះ​ហ្គាំ (Guam) ដែលជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ នៃ​មូលដ្ឋាន​ទ័ពជើងទឹក និង​ជើង​អាកាស​របស់​សហរដ្ឋអាមេរិក នៅ​ពាក់កណ្តាល​ខែសីហា​នេះ ដោយ​រង់ចាំតែ​ការបញ្ជា​ឲ្យ​បាញ់​ពី​លោក គីម ជុង​អ៊ុន ប៉ុណ្ណោះ​ដើម្បី​វាយប្រហារ​តែម្តង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ឆ្នាំ​២០១៧​។​

​ថ្មីៗ​នេះ​កងទ័ពជើងទឹក និង​អាកាស នៃ​ប្រទេស​ចិន បានធ្វើ​សមយុទ្ធ រួមមាន​ទាំង​ការបាញ់​មី​ស៊ី​ល នៅក្នុង​សមុទ្រ​លឿង និង​ឈូង​សមុទ្រ Bohai ដែល​ស្ថិតនៅ​ជិត​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​ក្រសួងការពារជាតិ​ចិន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧​សីហា​។​

​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ មានការ​ចូលរួម​ពី​នាវាចម្បាំង​រាប់សិប​គ្រឿង យន្តហោះ​ជាង ១០​គ្រឿង នាវាមុជទឹក និង​កងទ័ពជើងទឹក​ចិន ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ចំនួន​ឡើយ​។​ក្រសួងការពារជាតិ​ចិន អះអាងថា គោលបំណង​នៃ​ការធ្វើ​សមយុទ្ធ​គឺ​ដើម្បី​ធ្វើតេស្ត​សព្វាវុធ និង​បង្កើន​សមត្ថភាព​យោធា សម្រាប់​ការវាយប្រហារ​តាម​សមុទ្រ និង​ទប់ស្កាត់​ការវាយប្រហារ​តាមផ្លូវ​អាកាស​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ កូរ៉េខាងត្បូង​និង​អាមេរិក​បាន​ឯកភាពគ្នា ក្នុងការ​ចាត់វិធានកា​រ​ប្រឆាំង​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង​។​ការឯកភាព​ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​តាម​ទូរស័ព្ទ រវាង​ប្រធានការិយាល័យ​សន្ដិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង ជាមួយ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​នៅ​ថ្ងៃទី​១១​សីហា​នេះ​។​មន្ដ្រីជាន់ខ្ពស់​ទាំងពីរ​បាន​ពិភាក្សា​ពី​លក្ខខណ្ឌ​សន្ដិសុខ​ជុំវិញ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន ដែល​កើតឡើង​ដោយសារ​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង រហូត​មាន​ភាព​តានតឹង​ខ្លាំងក្លា ហើយ​បាន​ពិភាក្សា​ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​ការគំរាមកំហែង​នេះ​។​

​គួរ​បញ្ជាក់ថា​ប្រសើរ​ជា​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង កូរ៉េខាងជើង​កើតមានឡើង​នោះ ប្រទេស​អូស្ត្រាលី​បាន​ស្ម​គ្រ័​ចិត្ត​ជួយ​អាមេរិក ដោយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​ឈរ​ប្រកៀក​ស្មា​គ្នា​ជាមួយ​អាមេរិក ដូច្នេះ​សូមជ្រាប​ឲ្យ​ច្បាស់​ថា នៅក្នុង​ករណី​ដែលមាន​ការវាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក សន្ធិសញ្ញា ANZUS នឹង​ត្រូវគោរព​ប្រតិបត្តិ​តាម ហើយ​អូស្ត្រាលី​នឹង​ទៅ​ជួយ​សហរដ្ឋអាមេរិក ដូច​អ្វីដែល​សហរដ្ឋអាមេរិក នឹងធ្វើ​ដូចគ្នា​អ៊ីចឹង បើសិនជា​ទីក្រុង​កង់​បេ​រ៉ា​រង​ការវាយប្រហារ​វិញ​នោះ​។​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2