• Flexa

ប្រទេស​វៀតណាម កំពុង​ជួប​ទុក្ខ​ធ្ងន់​ហើយ

1 ខែ កន្លងទៅ ណូ​រ៉ា

​ប្រជា​នេសាទ នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ក្នុង​ខេត្ត Khanh Hoa នៅសល់​ត្រឹម​ដៃទទេ ក្រោយ​ព្យុះ​ដំរី ដែលមាន​ល្បឿន ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​វាយប្រហារ​ទៅលើ​ខេត្ត​មួយ​នេះ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​ចំនួន​អ្នកស្លាប់​ដោយ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដែល​បាន​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ដែល​បាន​បង្ក​ការខូចខាត​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​ភាគខាងត្បូង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​នោះ បាន​កើន​ឡើងដល់​៨៩ នាក់ ។​

​ព្យុះ​ដំរី ត្រូវបាន​ចាត់ទុកជា​ព្យុះ​ដ៏​កាច​សាហាវ​មួយ ដែល​បាន​បោកបក់​មកលើ​តំបន់​ខាងលើ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លងទៅ​។ យោងតាម​របាយការណ៍​ចុងក្រោយ ព្យុះ​ដំរី បាន​ឆក់យក​ជីវិត​មនុស្ស​នៅ​ប្រទេស​វៀតណាម​ជិត ៨៩​នាក់​ហើយ​។ ជនរងគ្រោះ​ដែល​ស្លាប់​នៅ​ខេត្ត​ខាងលើ ភាគច្រើន​បាន​បាត់​ខ្លួន​នៅឯ​សមុទ្រ ត្រូវ​ទឹកជំនន់​គួច​យកទៅ ឬ ត្រូវ​បំណែក​ថ្ម​បាក់​សង្កត់​។​

​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ នៅក្នុង​ខេត្ត​ភាគ​កណ្តាល​ទាំង​បួន​ខាងលើនេះ នាវា​ដឹកទំនិញ​តូច​-​ធំ និង​ទូក​នេសាទ​ប្រមាណ ២៣០​គ្រឿង ក៏ត្រូវ​បាន​ព្យុះ​ដំរី​មួយ​នេះ បោក​ពន្លិច​ទៅក្នុង​សមុទ្រ​ដោយ​រលក​ធំៗ និង​ខ្យល់​បោកបក់​ខ្លាំងក្លា​ផងដែរ​។ ចំណែកឯ ខេត្ត Khanh Hoa គឺជា​ខេត្ត​រងគ្រោះ​ធ្ងន់ធ្ងរ និង​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​។ មិនតែប៉ុណ្ណោះ​ព្យុះ​កំណាច​មួយ​នេះ ក៏បាន​បំផ្លាញ​ផលដំណាំ ៣០,០០០​ហិកតា ផ្ទះ ២,០០០​ខ្នង​បាន​ដួលរលំ​ទាំងស្រុង​, ៨០,០០០​ខ្នង ទៀត​របើក​ដំបូល ឬ​រង​ការបំផ្លាញ ហើយ​ប្រជាជន ៣៣,០០០​នាក់ ត្រូវបាន​ជម្លៀស​៕​

សុខភាព/បុរស/ស្ត្រី