• Flexa

ស្ត្រី​ជនជាតិ​អេ​ហ្ស៊ី​ប មាន​ទម្ងន់​កន្លះ​តោន ទីបំផុត​ត្រូវ​គ្រូពេទ្យ ….

5 ថ្ងៃ កន្លងទៅ នីតា

​ស្ដ្រី​ធ្ងន់​បំផុត​ក្នុង​លោក បាន​សម្រក​ទម្ងន់​ពាក់កណ្ដាល​ចោល ប្រមាណ ២៥០ គីឡូក្រាម ក្នុង​រយៈពេល​ពីរ​ខែ​ពេល សម្រាក​ព្យាបាល​ក្នុងប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​វេជ្ជបណ្ឌិត​។

​នាង អេ​ម៉ាន អា​ម៉េ​ដ អាប់​អេ​ល​អា​ទី ជនជាតិ​អេ​ហ្ស៊ី​ប មាន​ទម្ងន់​កន្លះ​តោន នៅពេល​នាង​មកដល់​ក្រុង​ម៉ុម​បៃ កាលពី​ខែ​មុន តាមរយៈ​យន្ដហោះ​ពិសេស ដើម្បី​ធ្វើការ​វះកាត់​បន្ថយ​ទម្ងន់​។​

​ក្នុង​ខ្សែ​វីដេអូ​ផ្ដល់​ដោយ​មន្ទីរពេទ្យ​Saifee Hospital ជាទី​កន្លែង​ដែល​ស្ដ្រី​វ័យ ៣៧ ឆ្នាំ​បាន​វះកាត់​សម្រក​ទម្ងន់​ជោគជ័យ​កាលពី​សប្ដាហ៍ អាប់​អេ​ល​អា​ទី អាច​អង្គុយ និង​បង្ហាញ​ស្នាមញញឹម​ពព្រាយ​ពេល​កំពុង​ស្ដាប់​ចម្រៀង​។

​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុម​វេជ្ជបណ្ឌិត ដែល​បានប្រកាសថា នាង​ស្រក​ទម្ងន់ ២៥០ គីឡូក្រាម បាន​ឲ្យ​ដឹងថា​៖ «​នាង​រីករាយ និង​កាន់តែ​ស្លី​ម​ជាង​មុន​។ ទីបំផុត នាង​អាចដាក់​គូទ​អង្គុយ​លើ​កៅអី និង​អាច​អង្គុយ​បានយូរ ជា​អ្វីដែល​មិនអាច​នឹកស្មាន​ដល់​កាលពី ៣ ខែ​មុន​»​។

​អ្នកនាង អាប់​អេ​ល​អា​ទី អត់​ដែល​ចេញពីផ្ទះ​ឯ​ទីក្រុង​កំពង់ផែ​អា​ឡេច​សាន់ ដ្រៀ​ល​ប្រទេស​អេ​ហ្ស៊ី​ប រយៈពេល ២ ទសវត្សរ៍​ហើយ​រហូត​ដល់​នាង​មក​ទីក្រុង​ពាណិជ្ជកម្ម​ឥណ្ឌា កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ​កន្លងទៅនេះ​។

​នាង​បាន​ប្រើ​របប​អាហារ​តែ​ទឹក​ដើម្បី​សម្រក​ទម្ងន់​ខ្លះ​សម្រាប់​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​ធ្វើការ​វះកាត់​ខ្លាញ់ ជាពិសេស ត្រង់ចំណុច​ក្បាលពោះ​ដែល​សម្បូរ​ខ្លាញ់​ក្រាសក្រែល​បំផុត​។

​របប​អាហារ​ទឹក​ជួយ អាប់​អេ​ល​អា​ទី សម្រក​ទម្ងន់​បាន ១០០ គីឡូក្រាម​ក្នុង​រយៈពេល​មួយខែ ដែល​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ ។សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស បាន​កត់ត្រា ផូ​លីន ផត​ធ័​រ ជនជាតិ​អាមេរិក​ជា​ស្ដ្រី​ធ្ងន់​បំផុត​ក្នុង​លោក​នូវ​ទម្ងន់ ២៩៣ គីឡូក្រាម លើស​ទម្ងន់​ខ្លួន​បច្ចុប្បន្ន​របស់​នាង អាប់​អេ​ល​អា​ទី​៕

សុខភាព/បុរស/ស្ត្រី