• Flexa
  • Default ខាងលើក្រោមមេនុយ

ស្ងាត់ៗ មហាអំណាច​ឥណ្ឌា បញ្ចេញ​នាវាមុជទឹក​ដែល​បំពាក់​មី​ស៊ី​ល​ផ្លោង និង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ខ្លាំង​ជាង​រុស្ស៊ី និង​អាមេរិក​ទៀត

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​ប្រទេស​ឥណ្ឌា​មាន​សមត្ថភាព​ទាំង​ផ្នែក​អាវុធ​នុយក្លេអ៊ែ និង​ដំណើរការ​ប្រេងឥន្ធនៈ​នុយក្លេអ៊ែ​ទូលំទូលាយ​។ ប្រទេសមួយ​នេះ បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែ​លើកដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំ​១៩៧៤ និង​ស្ថិតនៅ​ខាងក្រៅ​សន្ធិសញ្ញា​ហាមប្រាម​មិន​ឲ្យ​មានការ​សាយភាយ​អាវុធ​នុយក្លេអ៊ែ​(NPT)​និង​សន្ធិសញ្ញា​ហាមប្រាម​ការសាកល្បង​ទូលំទូលាយ​(CTBT)​។ ទោះបីជា​យ៉ាងណាក៏ដោយ ឥណ្ឌា​មាន​កិច្ចព្រមព្រៀង​ការពារ​ទីតាំង​ផលិត​របស់ខ្លួន​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​(IAEA) និង​ការឈប់​ទាមទារ​សិទ្ធិ​ពី​ក្រុម​ផ្គត់ផ្គង់​នុយក្លេអ៊ែ​(NSG)​ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​ចូលរួម​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​នុយក្លេអ៊ែ​ស៊ីវិល​សកល​។ ឥណ្ឌា​មាន​កាំភ្លើង​ច្រើន​គួរសម និង​រីកចម្រើន​ខ្លាំង ដោយសារតែ​ជម្លោះ​អស់​រយៈពេល​រាប់​ទសវត្សរ៍​ជាមួយ​ប្រទេសជិតខាង​ប៉ា​គី​ស្ថាន ដែលមាន​អាវុធ​នុយក្លេអ៊ែ​ដូចគ្នា​។​

​ថ្មីៗ​នេះ កងទ័ពជើងទឹក​ឥណ្ឌា​កំពុង​ត្រៀមខ្លួន​ដាក់ឱ្យ​ដំណើរការ «​នាវាមុជទឹក​នុយក្លេអ៊ែ​រ​ជំនា​ន់ទី​០២» របស់ខ្លួន​នៅ​ខែក្រោយ​នេះ ខណៈ​ទីក្រុង​ញូ​ដេលី​គ្រោង​នឹង​ប្រារព្ធ​ខួប ដែល​ឥណ្ឌា ក្លាយជា​ប្រជាជាតិ​ដំបូង​គេ ដែល​មិនមែន​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដូចជា​ប្រទេស​ទាំង ០៥ មាន​រុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស​។

INS Aridhaman គឺជា​នាវាមុជទឹក​ដែល​អាច​បំពាក់​មី​ស៊ី​ល​ផ្លោង និង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដូច​នាវាមុជទឹក​មួយចំនួន​របស់​សហរដ្ឋអាមេរិក រុស្ស៊ី និង​បារាំង​។ ដោយឡែក​បើតាម​សារព័ត៌មាន Indian Times នាវាមុជទឹក​នេះ​គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​សាកល្បង ក្រោយ​បញ្ចប់​ការសាងសង់​រួចរាល់ តាម​គំរោង​នៅ​ខែ​ក្រោយនេះ ហើយ​ក្រៅតែពី​នាវាមុជទឹក​នេះ ឥណ្ឌា​ក៏​ធ្លាប់បាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផងដែរ នាវាមុជទឹក INS Arinhant ទី​០១ កាលពី​ឆ្នាំ​២០០៩ នៅពេលដែល​ភរិយា​អតីត​នាយករដ្ឋមន្ត្រី លោក ម៉ាន់​ម៉ូ​ហាន់ ស៊ី​ញ (Manmohan Singh) គឺ​លោកស្រី ហ្គួ​រ​ហ្សា​រ៉ា​ន កូរ (Gursharan Kaur) ទស្សនាការ​សាកល្បង​ដោយផ្ទាល់​។​

​គួរ​រំលឹក​ដែរ​ថា យោងតាម​ការចេញផ្សាយ​របស់​សៀវភៅ SIPRI Yearbook កាំភ្លើង​ធំ​ឥណ្ឌា​មាន​បំពាក់​ក្បាល​គ្រាប់​ពី​៩០​ទៅ​១១០​គ្រាប់​។ ភ្លុ​យ​តូ​នី​ត្យូ​ម​សម្រាប់​កាំភ្លើង​ធំ​នុយក្លេអ៊ែរ​បស់​ឥណ្ឌា​ភាគច្រើន​ទទួលបាន​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ស្រាវជ្រាវ​ចំនួន​២​ៈ 40 MWtCIRUS​និង​100 MWtDhruva​ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៨៨ ។ ដោយ​ផ្អែកលើ​កត្តា​សមត្ថភាព និង​លទ្ធភាព​ប្រតិបត្តិការ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​CIRUS​អាច​ផលិត​សារធាតុ​ភ្លុ​យ​តូ​នី​ត្យូ​ម​ប្រចាំឆ្នាំ​ក្នុង​កម្រិត​ផលិត​អាវុធ​បាន ពី​៤​ទៅ​៧​គ​.​ក ខណៈដែល​ម៉ា​ស៊ី​រ៉េ​អា​ក់ទ័រ Dhruva​អាច​ផលិត​បាន​ពី​១១​ទៅ​១៨​គ​.​ក​។

ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ CIRUS​ត្រូវបាន​គេ​លែង​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១០ ក្រោម​ផែនការ​បំបែក​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នុយក្លេអ៊ែរ​វាង​ឥណ្ឌា​-​សហរដ្ឋអាមេរិក​។​ប្រេងឥន្ធនៈ​បញ្ចេញ​កាំរស្មី​វិទ្យុសកម្ម​ពី​ម៉ា​ស៊ី​រ៉េ​អា​ក់ទ័រ ត្រូវបាន​គេ​ប្រើប្រាស់​ឡើងវិញ​នៅ​រោងចក្រ​ប្រើប្រាស់​ភ្លុ​យ​តូ​នី​ត្យូ​ម ស្ថិតនៅក្នុង​ទីក្រុង Trombay ដែលមាន​សមត្ថភាព​ផលិត​ប្រេង​នុយក្លេអ៊ែ​៥០​តោន​ក្នុង​១​ឆ្នាំ​។ បច្ចុប្បន្ន​ឥណ្ឌា​កំពុង​កសាង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ជំនាន់​ក្រោយ​ល្បឿន​លឿន​ចំនួន​៦​គ្រឿង​បន្ថែមទៀត ដែល​អាច​បង្កើន​សមត្ថ​ភាព​ផលិត​ភ្លុ​យ​តូ​នី​ត្យូ​ម​សម្រាប់​ប្រើប្រាស់​អាវុធ​។ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​គំរូ​ដំបូង​ស្ថិតនៅ​ទីក្រុង​Kudankulam មិនបាន​ឈានដល់​ឱ​សាន វាទ​បញ្ចប់​ការកសាង​ខែវិច្ឆិកា ឆ្នាំ​២០១៥​នោះឡើយ ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម ដោយសារតែ​បញ្ហា​បច្ចេកទេស​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2