• Flexa
  • Default ខាងលើក្រោមមេនុយ

រដ្ឋាភិបាល​កម្ពុជា​៖ «​មានការ​សោកស្តាយ និង​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧»

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​កន្លងទៅនេះ កូរ៉េខាងជើង​បាន​ព្រមាន​ថា​ខ្លួន​នឹងធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន "​ការឈឺចាប់​និង​ការរង​គ្រោះ​ដ៏​ខ្លាំង​បំផុត​” បើសិន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បន្ត​ជំរុញឱ្យមាន​ការដាក់ទណ្ឌកម្ម​ខ្លាំង​ឡើង​របស់​អង្គការសហប្រជាជាតិ បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​ដោយ​កូរ៉េខាងជើង​។​

​ក្រុមប្រឹក្សាសន្តិសុខ ចាប់ផ្តើម​ពិភាក្សា​ពង្រាង​សេចក្តីសម្រេចចិត្ត​ថ្មី ដែល​ត្រូវ​បានដាក់​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​នឹងមាន​ការដាក់ទណ្ឌកម្ម​ដ៏​ខ្លាំង​ជាង​ពេលមុនៗ​ប្រឆាំង​កូរ៉េខាងជើង​។​

​សហរដ្ឋអាមេរិក​កំពុង​អំពាវនាវ​ឱ្យមាន​ការហ៊ុមព័ទ្ធ​ប្រេង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​ជាការ​បង្កក​ទ្រព្យសម្បតិ្ត របស់ មេដឹកនាំ​កូរ៉េ​ខាង គីម ជុង អ៊ុន និង​បញ្ឈប់​ការនាំចេញ​វាយនភ័ណ្ឌ ព្រមទាំង​ការបញ្ឈប់​ការបង់ប្រាក់​បន្ថែម​ទៅឱ្យ​បុគ្គលិក​កូរ៉េខាងជើង​។​

​ថ្មីៗ​នេះដែរ​បើតាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ ខែកញ្ញា ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​លើកឡើងថា​រដ្ឋាភិបាល​កម្ពុជា «​មានការ​សោកស្តាយ និង​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧»​។​

​ការអំពាវនាវ​ជាថ្មី​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ធ្វើឡើង​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣ ខែកញ្ញា​។​

​បើតាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ ខែកញ្ញា ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​លើកឡើងថា​រដ្ឋាភិបាល​កម្ពុជា «​មានការ​សោកស្តាយ និង​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧»​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​នេះ គឺជា​ការរំលោភ​ជាថ្មី​ម្តងទៀត ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល ហើយនឹង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែមទៀត ចំពោះ​ស្ថានភាព​ដែល​តឹងតែង​ស្រាប់​នៅក្នុង​ឧបទ្វីប​កូរ៉េ​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2