• Giloba

សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការបើក​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​

6 ខែ កន្លងទៅ DNT-NEWS

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​និយាយថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង បើទោះបីជា​ប្រទេស​នេះ​កំពុងតែ​បង្កើន​សម្ពាធ​ទៅលើ​ទីក្រុង​ព្យុងយ៉ាង​យ៉ាងណាក៏ដោយ​។ នេះ​បើតាម​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Heather Nauert ដែល​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​។​

​លោក​ស្រីណូ អឺត​បាន​ប្រាប់​អ្នកយកការណ៍​កាលពី​ថ្ងៃ​អង្គា​រថា សម្ពាធ​ជា​អតិបរមា​របស់​សហរ​ដ្ឋ​អាមេរិក កំពុងតែបន្ត​ដាក់​ទៅលើ​ប្រទេស​នេះហើយ ប៉ុន្តែ​បើសិនជា​អ្នក​ចង់​ចរចា យើង​នឹងធ្វើ​ការចរចា​។​

​ដោយឡែក អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់លោក Moon Jae-in បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃមុន​ថា មន្ត្រី​អាមេរិក​បានបង្ហាញ​នូវ​ឆន្ទៈ ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង នៅ​ខាងក្រៅ​កីឡា​អូឡាំពិក​រដូវរងារ​។​

​គួរ​កត់សម្គាល់ថា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​បដិសេធ​មិន​និយាយ​ជាមួយ​សមាជិក​គណៈប្រតិភូ​កូរ៉េខាងជើង​ណា​ម្នាក់​ឡើយ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​រួមមាន​ប្អូនស្រី​លោកស្រី​គីម ជុង​អ៊ុន គឺ​កញ្ញា គីម យ៉ូ​ចុង ដែល​បាន​អង្គុយ​ក្បែរ​គាត់​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​។ លោក Pence ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ទណ្ឌកម្ម​ថ្មីៗ ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក បាន​រុញច្រាន​ឲ្យ​អាមេរិក​បង្ខំចិត្ត​ដាក់ទណ្ឌកម្ម ទៅលើ​ប្រទេស​នេះ តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ ដែល​បាន​បោះឆ្នោត​ជា​ឯក​ឆន្ទ​គាំទ្រ​លើ​សេចក្តីសម្រេច ដែល​ត្រូវ​បានអនុម័ត​ដោ​សហរដ្ឋអាមេរិក ស្តីពី​ទណ្ឌកម្ម​ថ្មី ប្រឆាំង​ទៅនឹង​ប្រទេស​កូរ៉េខាងជើង ក្រោយ​ការបង្ក​ហេតុ​ពី​ប្រទេស​នេះ ដោយបាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក H-wasong-15 កាលពី​ថ្ងៃទី​២៩ វិច្ឆិការ​។ ទណ្ឌ​កម្មនេះ គឺ​សំដៅ​កំហិត​ទៅលើ​វិស័យ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​នេះ​។ ទណ្ឌ​កម្មនេះ ក៏បាន​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​ទាំង​បណ្តេញ​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​កំពុងតែធ្វើការ​នៅក្នុង​ប្រទេស​របស់ខ្លួន ចេញពី​ទឹកដី​ឲ្យ​អស់​ក្នុង​រយៈពេល ២៤​ខែ​រាប់​ចាប់ពី​ការដាក់ទណ្ឌកម្ម​តទៅ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...