• Giloba

បញ្ហា​ឧបទ្វីប​កូរ៉េ នឹង​គ្មាន​ថ្ងៃ​ទទួលបាន​សន្តិភាព​ឡើយ​ប្រសិន​ជាមាន​ភាគី​ទី​៣​ចូលរួម

5 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងទៅនេះ កូរ៉េខាងជើង បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងត្បូង បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក ដោយ​អះអាងថា វា​គឺ​មូលហេតុ​នៃ​ភាព តានតឹង​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ​។ ការលើកឡើង​បែបនេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង និង​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​បាន​ជួបចរចា​គ្នា​នៅ​ថ្ងៃ​អង្គារ ទី​៩ មករា កន្លងទៅនេះ នៅ ព្រំដែន Panmunjom ដើម្បី​ជជែក​គ្នា​លើ​ប្រធានបទ​នៃ​ការចូលរួម​របស់​ក្រុម​កីឡាករ​កូរ៉េខាងជើង​នៅក្នុង​ល្បែង​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នា​ខែកុម្ភៈ​រៀបចំ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដែល​ប្រកបដោយ​ភាព​ល្អូកល្អើន ។​

​ស្រាប់តែ​ថ្មីៗ​នេះ កងទ័ព​ជើង​អាកាស​អាមេរិក បានដាក់​ពង្រាយ​យន្ដហោះ​ទម្លាក់​គ្រាប់​បំបាំងកាយ​ប្រភេទ​B-2​ចំនួន​៣​គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស​Andersen​។​យន្ដហោះ​នេះ​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ផងដែរ ហើយ​ការដាក់​ពង្រាយ​ត្រូវបាន​គេ​មើលឃើញថា​ជា​ចេតនា​ចង់​បន្លាច​ដល់​កូរ៉េខាងជើង​និង​ចិន​។​ជាមួយ​យន្ដហោះ​B-2​ចំនួន​៣​គ្រឿង ក៏មាន​កងទ័ព​ជើង​អាកាស​២០០​នាក់​ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋានទ័ព​Andersen​លើ​កោះ​Guam​។​

​មូលដ្ឋានទ័ព​នេះ​គឺជា​ចំណុច​យុទ្ធសាស្ដ្រ​មួយ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​បច្ចុប្បន្ន​មាន​យន្ដហោះ​ទម្លាក់​គ្រាប់​B-1​នៅ​ទីនោះ​ហើយ​។​យន្ដហោះ B-1​បាន​ចូលរួម​សមយុទ្ធ​ជុំវិញ​ឧបទ្វីប​កូរ៉េ​ជាមួយ​កងទ័ព​ជប៉ុន​និង​កូរ៉េខាងត្បូង​។​សមយុទ្ធ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​កាលពី​ឆ្នាំមុន​។​ដោយឡែក​យន្ដហោះ​ទម្លាក់​គ្រាប់​B-2​បញ្ជូនទៅ​កោះ​Guam នៅ​មិន​ច្បាស់​ថា​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ​។​

​គួរ​រំលឹក​ដែរ​ថា កូរ៉េខាងជើង​ធ្លាប់​លើកឡើងថា កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​អង្គារ ថា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​កូរ៉េខាងជើង ឱ្យទៅ​ចូលរួម​កីឡា​អូឡាំពិក រដូវរងារ​នៅ​កូរ៉េខាងត្បូង ក៏ដូចជា​រៀបចំ​កិច្ចសន្ទនា​យោធា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ ដោយឡែក ថ្លែង​នៅក្នុង​បទ​វិចារណកថា​របស់ខ្លួន កាសែត​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើសិនជា​កូរ៉េខាងត្បូង ពិតជា​ចង់បាន​សន្តិភាព និង​បន្ធូរបន្ថយ​ភាព​តានតឹង​ពិតប្រាកដ​មែន ដំបូង​ពួកគេ​ត្រូវតែ​បញ្ឈប់​រាល់ ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក ដែលជា​សកម្មភាព​ប្រឆាំងនឹង​បងប្អូន​ខាងជើង​របស់​ខ្លួនឯង​ជាមុនសិន​។​

​សមយុទ្ធ​យោធា គឺជា​ប្រភពដើម​នៃ​ភាព​តាន​នឹង និង​នាំឱ្យ​ឧបទ្វីប​កូរ៉េ​ធ្លាក់ចូល​ក្នុង​រណ្ដៅ​គ្រោះថ្នាក់ ហើយ​មិនតែប៉ុណ្ណោះ កូរ៉េ​ទាំងពីរ​នឹង​មិនអាច​ជឿទុកចិត្ត​គ្នា ឬក៏​ឆ្ពោះទៅរក​ការផ្សះផ្សា​បានឡើយ ក្រោម​ស្ថានភាព​តានតឹង​ផ្នែក​យោធា​ដូច​បច្ចុប្បន្ន​»​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...