• Flexa

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា បញ្ជាក់ថា​នឹង​ស្វែងរក​ចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​បញ្ជូនមក​ប្រទេស​ថៃ​វិញ​ឲ្យ​បាន​មុន​តុលាការ​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២៧ ខែកញ្ញា ខាងមុខ​

2 ខែ កន្លងទៅ ណូ​រ៉ា

​តាម​លទ្ធផល​ស្តង់​មតិ​ថ្មី​បំផុត​បានប្រកាស​ឲ្យ​ដឹងថា ការចាកចេញ​របស់លោក​ស្រី​យី​ង​ឡាក់ បានធ្វើ​ឲ្យ មាន​ភាពស្ងប់ស្ងាត់​បន្តិច នៅក្នុង​ឆាកនយោបាយ ប្រទេស​ថៃ​។ តាម​លទ្ធផល​ស្ទង់​មតិ​ទៅលើ​ពលរដ្ឋ ប្រមាណ​ជាង​១០០០​នាង​បានបង្ហាញ​ឲ្យ​ឃើញថា មាន​ជាង​៨២​ភាគរយ​យល់ឃើញ​នយោបាយ​ថៃ បាន​បន្ថយកម្តៅ និង​បន្ថយ​ការប្រឈមមុខ​ដាក់គ្នា រវាង​គណបក្សនយោបាយ​។​

​ជាមួយគ្នានេះ ពលរដ្ឋ​ជាច្រើន ចង់​មើលឃើញ​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ នៅក្នុង គណបក្ស​ភឿ​ថៃ​ដើម្បី​ឈានទៅរក​ជ័យ​ជំ​នៈ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។ ពលរដ្ឋ​ដែល​គាំទ្រ គណបក្ស​ភឿ​ថៃ​នៅតែ​បន្ត​គាំទ្រ​ដដែល បើទោះបី​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ហើយ​ក្តី​។​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានស្នើ​ដល់​ប្រទេស​ចំនួន​១៩០​នៅ​ជុំវិញ​ពិភពលោក ជួយ​ស្វែងរក និង​ចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​សារព័ត៌មាន ដេលី​ម៉ែ​ល បាន​ផ្សាយ​ថា រដ្ឋាភិបាល​ថៃ បានប្រកាស​ស្នើ​ដល់​១៩០​ប្រទេស​ជួយ​ស្វែងរក​ចាប់ខ្លួន​លោកស្រី​យី​ង​ឡាក់​បញ្ជូនមក​ប្រទេស​ថៃ​វិញ​ឲ្យ​បាន​មុន​តុលាការ​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២៧ ខែកញ្ញា ខាងមុខ​។​

​ស្នងការរង ប៉ូលិស​ថៃ​លោក WittayaPrayongpan​បាន​ឲ្យ​ដឹងថា​ប៉ូលិស​ថៃ​បាន​ផ្ញើរ​សំណើ​ទៅកាន់​១៩០​ប្រទេស​ដើម្បី​ជួយ​ស្វែងរក​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ។ លោក WittayaPrayongpan​បាន​ឲ្យ​ដឹងថា​ប្រសិនបើ​ទួទ​ល​បាន​ព័ត៌មាន ស្តីពី​ការលាក់ខ្លួន នៅទីណា​នោះ ក្រសួងការបរទេស​ថៃ​នឹង​ដកហូត​លិខិតឆ្លងដែន​របស់លោក​ស្រី​។​

​ថ្មីៗ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃទី​១១ កញ្ញា បាន​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង​ព្រឹត្តិការណ៍​សិទ្ធិមនុស្ស​ថៃ ដែល​រៀបចំឡើង​ដោយ​ក្រសួងយុត្តិធម៌​ថៃ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​នៅក្នុង​ព្រឹត្តិការណ៍​នេះ លោក​ប្រា​យុទ្ធ បាន​និយាយថា រដ្ឋាភិបាល​របស់លោក តែងតែ​ផ្តល់​តម្លៃ​ខ្ពស់​លើ​វិស័យ​សិទ្ធិមនុស្ស និង​តែងតែ​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់ខ្លួន​បើក​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​លើ​ពាក្យបណ្តឹង និង​បញ្ហា​បទល្មើស​នានា​។

​ប្រមុខ​របប​សឹក​រូបនេះ ក៏បាន​ស្នើ​ប្រជាជន​ទូទៅ​ឲ្យ​ស្វែងយល់​អំពី​ច្បាប់ និង​អនុភាព​ច្បាប់ ។ លោក​សង្កត់ធ្ងន់ថា​៖« មិនមែន​ឲ្យ​តែ​អ្នកក្រ​ប្រព្រឹត្ត​បទល្មើស ហើយ​ពួកគេ ត្រូវ​ជាប់ពន្ធនាគារ ខណៈពេលដែល​អ្នកមាន​ប្រព្រឹត្ត​បទល្មើស មិន​ជាប់ទោស​នោះទេ​។ ការពិត​នោះ​គឺ ពួកក្រុម​អ្នកមាន តែងតែ​គេចខ្លួន​ពី​ការទទួលខុសត្រូវ ដូច្នេះ​ទើប បានជា​យើង​មិនដែល​ឃើញ​ក្រុម​អ្នកមាន​ទាំងនោះ ចូល​ពន្ធនាគារ​។​...»

​ប្រមុខ​របប​សឹក បាន​ពន្យល់​បន្ថែមទៀត​ថា ច្បាប់ មិនមែន​បង្កើត​ដើម្បី​ធ្វើបាប​ជន​ណាមួយ​ឡើយ ក៏ប៉ុន្តែ​ប្រសិនបើ ជន​ណាមួយ ប្រព្រឹត្ត​ខុស ជន​នោះ ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​។

​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​រូបនេះ មិនបាន​បញ្ជាក់​ឈ្មោះ​បុគ្គល​ណាមួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស​ក៏ដោយ សុន្ទរកថា​របស់លោក ត្រូវបាន​មើល​ជា​សារ​មួយ​ប្រយោល​ទៅកាន់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ដែល​កំពុងតែ​រត់គេច​ពី​ការចោទប្រកាន់​របស់​តុលាការ ៕

សុខភាព/បុរស/ស្ត្រី