• Giloba

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ព្រមាន​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ប្រសិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អ្នកស្រី យី​ង​ឡាក់​

5 ខែ កន្លងទៅ ណូ​រ៉ា

​គេ​នៅ​ចាំបាន​ថា​កាលពីពេល​កន្លងមក ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក​ប្រា​វីដ វង្ស​សា​វ៉ាន ដែល​សំបូរ​ដោយ​រឿងរ៉ាវ​អាស្រូវ​បានក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​របស់​ក្រុម​អ្នក​រិះគន់​ថៃ បន្ទាប់ពី​ឃើញ​លោក​មាន​ពាក់​នាឡិកា និង​ចិញ្ចៀនពេជ្រ តម្លៃ​រាប់លាន​បាត ដែល​ច្រើនណាស់ បើ​ប្រៀបធៀប​នឹង​ប្រាក់ខែ​របស់លោក ដែលមាន​ប្រមាណ​តែ ១១​ម៉ឺន​បាត ឬ​៣​ពាន់​អឺរ៉ូ​។​

​លោក ប្រា​វីត វង់​សុ​វ៉ាន់ ត្រូវបាន​គេ​ថត​បាន​ពាក់​នាឡិកា​ប្រណី​តទី​១១​របស់គាត់ ដែលមាន​តម្លៃ​ជាង​កន្លះ​លាន​បាត​។​​នាឡិកាដៃ​ម៉ាក Rolex Cosmograph Daytona របស់គាត់ មានតម្លៃ ៥៥៤.០០០ បាត​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ CSI LA ដែល​បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​នាឡិកា​ប្រណិត​ចំនួន ១០ គ្រឿង​ផ្សេងទៀត ដែល​ពាក់​ដោយ​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​កាលពី​លើក​មុនៗ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​បង្ហោះ​រូបភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត ពាក់​នាឡិកា Rolex Cosmograph Daytona ដែល​ផេ​ក​នេះ​ដកស្រង់​ចេញពី​កាសែត Matichon ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែមករា​ឆ្នាំនេះ​។​

​គួរ​បញ្ជាក់ដែរថា​ចំពោះ​រឿងរ៉ាវ​ខាងលើនេះ លោក ប្រា​វីត ពុំបាន​ធ្វើការ​បកស្រាយ​យ៉ាងណា​នៅឡើយ​នោះទេ ។ ដោយឡែក​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​លោក​បាន​និយាយថា ក្រុមមន្ត្រី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ខុសច្បាប់ ប្រសិនបើ​ពួកគេ​មិន​ព្យាយាម​តាម​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​។​

​ការព្រមាន​របស់​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​បាន​កើតឡើង​បន្ទាប់ពី​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា (OAG) បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​៩ មករា​ថា ទីភ្នាក់ងារ​នេះ​មិនទាន់បាន​ស្នើសុំ​ធ្វើ​បត្យាប័ន​លោកស្រី​នៅឡើយ​ទេ ដោយសារតែ​ខ្វះ​ព័ត៌មាន​អំពី​កន្លែង​លាក់ខ្លួន​របស់គាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មករា​ថា រដ្ឋអាជ្ញា ប៉ូលិស និង​ក្រសួងការបរទេស​ត្រូវ​តែ​ធ្វើការ​រួមគ្នា​ដើម្បី​តាម​ប្រមាញ់​លោកស្រី​យី​ង​ឡាក់ ឬ​មិន​អ៊ីចឹង​ទេ​ប្រឈម​នឹង​ការកាត់ទោស​ក្រោម​មាត្រា​ទី ១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។​

​មាត្រា​នេះ​គឺពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុសច្បាប់ ឬ​ការមិន​គោរព​កាតព្វកិច្ច ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋ​។​

​លោកស្រី​យី​ង​ឡាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​នៅ​ចុងខែ​សីហា​ដើម្បី​គេច​ផុតពី​ការដាក់ទោស ដោយសារ​អនុញ្ញាតឱ្យ​អំពើពុករលួយ​កើតមានឡើង​ក្រោម​ការឃ្លាំមើល​របស់លោក​ស្រី​នៅក្នុង​គម្រោង​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី គឺ​ស្រប​ពេលដែល​តុលាការ​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​គ្រោង​នឹង​ចេញ​សេចក្តីសម្រេច​នៅក្នុង​ការជំនុំជម្រះ​ពីបទ​ធ្វេសប្រហែស​ផ្នែក​ព្រហ្មទណ្ឌ​។ លោកស្រី​ត្រូវបាន​ផ្តន្ទាទោស​កំបាំងមុខ​ដោយ​ជាប់គុក ៥ ឆ្នាំ​។​

​ចាប់តាំងពី​ពេលនោះ​មក មានការ​សន្និដ្ឋាន​ច្រើនឡើង​ថា លោកស្រី​អាច​រស់នៅ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ឌូ​បៃ ឬ​មិន​អ៊ីចឹង​ទេ​អាច​នឹងដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅ​ចក្រភព​អង់គ្លេស​។​​ជាមួយគ្នា​នោះដែរ លោក Don Pramudwinai រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​បញ្ជាក់ថា លោកស្រី យី​ង​ឡាក់ ពិតជា​កំពុង​រស់នៅ​ប្រទេស​អង់គ្លេស​យ៉ាង​ប្រាកដ​មែន គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ​។​

​លោក Don បន្ថែមថា ដើម្បី​ចូលទៅ​រស់នៅ​អង់គ្លេស អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​ប្រទេស​ផ្សេង ខណៈដែល​លិខិតឆ្លងដែន​ប្រទេស​ថៃ​ចំនួន​៤​របស់លោក​ស្រី​ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ដកហូត​។ លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា លោក​ទទួលបាន​ព័ត៌មាន​នេះ​ពី​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​។​

​បើទោះជា​ទទួលបាន​ដំណឹង​នេះ​ក្ដី ភាគី​ថៃ​នៅ​មិនទាន់​ចាត់វិធានការ​បន្ទាន់​ណាមួយ​នោះទេ ដោយ​លោក Don និយាយថា បញ្ហា​នេះ​ត្រូវ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន​។ យ៉ាងណាមិញ ទំនាក់ទំនង​រវាង​ថៃ និង​អង់គ្លេស នឹង​មិនអាច​ជះឥទ្ធិពល​អាក្រក់ ព្រោះតែ​រឿងនេះ​ឡើយ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...