• Giloba

ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ កំពូល​មេដឹកនាំ​ឈ្លើយឆ្លង​ទ្វីប គំរាម​បាញ់​ឲ្យ​ចំ​ប្រដាប់​ភេទស្ត្រី

6 ខែ កន្លងទៅ DNT-NEWS

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បាន​ប្រាប់​ទាហាន​បាញ់​ឧទ្ទាម​ស្រី​ឱ្យចំ​ប្រដាប់ភេទ ដែលជា​សម្តី​បែប​ហិង្សា​និង​អសុរ​ស​ចុងក្រោយ​បំផុត​របស់​ប្រធានាធិបតី​រូបនេះ​។ សម្តី​នេះ​បង្កឱ្យមាន​ការរិះគន់​ខ្លាំង​ពី​សំណាក់​ក្រុម​អង្គការសិទ្ធិមនុស្ស​។​

​លោក Duterte បាន​ថ្លែង​កាលពី​ថ្ងៃទី​៧​កុម្ភៈ​កន្លងទៅ​ថា ទាហាន​មិនគួរ​សម្លាប់​ស្ត្រី​ជា​ជន​បះបោរ​នោះទេ គឺ​គ្រាន់តែ​បាញ់​ឲ្យ​ចំ​ប្រដាប់ភេទ​ទៅបាន​ហើយ​។ លោក​បន្តថា ប្រសិនបើ​គ្មាន​ប្រដាប់ភេទ ស្ត្រី​ទាំងនោះ​នឹង​ក្លាយជា​មនុស្ស​លែង​បានការ​ទៀតហើយ​។​

​បន្ថែម​ពីនេះ លោក Duterte ក៏បាន​ធ្វើការ​ស្ដីបន្ទោស​ចំៗ​ទៅលើ​ស្ត្រី​ទាំងនោះ​ថា បាន​បោះបង់​កូនៗ និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​កុ​ម្មុយ​និ​ស្ត​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​ទាក់ទិន​នឹង​ការលើកឡើង​យ៉ាង​ដូច្នេះ​របស់​ប្រធានាធិបតី​ហ្វីលីពីន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​អះអាងថា សម្ដី​របស់លោក Duterte គឺជា​ការ​មើលថោក និង​បន្ទាប​តម្លៃ​ដ៏​សម្បើម​ចំពោះ​ស្ត្រីភេទ​។ មួយវិញទៀត នេះ​អាច​ចាត់ទុកថា​ជាការ​ជំរុញ​ដល់​កម្លាំង​រដ្ឋ​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​ផ្លូវភេទ ដែលជា​ការបំពាន​មួយ​ដល់​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​ជាមួយគ្នា​នោះដែរ ឌូ​ទើ​តេ បាន​ព្រមាន​ថា​លោក​នឹង​បញ្ជា​ឲ្យ​កងទ័ពជើងទឹក​បាញ់​រាល់​ភាគី​ណាមួយ​ដែល​ហ៊ាន​ចូល​លួច​ធនធាន​របស់​ហ្វីលីពីន​ដែល​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​រូបនេះ​មិន​មានបំណង​ធ្វើសង្គ្រាម​ឡើយ ប៉ុន្តែ​ក៏​មិនអាច​ឲ្យ​គេ​រំលោភបំពាន និង​កេងប្រវ័ញ្ច​តាមចិត្ត​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​មុន ប្រធានាធិបតី​មាត់ដាច​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​ច្បាស់​ថា លោក​មិន​ញរ​ញើ​ត​នឹង​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​បាញ់​ប្រទេស​ណាក៏ដោយ​ដែល​ហ៊ាន​ចូល​លួច​ធនធាន​សមុទ្រ​ហ្វីលីពីន​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោក ឌូ​ទើ​តេ បាន​អះអាងថា លោក​នឹង​បន្ត​ចរចា​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះដែនសមុទ្រ ហើយ​លោក​ក៏​បញ្ជាក់​ជាថ្មី​ពី​សិទ្ធិ​អធិបតេយ្យ​របស់​ហ្វីលីពីន​លើ​តំបន់​សម្បូរ​ធនធាន Benham Rise ផងដែរ​។​

​លោក​បន្តថា​៖ «​ដូចគ្នា​អ៊ីចឹង យើង​មិនអាច​ប្រយុទ្ធ​ជាមួយ​អាមេរិក​បានឡើយ ហើយ​ចិន​ក៏​ដូចគ្នា​។​ខ្ញុំ​នឹង​រក្សា​ភាពស្ងប់ស្ងាត់​។ ប៉ុន្តែ​បើសិនជា​អ្នកឯង​ចូលមក​លួច​ធនធាន​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​ទាហាន​បាញ់​តែម្តង​»​។

​មេដឹកនាំ​ហ្វីលីពីន​ខាងលើ​ចង់​សំដៅលើ​ដែន​សេដ្ឋកិច្ច​ផ្តាច់មុខ​មាន​ចម្ងាយ ២០០ ម៉ា​ល៍ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​រដ្ឋ ដែលមាន​កំណត់​ក្នុង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ឆ្នាំ ១៩៨២​នោះ​។ ក្រោម​ច្បាប់​សមុទ្រ​នេះ នាវា​បរទេស​អាចធ្វើ​ដំណើ​រ​ឆ្លងកាត់​បាន​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ​មិនមាន​សិទ្ធិ​នេសាទ និង​ទាញយក​ប្រេង​ឬ ឧស្ម័ន​ធម្មជាតិ​ពី​តំបន់​នោះឡើយ​។​

​ដោយឡែក ថ្មីៗ​នេះដែរ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏បាន​បញ្ជា​ឲ្យ​មានការ​បញ្ឈប់​រាល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​តំបន់ Benham Rise ហើយ​ប្រធានាធិបតី​ក៏​ចេញ​បញ្ជា​ឲ្យ​កងទ័ពអាកាស​និង​កងទ័ពជើងទឹក​នាំគ្នា​ល្បាត​ជុំវិញ​តំបន់​ខាងលើ​ផង​។​

អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​អះអាងថា​ប្រាប់​អ្នកសារព័ត៌មាន​ថា រាល់​បេសកកម្ម​ស្រាវជ្រាវ​ទាំងអស់​ត្រូវបាន​បញ្ចប់​ហើយ​ទាំង​ខាង​អាមេរិក ចិន ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​ប្រធានាធិបតី ឌូ​ទើ​តេ ចង់​ឲ្យ​អ្នកជំនាញ​ហ្វីលីពីន​ស្រាវជ្រាវ​ម្តង​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...