• Flexa

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ត្រូវអស់​តំណែង​ហើយ​កំពុង​រង​ការចោទប្រកាន់ថា ប្រព្រឹត្ត​អំពើពុករលួយ ចំនួន ៧៨០​ករណី​

4 ថ្ងៃ កន្លងទៅ ណូ​រ៉ា

​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma បាន​យល់ព្រម​ទទួលយក​គោលការណ៍​ចុះ​ចេញពី​តំណែង​ហើយ ដោយ​លោក​មាន​រយៈពេល​ពី​០៣ ទៅ​០៦​ខែ ដើម្បី​លាលែង​តំណែង​ជា​ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង​។ នេះ​បើតាម​គណបក្សកាន់អំណាច​របស់លោក​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​គណបក្សកាន់អំណាច African National Congress (ANC) បានស្នើ​សុំ​ជា​ផ្លូវ​ការឱ្យ​លោក Jacob Zuma លាលែង​ពី​ដំណែង បន្ទាប់ពី​ប្រជាប្រិយភាព​គណបក្ស​មួយ​នេះ​ធ្លាក់ចុះ ជា​បន្តបន្ទាប់ ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធានាធិបតី​រូបនេះ​។ តែបើ​ទោះជា​លោក Zuma យល់ព្រម​ទទួលយក​គោលការណ៍​លាលែង​ពី​តំណែង​ក៏ដោយ ប៉ុន្តែ​និតិ​វិធី​លាលែង​អាច​នឹងត្រូវ​ចំណាយពេល​ពី​០៣ ទៅ​០៦​ខែ​។​

​គណបក្ស​សមាជជាតិ​អាហ្វ្រិក ដែលជា​គណបក្សកាន់អំណាច​នៅ​អាហ្វ្រិក​ខាងត្បូង បាន​បើកប្រជុំ​បន្ទាន់ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​នៅ​ទីបំផុត​ក៏បាន​សម្រេច​ទាមទារ​ឲ្យ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ចុះ​ចេញពី​តំណែង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​។​

​មុននឹង​សម្រេចចិត្ត​ទាមទារ​ឲ្យ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា លាលែង​ចេញពី​តំណែង​នៅ​ថ្ងៃ នេះ គណបក្សកាន់អំណាច អាហ្វ្រិក​ខាងត្បូង បាន​បើក​ការពិភាក្សា ចរចា អស់​ជាច្រើន​ថ្ងៃ ព្រោះថា លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ធ្លាប់ជា​វីរជន មួយរូប ដែល​បាន​ចូលរួម​តស៊ូ​ជាមួយ​លោក​នែ​ល​សុន មិន​ដេ​ឡា ដើម្បី​ឯករាជ្យភាព និង​សិទ្ធិសេរីភាព​របស់​ប្រជាជន​អាហ្វ្រិក​ខាងត្បូង រួមទាំង​ការចូលរួម​បង្កើត​បក្ស​សមាជជាតិ​អាហ្វ្រិក​នេះ​ផង​។​រង​ការចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ ចំនួន ៧៨០​ករណី​

​ប៉ុន្តែ ការចោទប្រកាន់ ទៅលើ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ មាន​កាន់តែច្រើនៗ រហូត​ធ្វើ​ឲ្យ​បក្ស​ត្រូវតែ​សម្រេចចិត្ត ដើរ​ចែកផ្លូវ ជាមួយ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា​។ លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ជាប់​វា​ក់វិន​នឹង​រឿង​ពុករលួយ ទទួល​សំណូក​សូកប៉ាន់ តាំងតែ​ពីមុន​លោក​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង នៅ​ឆ្នាំ ២០០៩​ម្ល៉េះ​។ ប៉ុន្តែ កាលណោះ ការចោទប្រកាន់​ទៅលើ​លោក​ទាំង​ប៉ុន្មាន ត្រូវបាន​គេ​លុប បំភ្លេចចោល នៅ​បន្ទាប់ពី​លោក​ត្រូវបាន​សភា ជ្រើសតាំង​ជា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​។​

​នៅពេល​ចូលកាន់​អំណាច​ជា​ប្រធានាធិបតី លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា នៅ បន្ត​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ទៀត​។ គណបក្សប្រឆាំង​បាន​ចោទ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ថា បាន​យក​ថវិការដ្ឋ ទៅ​ចាយ​សម្រាប់​សង់ផ្ទះ ផ្ទាល់ខ្លួន របស់លោក​។ នៅ​ឆ្នាំ ២០១៦ ទៅតាម​ការ​ប្តឹងផ្តល់រ​បស់​បក្សប្រឆាំង តុលាការ​ធម្មនុញ្ញ​អាហ្វ្រិក​ខាងត្បូង​បានសម្រេច ពិន័យ​ឲ្យ​លោក​ប្រធានាធិបតី យ៉ា​កុប ហ្ស៊ូ​ម៉ា​ត្រូវតែ​សង​មកវិញ កេស​លុយ​រដ្ឋ ជិត ៥​សែន​ដុល្លារ​។​

​នៅ​ឆ្នាំ​២០១៧ រដ្ឋអាជ្ញា​ប្រមូល​សំណុំរឿង​ប្តឹងផ្តល់ លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា ពី​រឿង​ពុករលួយ ដល់​ទៅ ៧៨០​ករណី​។ រឿងអាស្រូវ​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​លោក​យ៉ា​កុប ហ្ស៊ូ​ម៉ា បាក់មុខ ខ្លាំង គឺ​សំណុំរឿង​សូកប៉ាន់​របស់​សេដ្ឋី​ឥណ្ឌា​ម្នាក់ ដែល​បាន​មតិ​មហាជន​អាហ្វ្រិក​ខាងត្បូង​ចោទថា បាន​ជះ​លុយ ទៅលើ​ប្រធានាធិបតី​ដើម្បី កេង​ប្រើ​ឥទ្ធិពល​ប្រធានាធិបតី​សម្រាប់​ប្រយោជន៍​ជំនួញ​របស់ខ្លួន នៅ​អាហ្វ្រិក​ខាងត្បូង​។ ការ​លូកដៃ កាន់តែខ្លាំង​របស់​មហា​សេដ្ឋី​ឥណ្ឌា រហូតដល់​ថ្នាក់​ចាត់ចែង ឲ្យ​មានការ​តែងតាំង​រដ្ឋមន្ត្រី​តាមចិត្ត​របស់ខ្លួន​។​

សុខភាព/បុរស/ស្ត្រី