• Flexa

ការចរចា​ស្តីពី​ការចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស មិនអាច​ទៅរួច​ទេ បើ​រដ្ឋាភិបាល​អង់គ្លេស​មិន​ឯកភាព​ទៅលើ​ដំណោះស្រាយ ក្នុង​រយៈពេល ៤៨​ម៉ោង​

5 ថ្ងៃ កន្លងទៅ DNT-NEWS

​ការដកខ្លួន​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អាច​នឹងធ្វើ​ឱ្យមាន​ភាព​រអាក់រអួល​បន្ថែមទៀត ដោយសារ​មានការ​ព្រមាន​យ៉ាងខ្លាំង​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​សហ​ភាព​អឺរ៉ុប​លើ​បញ្ហា​នេះ​។​

​ប្រមុខ​អ្នកចរចា​លើ​បញ្ហា​ចាក​ចេញពី​អ៊ឺរ៉ុប លោក Michel Barnier បាន​ព្រមាន​ថា កិច្ចចរចា​របស់​ចក្រ​ភព​អង់គ្លេស ស្តីពី​ការដើ​ចេញពី​សហគមន៍​អ៊ឺរ៉ុប នឹងមិន​ផ្លាស់ប្តូរ​ទៅ​ដំណាក់កាល​បន្ទាប់​នោះទេ ប្រសិនបើ​ក្រុង​ឡុង​ដ៍​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​ទៅលើ​ឯកសារ ដែល​ពាក់ព័ន្ធ​ទៅ​ឱសានវាទ ដែលមាន​រយៈពេល ៤៨​ម៉ោង​។​

​លោក​បាន​និយាយថា ប្រសិនបើ​ទីក្រុង​ឡុង​ដ៍ និង​គណបក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (DUP) ព្រមព្រៀង​លើ​ដំណោះស្រាយ​បញ្ហា​ព្រំដែន នៅ​អៀរ​ឡង់ នោះ​ការប្រមូលផ្តុំ​របស់​សហ​ភាព​អឺរ៉ុប​ទៅលើ​បញ្ហា​នៃ​ការចាកចេញ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។

​លោក Philip Hammond អធិកា​ប​តី​អង់គ្លេស​បានបញ្ជាក់​យ៉ាងច្បាស់​ថា បំណុល​លែងលះគ្នា​របស់​អង់គ្លេស​ចំនួន ៤៥​លាន​អ៊ឺ​រ៉ូ ឬ ៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹងត្រូវ​បង់​ឲ្យ​អ៊ឺរ៉ុប បើទោះជា​ទីក្រុង​ឡុង និង​ទីក្រុង​ព្រុ​ច​ស៊ែ​ល មិន​បានធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ក៏ដោយ​។ យោងតាម​កាសែត The Independent បាន​ឲ្យ​ដឹងថា លោក Hammond បាន​សារភាពថា គណៈរដ្ឋមន្ត្រី​មិនបាន​យល់ព្រម ឬ​ពិភាក្សា​អ្វីដែល​ខ្លួន​សង្ឃឹមថា នឹង​សម្រេចបាន​ក្នុងការ​ចាកចេញ​របស់​អង់គ្លេស​នោះទេ​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក Jean-Claude Juncker បានប្រកាសថា គណៈកម្មការ​អឺរ៉ុប​ត្រៀមខ្លួន​បន្ត​ការចរចា ជុំវិញ​ការចាកចេញ​ពី​សហគម​ន៍​អ៊ឺរ៉ុប​របស់​អង់គ្លេស នៅ​សប្តាហ៍​នេះ​ទោះបីជា​ទីក្រុង​ព្រុ​ច​សែ​ល និង​ចក្រភព​អង់គ្លេស បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​កិច្ចចរចា នៃ​ការចាកចេញ​ពី​អ៊ឺរ៉ុប​ក៏ដោយ​។

​សូមបញ្ជាក់ថា ការពិភាក្សា​ពី​ការចាកចេញ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​នេះ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​នៅមុន​ដំណាច់ខែ​មីនាឆ្នាំ ២០១៩​ខាងមុខ ។ នៅក្នុង​ការធ្វើប្រជាមតិ​នៅ​ថ្ងៃទី ២៣​ខែមិថុនា​ឆ្នាំ ២០១៦ ប្រជាជន​អង់គ្លេស​ប្រមាណ ៥១,៩ ភាគរយ បាន​និយាយថា «​យល់ព្រម​» ឲ្យ​ប្រទេស​របស់គេ​ដើរ​ចេញពី​សហគមន៍​អ៊ឺរ៉ុប​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី