• Flexa

មន្ទី​បញ្ច​កោណ​ឯកភាព​លក់​មី​ស៊ី​ល​ស្ទាក់ចាប់ ទៅ​ឲ្យ​ជប៉ុន​ក្នុង​ទំហំ​ទឹ​ប្រាក់​១៣៣,៣​លាន​ដុល្លារ​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

(​វ៉ាស៊ីនតោន​)៖ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ចុះហត្ថលេខា​លើ​សំណើ​របស់​ជប៉ុន ក្នុង​ការទិញ​ប្រភេទ​មី​ស៊ី​ល​ស្ទាក់ចាប់ Standard Missile-3 (SM-3) Block IIA ក្នុងតម្លៃ ១៣៣,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការការពារ​ជាតិ​អាមេរិក​ដែល​បានប្រកាស​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ជប៉ុន​បានស្នើ​សុំឱ្យ​មានការ​លក់​មី​ស៊ី​ល Standard Missile-3 (SM-3) Block IIA missiles ចំនួន ៤​គ្រាប់​ទៅ​ឲ្យ​ប្រទេស​នេះ​។ ក្នុង​កិច្ចសន្យា​បញ្ជា​ទិញ​នោះ ក៏​រួមមាន​កាំជ្រួច​មី​ស៊ី​ល MK 29 ចំនួន ៤​គ្រាប់ ជំនួយ​បច្ចេកទេស​របស់​តំណាង​រដ្ឋាភិបាល និង​អ្នកម៉ៅការ សេវា​ដឹកជញ្ជូន វិស្វកម្ម​និង​ធាតុ​ផ្សំ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការគាំទ្រ​ផ្នែក​ភ័ស្តុភារ និង​កម្មវិធី​។ តម្លៃ​សរុប​គឺ​ប្រមាណ ១៣៣,៣​លាន​ដុល្លារ​។

​យោងតាម​ក្រុមហ៊ុន​ផលិត​អាវុធ​សហរដ្ឋអាមេរិក Ratheon បាន​ឲ្យ​ដឹងថា មី​ស៊ី​ល SM-3 គឺជា​ប្រភេទ​មី​ស៊ី​ល ត្រូ​បាន​គេ​ដាក់ពង្រាយ​នៅ​អ៊ឺ​រុ​ប​រួចមកហើយ ដោយមាន​ការដាក់​ពង្រាយ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ជាច្រើន​សន្ធឹកសន្ធាប់ នៅលើ​នាវា​ពិឃាត​សហរដ្ឋអាមេរិក​។​

​ការប្រកាស​ពីថ្ងៃ​អង្គារ បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ការប្រឹងប្រែង​របស់​ជប៉ុន ដើម្បី​បង្កើន​ការការពារ​របស់ខ្លួន​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង​។ មិន​ដូច​មេដឹកនាំ​អាមេរិក​មុន លោក​ប្រធានាធិបតី ដូ ណា​ល់​ត្រាំ បាន​គំរាមកំហែង​ជា​ចំហ​ចំពោះ​កូរ៉េខាងជើង ដោយ​ហ៊ាន​តបត​ដោយ​ប្រើពាក្យ​ថា នុយក្លេអ៊ែរ ដើម្បី​តប​ទៅនឹង​សម្តី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​យ៉ាងណាមិញ កាលពី​ថ្ងៃ​អង្គារ​សហរដ្ឋអាមេរិក​បាន​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង ក្នុងការ​អនុញ្ញាតឱ្យ​អត្ត​ព​លិ​ក​របស់​កូរ៉េខាងជើង ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ នៅ​កូរ៉េខាងត្បូង នៅ​ខែក្រោយ​ដែលជា​ការបង្ហាញ​អំពី​ការបើក​ឱ្យមាន​កិច្ចពិភាក្សា​ជា​ពហុភាគី នាពេល​អនាគត ស្តីពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​នៅ​ឧបទ្វីប​កូរ៉េ​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី