• Flexa
  • Default ខាងលើក្រោមមេនុយ

លោក​ត្រាំ​គ្រោង​នឹងធ្វើ​ទំនើបកម្ម​កម្លាំង​ទ័ព​របស់​សហរដ្ឋអាមេរិក ឲ្យ​កាន់តែខ្លាំង ដូច​អ្វីដែល​ពិភពលោក​មិនដែល​ឃើញ

2 ខែ កន្លងទៅ DNT-NEWS

​​យោងតាម​សំណើរ​កញ្ចប់​ថវិកា​រស​ម្រា​ប់​សារពើពន្ធ ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណា​ល់​ត្រាំ គ្រោង​នឹង​ទំនើបកម្ម​ដល់​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដូច​អ្វីដែល​ពិភពលោក​មិនដែល​ឃើញ​សោះឡើយ​។

​សំណើរ​នោះបាន​និយាយថា ថវិការ​ដែល​ស្នើ​នេះ​មាន​ទំហំ​ទឹកប្រាក់​ស្នើ ២៤​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម និង​ដើម្បី​ទ្រទ្រង់​ជើង​ទាំងបី​នៃ​ប្រព័ន្ធ​នុយក្លេអ៊ែរ មានដូចជា​៖ ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ដែល​រួមមាន​បញ្ជាការ​នុយក្លេអ៊ែរ ការគ្រប់គ្រង និង​ប្រព័ន្ធ​ទំនាក់ទំនង​ជាដើម​។​

​ថ្លែង​អំពី​សំណើរ​ថវិការ​នេះ ដែល​បានលើកឡើង​កាលពី​ថ្ងៃទី​៩ កុម្ភៈ លោក​ដូ ណា​ល់​ត្រាំ បាន​ប្តេជ្ញា​ថា យោធា​របស់​សហរដ្ឋអាមេរិក នឹង​រឹងមាំ​កាន់តែខ្លាំង​ជាង​មុន​បន្ថែមទៀត​។ លោក​សរសេរ​នៅ​បណ្តាញ​ធ្វី​ត​តឺ​របស់លោក​ថា គ្រាន់តែ​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​រួច កម្លាំងយោធា​របស់​យើង នឹងមាន​ភាពរឹងមាំ ជាង​ពីមុន​។ យើង​ត្រូវការ និង​ស្រឡាញ់​ណាស់​កងទ័ព យើង​នឹង​ផ្តល់​អ្វី​គ្រប់យ៉ាង​ទៅ​ឲ្យ​ពួកគេ​។ វា​កើត​ឡើងជា​យូរណាស់​មកហើយ មានន័យថា ជាការ​ងារ​។​

​ឯកសារ​នេះ​ស្នើសុំ​ច្រើនជាង ១៥​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​ទៅលើ​ឧបករណ៍​ទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ស្របតាម​ការពិនិត្យ​ឡើងវិញ នៃ​ការឃ្លាំមើល​នុយក្លេអ៊ែរ​របស់​ក្រសួងការពារជាតិ​។​

​ឯកសារ​ថវិកា​នេះ​បាន​និយាយថា សំណើ​ថវិកាជាតិ​ឆ្នាំ ២០១៩ ផ្តល់​ថវិកា​ចំនួន ១៥,១ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ការធ្វើ​ទំនើបកម្ម​និង​ស្ដារ​សហគ្រាស​សន្ដិសុខ​នុយក្លេអ៊ែរ ស្របតាម​ការពិនិត្យ​ឡើងវិញ​នៃ​ការរៀបចំ​នុយក្លេអ៊ែរ (NPR) និង​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​។​

​នៅក្នុង​សំណើ​ថវិការ​ដែល​ត្រូវបាន​ស្នើសុំ​នោះ ត្រូវបាន​ចែកចេញជា​ច្រើន​ផ្នែក មាន​ដូចតទៅ​៖

​សម្រាប់​ការពារ​មី​ស៊ី​ល​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គ្រោង​នឹង​ទិញ​គ្រាប់​មី​ស៊ី​ល​ស្ទាក់ចាប់ ដែល​បាញ់​ចេញពី​ដី​ចំនួន ២០​គ្រាប់​បន្ថែមទៀត ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​ការពារ​មី​ស៊ី​ល​។ ក្រសួងការពារជាតិ នឹង​ចំណាយ​ថវិការ​ចំនួន ១០,៧​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង F-35 និង ២,៣​ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​យន្តហោះ​បំបាំងកាយ B-21 ឬ​ហៅថា B-2 Spirit​។ លើសពីនេះ​ទៀត ឯកសារ​នេះ​បាន​បម្រុង​ទុក ៦​ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​សំខាន់ រួមទាំង​ប្រភេទ​មី​ស៊ី​ល AEGIS ចំនួន ៤៣​គ្រឿង និង​ខែល​ការពារ​មី​ស៊ី​ល​ចំនួន ៨២​គ្រឿង​ផងដែរ​។​

​ប្រតិបត្តិ​ការណ៍ នៅក្រៅ​ប្រទេស​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ពង្រីក​ប្រតិបត្តិការ​ក្រៅប្រទេស ដែល​បាន​បង្កើន​ថវិការ​ដល់​ទៅ​ទ្វេ​រដង មាន​ទឹកប្រាក់ ១៩១​លាន​ដុល្លារ​ឯណោះ​។ សំណើរ​នេះ ស្នើ​កញ្ចប់​ថវិការ​ចំនួន ១២​ពាន់​លាន​ដុល្លារ សម្រាប់​សង្គ្រាម​នៅ​ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​សរុប​ទាំងអស់​មាន​ទឹកប្រាក់​ចំនួន ៣៧,៨​ពាន់​លាន​ដុល្លារ ខណៈដែល ១៩១​លាន​នេះ គឺជា​ថវិការ​ផ្តល់​បន្ថែ​ម ទៅលើ​សារពើពន្ធ​នៅ​ឆ្នាំ ២០១៨​។​

​បន្ថែម​លើ​នេះ ថវិការ​ដែល​ត្រូវ​ស្នើសុំ​នោះ ក៏មាន​ដែល​ថវិការ​បង្កើន​សមត្ថភាព ដើម្បី​ទប់ទល់​ទៅនឹង​ឥទ្ធិពល​រុស្ស៊ី និង​កូរ៉េខាងជើង ជំនួយ​ទៅ​អ៊ុយ​ក្រែ​ន ទប់ទល់​ប្រឆាំងនឹង​រុស្ស៊ី ផ្តល់​ទៅ​ឲ្យ​អង្គការ​អន្តរជាតិ ធ្វើ​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិ​ក​ស៊ី​កូ និង​ដើម្បី​ធ្វើការ​ផ្សាយ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅលើ​ពិភពលោក​ជាដើម​។​

​ក្រោយ​បាន​បញ្ចេញ​នូវ​ការត្រួតពិនិត្យ​លើ​ឯកសារ​នេះ លោក​ដូ ណា​ល់​ត្រាំ បាន​និយាយថា វា​គឺជា​អ្វី​ដែលជា​តម្រូវការ​ដ៏​ចាំបាច់ ក្នុងការ​ប្រើ​វា​ជា​មហាអំណាច នៅលើ​ពិភពលោក ទន្ទឹមនេះ សហរដ្ឋអាមេរិក​ក៏បាន​ប្តេជ្ញាចិត្ត ក្នុងការ​ទប់ស្កាត់​មិន​ឯ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក រីក​សាយភាយ​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...