• Flexa

មេដឹកនាំ​កូរ៉េខាងជើង ទ្រាំ​នឹង​ការដាក់ទណ្ឌកម្ម​ពី​សំណាក់ UNSC មិនបាន​ក៏​ផ្ទុះ​កំហឹង​រហូត ជេរប្រមាថ​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​យ៉ាង​ចាស់ដៃ !

2 ខែ កន្លងទៅ នីតា

​នាពេល​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​តិ (UNSC) ទីបំផុត​បានសម្រេច​អនុម័ត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ចំពោះ​សេចក្តីសម្រេច​ថ្មី សំដៅដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​កូរ៉េខាងជើង ជុំវិញ​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ របស់​រដ្ឋ​កុ​ម្មុយ​និ​ស្ត​ដ៏​រឹងទទឹង​មួយ​នេះ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ខណៈ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​តែមួយគត់​របស់​ព្យុងយ៉ាង បានបង្ហាញ​ជំហ​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​នេះ​។

នេះ​​សេចក្តីសម្រេច​ខាងលើ ដែលជា​ចំណាត់ការ​សកម្មភាព​លើក​បី​ហើយ​នោះ​របស់ UNSC ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​ក្នុងអំឡុងពេល ០៥​សប្តាហ៍ ចុងក្រោយ​នេះ​មាន​គោលដៅ​ធ្វើការ កាត់បន្ថយ​ការផ្គត់ផ្គង់ ក៏ដូចជា​នាំចូល​ប្រេង​របស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ក្នុង​អត្រា​ជិត ៣០​ភាគរយ ហើយ​ដាក់​បំរាម​លើ​ការនាំចេញ​វាយ​ន​ភណ្ឌ​គ្រប់​ប្រភេទ ដែលមាន​តម្លៃ​ប្រមាណ ៨០០​លាន​ដុល្លារ​។ ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ជេ​ង ហ្ស​ង Geng Shuang បាន​ថ្លែងថា ទីក្រុង​ប៉េកាំង គាំទ្រ​ទាំងស្រុង​ឲ្យ UNSC ចាត់វិធានការ​ចាំបាច់​ផ្សេងៗ ទាក់ទិន​នឹង​ការធ្វើ​បំផ្ទុះ​សាកល្បង ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ថ្មីៗ​នេះ បើ​យោងតាម KCNA នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​នាង (​លោកស្រី Nikki Haley ) គឺជា​មនុស្ស​ឆ្កួត​ប្រៀបបាន​ដូចជា «​ស្រីពេស្យា​» ដែល​កំពុង​គ្រវី​សំពត់​ចុះឡើង​ដោយ​ដើរ តួ​ជា​អ្នកជំរុញ​ឱ្យមាន​ការអនុម័ត​ទណ្ឌកម្ម​ដ៏​អាក្រក់ និង​ការដាក់​សម្ពាធ (​ប្រឆាំង​កូរ៉េខាងជើង​) របស់ (​លោក​) ដូ​ណា​ល់ ត្រាំ​… (​លោកស្រី​) Nikki ត្រូវតែ​ប្រយ័ត្ន​ចំពោះ​អណ្ដាត​របស់ខ្លួន មុននឹង​ហាមាត់​និយាយស្ដី បើ​ពុំ​ដូច្នោះ​ទេ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ទទួល​ការ​តបស្នង​វិញ​យ៉ាង​សាក​សម ដោយសារតែ​មាត់​ឥត​គំរប​របស់​នាង​»​។​

​គួរ​បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​តិ (UNSC) ទីបំផុត​កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​អនុម័ត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ លើ​សេចក្តីសម្រេច​ថ្មី​សំដៅ ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ប្រទេស កូរ៉េខាងជើង ជុំវិញ​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ របស់​រដ្ឋ​កុ​ម្មុយ​និ​ស្ត​ដ៏​រឹងទទឹង​មួយ​នេះ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា​។ កន្លងទៅនេះ កូរ៉េខាងជើង ត្រូវ​រង​ទទួល​ទណ្ឌកម្ម​យ៉ាងខ្លាំង រហូតដល់​ធ្វើ​ឲ្យ​មេដឹកនាំ​ស្ទើរតែ​ពិបាក​ទទួលយក ៕

សុខភាព/បុរស/ស្ត្រី