• Flexa

មន្ទីរ​បញ្ច​កោណ​បញ្ជារ​ឲ្យ​មានការ​បំពាក់អាវុធ​ឡាស៊ែរ​ទៅលើ​យន្តហោះ​ដ្រូ​ន ក្នុងការ​កម្ទេច​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​

4 ថ្ងៃ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក នៅ​ថ្ងៃទី​១៤ កុម្ភៈ​នេះ បាន​ផ្សាយ​ថា ក្នុងចំណោម​សំណើរ​កញ្ចប់​ថវិការ ដែល​ត្រូវ​ស្នើ​នៅក្នុង​សំណើរ​សារពើពន្ធ​សម្រាប់​ឆ្នាំ ២០១៩ ភ្នាក់ងារ​ការពារ​មី​ស៊ី​ល​សហរដ្ឋអាមេរិក បានស្នើ​កញ្ចប់​ថវិការ​ចំនួន ៦៦​លាន​ដុល្លារ អភិវឌ្ឍន៍​ប្រព័ន្ធ​ឡាស៊ែរ​សម្រាប់​បំពាក់​ទៅលើ​យន្តហោះ​ដ្រូ​ន​(​គ្មាន​មនុស្ស​បើក​) ដែល​អាច​ប្រើ​សម្រាប់​បាញ់​កម្ទេច​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​បាន បន្ទាប់ពី​មី​ស៊ី​ល​នោះ​ទើបតែ​បានចាប់ផ្តើម​ហោះ​ចេញ​ភ្លាមៗ ឬ​បាន​ហោះ​ចេញ​បាន​ឆ្ងាយ​ក៏ដោយ​។ទឹកប្រាក់ ៦១​លាន​ដុល្លារ នឹង​ធ្លាក់ចូល​ទៅក្នុង​កម្មវិធី​បន្ត ក្នុងការ​អភិវឌ្ឍ​នូវ​ឡាស៊ែរ ដើម្បី​បំពាក់​ទៅលើ​យន្តហោះ​ដ្រូ​ន គឺ​ហៅថា ឧបករណ៍​បង្ហាញ​ឡាស៊ែរ​ថាមពល​ទាប (Low Power Laser Demonstrator LPLD)​។ រីឯ​ទឹកប្រាក់​នៅសល់ ៥​លាន​ដុល្លារ​ទៀត នឹងត្រូវ​យកទៅ​ពង្រឹងកម្លាំង​ឡាំ​ស៊ែរ​ឲ្យ​មាន​សមត្ថភាព​អាច​បាញ់​កម្ទេច​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​បាន​។​

​ការពង្រឹង​ឡាស៊ែរ គឺជា​ផ្នែក​ងាយស្រួល​មួយ ត្បិត​ឧបករណ៍​បង្ហាញ​ឡាស៊ែរ​ថាមពល​ទាប LPLD ប្រើ​បច្ចេកវិទ្យា​ឡាស៊ែរ​ជាតិ​សរសៃ​រឹង ដែលមាន​ស្ថេរភាព​ខ្ពស់ ជា​បច្ចេកវិទ្យា​ដូចគ្នា ត្រូវបាន​ប្រើ​សម្រាប់​ទំនាក់ទំនង​តាម​ខ្សែកាប​អុ​ប​ទិ​ក​។ ការបង្កើត​ឡាស៊ែរ​ដែលមាន​អនុភាព​ដោយ​ប្រើ​សរសៃ​ដ៏​រឹងមាំ គឺ​គ្រាន់តែ​ជា​បញ្ហា​សាមញ្ញ​មួយ ក្នុងការ​វិច​ខ្ចប់​ជាតិ​ស​សៃ​បន្ថែមទៀត​។​

​យន្ដ​ដ្រូ​នេះ គឺមាន​តួ​ផ្នែក​រឹង​។ វា​ត្រូវមាន​លទ្ធភាព​ធន់​នឹង​កម្ពស់​យ៉ាងហោចណាស់​ជិត ២០​គីឡូម៉ែត្រ អាច​ហោះ​បាន ៣៦​ម៉ោង និង​អាច​ផ្ទុក​ទម្ងន់​បាន​យ៉ាងហោចណាស់ ២.២២៦​គីឡូក្រាម រួមទាំង​កាណុង​ឡាស៊ែរ ១៤០ ទៅ​២៨០​គីឡូវ៉ាត់​។ ទន្ទឹមនេះ យន្តហោះ​ដ្រូ​វ​នេះ ក៏ត្រូវ​បាន​គេ​មានបំណង​បំពាក់​ដោយ​ឡាស៊ែរ​ដែល​អាច​ការពារ​ខ្លួនឯងបាន ពី​ក្រោះ​ធម្មជាតិ​ទៀតផង​។​

​សូម​រំឭកថា កាល​ឆ្នាំ ២០១៧ ការដេញ​ថ្លែ​ដើម្បី​អភិវឌ្ឍ ឧបករណ៍​បង្ហាញ​ឡាស៊ែរ​ថាមពល​ទាប LPLD បានចាប់ផ្តើម​ជាមួយនឹង​ក្រុមហ៊ុន Boeing ក្រុមហ៊ុន General Atomics និង​ក្រុមហ៊ុន Lockheed Martin ដែល​បានទទួល​កិច្ចសន្យា​ដំណាក់កាល​ទីមួយ ក្នុង​ការបង្កើត​ដំណោះស្រាយ​ផ្ទាល់ខ្លួន​របស់​ពួកគេ សម្រាប់​មន្ទីរ​បញ្ច​កោណ ក្នុង​ឆ្នាំ​២០១៨​។ អ្នក​ដែល​អាច​ដេញថ្លៃ​បាន នឹងត្រូវ​បានផ្តល់​កិច្ចសន្យា​មួយ ដើម្បី​បង្កើត​គំរូ​ដែល​អាច​សាកល្បង​ទៅលើ LPLD នៅ​ឆ្នាំ ២០២០​ខាងមុខ​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី