• Flexa
  • Default ខាងលើក្រោមមេនុយ

កងទ័ពជើងទឹក​អាមេរិក បញ្ជូន​សំណើរ ក្នុងការ​សាងសង់​នាវា​ពិឃាត​បន្ថែមទៀត​

2 ខែ កន្លងទៅ សម្បត្តិ

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បា​នប​ញ្ចូ​ន​សំណើរ​ទៅកាន់​ភាគី​ខាង​ក្រុមហ៊ុន​ឯកជន ក្នុងការ​ទទួលយក​សំណើរ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​នាវា​ពិឃាត​ប្រភេទ Arleige Burke-class​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​បញ្ជារ​ទិញ​អាវុធ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​។​

​ថ្លែង​ទៅកាន់​ស​ន្និ​សី​ទ្ន West 2018 កាលពី​សប្តាហ៍​មុន លោក James Geurts ដែលជា​ជំនួយការ​លេខា​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​និយាយថា កិច្ចសន្យា​បញ្ជា​រទិញ ដែល​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ ក្នុងការ​បង្កើត​កង​នាវា​ទី ៣ Arleigh Burke-class គឺ​នឹងត្រូវ​ធ្វើឡើង​បន្ថែមទៀត​។ នាវា​ពិឃាត​នេះ អាច​នឹង​ត្រូវគេ​សាងសង់​នៅ​ក្រុមហ៊ុន Bath Iron Work នៅ​រដ្ឋ​ម៉េ​ន ឬ​នៅ​រោងចក្រ Ingals ក្នុង​រដ្ឋ​មី​ស៊ី​ល​ស៊ី​ភី ឬ​អាច​ធ្វើឡើង​ក្នុង​រោងចក្រ​ទាំងពីរ​តែម្តង​។

​ជាពិសេស​នោះ នាវា​ពិឃាត Arleigh Burke បំពាក់​រ៉ា​ដា AN / SPY-6 របស់​ក្រុមហ៊ុន Raytheon ជា​ប្រព័ន្ធ​មី​ស៊ី​ល​ប្រើ 3D រ៉ា​ដា និង​ជា​ប្រព័ន្ធ​ប្រើ​មី​ស៊ី​ល​ស្គែ​ន​ដោយ​អេ​ឡិច​ត្រូ​និ​ច​។ មី​ស៊ី​ល​ប្រភេទ​នេះ គឺជា​ប្រភេទ​គ្រាប់​មី​ស៊ី​ល​ថ្មីស្រឡាង ហើយ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ធានា​ដល់​សុវត្ថិភាព​ទីកន្លែង​របស់​វា​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​។​

​សារព័ត៌មាន USNI News បាន​រាយការណ៍​ថា ភាគច្រើនបំផុត​នៃ​ការផ្តល់​មូលនិធិ សម្រាប់​កម្មវិធី​កង​នាវា Arleigh Burke ឆ្នាំ ២០១៧ បាន​ធ្លាក់​ចូលទៅក្នុង​គំរូ និង​ការ​រចនា​នាវា​នេះ ដើម្បី​បញ្ចូល​រ៉ា​ដា​ថ្មី​។​

​សូមបញ្ជាក់ថា នាវា​ពិឃាត​នេះ អាចអនុវត្ត​ភារកិច្ច​ជាច្រើន រួមទាំង​សង្គ្រាម​ប្រឆាំងនឹង​អាកាស ប្រឆាំង​នាវាមុជទឹក និង​បេសកកម្ម​ប្រឆាំងនឹង​ផ្ទៃសមុទ្រ​ផងដែរ​។ ដោយឡែក កាលពី​បំណាច់​ឆ្នាំ ២០១៧ អាមេរិក​បាន​សាងសង់​នាវា​ពិឃាត​ខ្នាត​យក្ស​មួយគ្រឿង ដែលមាន​រាង​សាជី​ជ្រុង ដ៏​ទំនើប អាច​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ឡាស៊ែរ​ដ៏​ទំនើប​។ ថ្មី​នេះៗ អាមេរិក​បាន​ផលិត​គ្រាប់ផ្លោង​ប្រភេទ​ថ្មី ដែល​អាច​បាញ់​ការពារ​ពី​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទី​ន​បាន​ទៀតផង​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...