• Flexa

អាមេរិក​កំពុងតែ​សាកល្បង​អាវុធ​ប្រើ​រលក​វិទ្យុសកម្ម​តូចៗ ដើម្បី​បញ្ចប់​សកម្មភាព​គ្រប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

5 ថ្ងៃ កន្លងទៅ នីតា

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ យោធា​សហរដ្ឋអាមេរិក​កំពុងតែ​អភិវឌ្ឍន៍ នូវ​បច្ចេកវិទ្យា​រលក​វិទ្យុសកម្ម​តូចៗ ដើម្បី​បញ្ឈប់​ប្រទេស​កូរ៉េខាងជើង ពី​ការអភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន Vox ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី​៧ ធ្នូ ២០១៧​។​

​យោងតាម​របាយការណ៍​របស់​សារព័ត៌មាន NBC News បានឱ្យដឹងថា អាវុធ​ដែល​កំពុងស្ថិត​នៅក្រោម​កា​រ​អភិវឌ្ឍ​នេះ អាច​ត្រូវ​បានដាក់​នៅលើ​មី​ស៊ី​ល​ធុន​ស្រាល និង​បាញ់​ទៅ​ប្រទេស​សត្រូវ ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ។ វា​ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​ប្រើប្រាស់​រលក​វិទ្យុ​កម្ម ដើម្បី​កំណត់​ទិស នៃ​ទីតាំង​យោធា​របស់​សត្រូវ និង​បំផ្លាញ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​ការប្រើ​កុំព្យូទ័រ ក្នុងការ​គ្រប់គ្រង​មី​ស៊ី​ល​។ អាវុធ​នេះ​នឹងមិន​ធ្វើឱ្យ​ខូចខាត​ដល់​អគារ ឬ​បណ្តាលឱ្យមាន​ជនរងគ្រោះ​នោះទេ​។

​តាមពិតទៅ ប្រភេទ​បច្ចេកវិទ្យា​បែបនេះ អាមេរិក​មាន​យូរ​មកហើយ គ្រាន់តែ​អាមេរិក​ចង់​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​បែបនេះ ឲ្យ​កាន់តែខ្លាំង​ជាង​មុន​បន្ថែមទៀត តែប៉ុណ្ណោះ​។​

​តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​នៃ​ការ​កាត់​ផ្តា​ត់​ប្រព័ន្ធ​អគ្គីសនី​បែបនេះ អ្នកជំនាញ​បានលើកឡើង​ថា បើ​អាមេរិក​វាយ​កូរ៉េខាងជើង ពិតណាស់​ហើយ​ថា ប្រទេស​នេះ នឹងធ្វើ​ការឆ្លើយតប​ទៅវិញ​ជាមិនខាន ប៉ុន្តែ​ជាការ​ពិត​អាមេរិក​ត្រូវតែមាន​ភាពជឿជាក់ ក្នុង​ការប្រើ​បច្ចេកវិទ្យា​នេះ ដើម្បី​កាត់ផ្តាច់​ប្រព័ន្ធ​ចរន្តអគ្គិសនី​នៅក្នុង​អគារ​ធំៗ​របស់​កូរ៉េខាងជើង​។ អាវុធ​ដែល​ប្រើ​បច្ចេកវិទ្យា​នេះ អាច​ប្រើ​បាន​ក្នុង​ចម្ងាយ ដល់​ទៅ ១.១២៦​គីឡូម៉ែត្រ​ឯណោះ​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី