• Flexa

សហរដ្ឋអាមេរិក​គ្រោង​នឹង​បំពាក់អាវុធ​ឡាស៊ែរ​ដ៏​ទំនើប ទៅលើ​នាវា​ពិឃាត​ខ្នាត​យក្ស​របស់ខ្លួន​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

(​វ៉ាស៊ីនតោន​)៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក គ្រោង​នឹង​បំពាក់អាវុធ​ឡាស៊ែរ​ដ៏​ទំនើប​បំផុត ទៅលើ​នាវា​ពិឃាត​ខ្នាត​យក្ស​របស់ខ្លួន​ប្រភេទ USS Portland ក្នុង​ឆ្នាំ ២០១៨​នេះ​។ នេះ​បើតាម​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ដែល​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​។​

​មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក លោក Brian Metcalf បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Surface Navy Association នៅ​ទីក្រុង Arlington រដ្ឋ Virginia ថា អាវុធ​ឡាស៊ែរ​នេះ នឹងត្រូវ​ដាក់​ប​ញ្ជូ​ល​ទៅក្នុង​នាវា​ពិឃាត​ខ្នាត​យក្ស នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះហើយ​។​

​លោក Metcalf «​ពួកគេ​បានទទួល​អ្វីដែល​ខ្ញុំ​ហៅថា ប្រភេទ​ថាមពល​គ្រប់គ្រង​ឡាស៊ែរ ដែល​នឹង​ត្រូវដាក់​នៅក្នុង​បន្ទប់​ទំងន់​បម្រុង​ទុក​របស់​នាវា​ពិឃាត ហើយ​ឡាស៊ែរ​នឹងត្រូវ​ភ្ជាប់​ជាមួយ​នាវា​នោះ ដើម្បី​ដំណើរការ​ទៅបាន​»​។​

​ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​អាវុធ​ឡាស៊ែរ​នឹងមិន​ទាន់​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើ​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅឡើយ​ទេ​។ មេបញ្ជាការ​រូបនោះ​បាន​ប្រាប់​សារព័ត៌មាន USNI News ថា «​វា​នឹងមិន​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ធ្វើសង្គ្រាម​នោះទេ វា​មិនបាន​ផ្តល់​ទិន្នន័យ​ក្នុងការ​តាមដាន ឬ​ទិន្នន័យ​ចំណាត់ថ្នាក់​ទេ​។ វា​គឺជា​សញ្ញា​នៃ​ការចង្អុលបង្ហាញ​អំពី​បច្ចេកវិទ្យា​»​។​

​លោក Metcalf បាន​កត់សម្គាល់ថា នាវា​នឹង​ប្រើប្រាស់​ឡាស៊ែរ​នេះ បន្ទាប់មក​គេ​នឹង​ចាប់​ផ្តើមនិយាយ​អំពី​របៀប​នៃ​ការបង្កើត​ផ្នែក នៃ​ប្រព័ន្ធ​សរុប​របស់​នាវា​នេះ​។ ប៉ុន្តែ​សម្រាប់​ពេលនេះ វា​គឺជា​ជំហាន​ដែល​យើង​ត្រូវ​បំពាក់​វា ទៅលើ​នាវា​សិន ខណៈដែល​ឡាស៊ែរ​នេះ ត្រូវបាន​គេ​រចនា​ឡើងជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ប្រព័ន្ធ​អាវុធ​ឡាស៊ែរ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ការិយាល័យ​ស្រាវជ្រាវ​នាវាចរ ត្រូវបាន​សាកល្បង​នៅលើ​នាវា​ពិឃាត USS Ponce អស់​រយៈពេល ៣​ឆ្នាំ​កន្លងមកហើយ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​៕

សុខភាព/បុរស/ស្ត្រី