• Flexa

កូនប្រសារ​ស្រី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ សង្ស័យ​មាន​គេ​លួច​ធ្វើឃាត​ដោយ​ប្រើ​សារធាតុ​ម្សៅ​ស ក្នុង​សំបុត្រ​

4 ថ្ងៃ កន្លងទៅ DNT-NEWS

​កូនប្រសារ​ស្រី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ គឺ​អ្នកនាង វេ​ណែ​ស្សា ត្រាំ (Vanessa Trump) ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​នាង​បាន​បើក​មើលសំបុត្រ​មួយ ផ្ទុក​ដោយ​ម្សៅ​ពណ៌​ស ដែល​គេ​ផ្ញើឱ្យ​ប្ដី​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​លោក ដូ ណា​ល់​ត្រាំ​ជេ អ ដែលជា​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ស្រោមសំបុត្រ​ដែលមាន​ម្សៅ ស នៅ​ខាងក្នុង ដែល​ប្រពន្ធ​របស់លោក គឺ​លោកស្រី Vanessa Trump បាន​បើក​នោះ គឺ​ត្រូវបាន​ផ្ញើមក​ក្រុមគ្រួសារ​របស់លោក ដោយ​គូប​ក្ខ​ដិ​បក្ខ​របស់លោក ដែលមាន​ទស្សន​ប្រឆាំង​គ្នា​។​

​លោក​ត្រាំ​ជេ អ បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ថា អរគុណ​ដែល​វ៉ា​និ​ស​សា និង​កូន​របស់ខ្ញុំ​មាន​សុខ​ភាពល្អ នៅ​ព្រឹក​មិញ​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា លោកស្រី​វេ​និ​ស​សា ត្រាំ កូនប្រសារ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ ណា​ល់​ត្រាំ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ក្រោយ​ពេលដែល​លោកស្រី បាន​បើក​សំបុត្រ ដែលជា​សំបុត្រ​គេ​បាន​ផ្ញើមក​ឲ្យ​ស្វាមី​របស់​នាង នៅឯ​ផ្ទះ​របស់​ពួកគេ នៅក្នុង​ទីក្រុង​ម៉ាន​ហា​តាន់​។ ទន្ទឹមនេះ សេវា​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុងតែ​បើក​ការស៊ើបអង្កេត​របស់ខ្លួន ជុំវិញ​ករណី​នេះហើយ​។

​សូម​រំឭក​បន្តិច​ថា កាលពី​ឆ្នាំ​២០០១ មន្ត្រី​សហរដ្ឋអាមេរិក​មួយចំនួន បានទទួល​ស្រោមសំបុត្រ ដែលមាន​សារធាតុ​គីមី ស្ព័​រ​ពី​ជនអនាមិក ដែល​បានសម្លាប់​ជីវិត​ពួកគេ ៥​នាក់ និង​មួយចំនួនទៀត​រងរបួស​ពី​ការឆ្លង​សារធាតុ​នេះ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក សំបុត្រ​ខាងលើ​ត្រូវបាន​ផ្ញើឱ្យ​លោក Donald Trump Jr ជា​កូនប្រុស​ច្បង របស់លោក ដូ​ណា​ល់ ត្រាំ នៅឯ​គេហដ្ឋាន​ក្នុង​សង្កាត់ ម៉ាន់​ហាត​ថា​ន់ (Manhattan) ទីក្រុង​ញូយ៉ក​។ លោកស្រី Vanessa និង​មនុស្ស​ពីរ​នាក់​ផ្សេង ទៀត​ស្ថិតនៅ​កន្លែងកើតហេតុ ត្រូវ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​សំអាត​សារធាតុ​កខ្វក់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​អាមេរិក​បាន​បញ្ជាក់ថា ម្សៅ​ពណ៌​ស​នៅក្នុង​សំបុត្រ​នោះ មិនមាន​សារធាតុ​គ្រោះថ្នាក់​នោះទេ រីឯ​លោក Trump Jr បាន​អះអាង​នៅលើ Twitter ដែរ​ថា គ្រួសារ​របស់លោក​មាន​សុវត្ថិភាព និង​ហៅ​ទង្វើ​នេះ​ថា ជា​អំពើ​គួរឱ្យ​ស្អប់ខ្ពើម​។​

សុខភាព/បុរស/ស្ត្រី