• Giloba

វិមាន​ក្រឹម​ឡាំង​៖ ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 នៅ​តំបន់​គ្រី​មេ មានបំណង​ដើម្បី​ធានា​ដល់​សន្តិសុខ​របស់​រុស្ស៊ី​

6 ខែ កន្លងទៅ DNT-NEWS

(​ទីក្រុង​មូ​ស្គូ​)៖ អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយ បន្ទាប់ពី​លោក​ត្រូវបាន​ស្នើសុំ​ឱ្យធ្វើ​អត្ថាធិប្បាយ ស្តីពី​ការដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 លើក​ទី​២ នៅ​តំបន់​គ្រី​មេ​ថា រុស្ស៊ី​បាន​ចាត់វិធានការ​ដើម្បី​ធានា​សន្តិសុខ​របស់ខ្លួន ហើយ​រឿងនេះ មិនគួរ​ត្រូវបាន​ចាត់ទុកជា​ការគំរាមកំហែង​ដល់​នរណាម្នាក់​នោះទេ​។ ការដាក់​ពង្រាយ​នេះ វា​គឺជា​សិទ្ធ​របស់​រុស្ស៊ី​ទេ​។​

​លោក Peskov បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា យើង​ដឹងថា​សកម្មភាព​បង្កហេតុ​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន​ជិត​អ៊ឺរ៉ុប នៅ​តំបន់​គ្រី​មេ នៅតែ​បន្ត ហើយ​សកម្មភាព​វិទ្ធង្សនា នៅតែ​បន្ត​រួមទាំង​ការពិត ដែល​បាន​រកឃើញ​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ ត្រូវបាន​គេ​ស្គាល់​ច្បាស់​។​

​ការដាក់​ពង្រាយ​មី​ស៊ី​ល​ការពារ​អាកាស​នេះ បានធ្វើ​ឡើង​ក្រោយ​នាវា​ពិឃាត​របស់​សហរដ្ឋអាមេរិក កាន់តែ​ខិត​ទៅរក​មូលដ្ឋានទ័ព​រុស្ស៊ី ដែលមាន​វត្ត​មាននៅ​ជិត​អ៊ុយ​ក្រែ​ន​។ កាលពីដើម​សប្តាហ៍​នេះ នាវា​ពិឃាត​សហរដ្ឋអាមេរិក USS Carney Tomahawk បាន​ទៅដល់​កំពង់ផែ Odessa ស្ថិតនៅ​ចម្ងាយ ២០០​គីឡូម៉ែត្រ ពី​តំបន់​គ្រី​មេ និង​ប្រហែល ៣០០ គីឡូម៉ែត្រ ពី​តំបន់ Sevastopol ដែលជា​មូលដ្ឋាន​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​។ ការធ្វើដំណើរ​របស់​នា​វា​ចម្បាំង​នេះ គឺជា​លើកទីមួយ​ហើយ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​អង្គការ NATO នៅ​ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​រយៈពេល​រហូត​ដល់​ថ្ងៃទី ១១​ខែមករា​។​

​សូម​រំឭកថា តំបន់​គ្រី​មេ ត្រូវបាន​បំបែក​ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​បង្រួបបង្រួម​ជាមួយ​រុស្ស៊ី​វិញ បន្ទាប់ពី​ប្រជាជន ៩៦​ភាគរយ បាន​គាំទ្រ​លើ​ការបោះឆ្នោត​ផ្តាច់ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន កាលពី​ខែ​ខែមីនា​ឆ្នាំ​២០១៤ ។ ការបោះឆ្នោត​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ថ្មី បាន​កាន់អំណាច​នៅ​ទីក្រុង​កៀវ ដោយ​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជាការ​ធ្វើ​រដ្ឋប្រហារ​មួយ​។ ដោយឡែក ទីក្រុង​កៀវ និង​សហគម​ន័​អន្តរជាតិ មិន​ទទួលស្គាល់​ដល់​ការបង្រួបបង្រួម ឬ​ការកាន់កាប់​តំបន់​នេះ​នោះទេ ដោយ​ចាត់ទុកថា ជាការ​ឈ្លានពាន​៕DNT-NEWS​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...