• Flexa

ក្រុម​អ្នកឃ្លាំមើល​៖ គោលនយោបាយ​កាត់បន្ថយ​ជំនួយ​ក្រៅប្រទេស​របស់​អាមេរិក អាច​នាំ​ឲ្យ​ប្រទេស​នេះ ជួប​គ្រោះមហន្តរាយ

3 ថ្ងៃ កន្លងទៅ DNT-NEWS

​វិទ្យាស្ថាន​ស្រាវជ្រាវ​វឌ្ឍនភាព​អាមេរិក បានឱ្យដឹង​ក្នុង​របាយការណ៍​មួយ​ថា សហរដ្ឋអាមេរិក​នឹង​អាច​ប្រឈមមុខ ទៅនឹង​ការ​គម្រាមកំហែង​នៃ​ជំងឺ​សង្គ្រាម​ភេរវកម្ម ប្រសិនបើ​សំណើរ​ក្នុងការ​កាត់បន្ថយ​ជំនួយ​ទៅ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក នឹង​ក្លាយទៅជា​ច្បាប់​ពេញលេញ​នោះ​។​

​កាលពី​ថ្ងៃ​ចន្ទ សេត​វិមាន​បានដាក់​សំណើ​កញ្ចប់​ថវិកា​ចំនួន ៤,៤​ពាន់​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំសារពើពន្ធ​២០១៩ ដែល​អំពាវនាវ​ឱ្យ​កាត់បន្ថយ​ការផ្តល់​មូលនិធិ​របស់​ក្រសួងការបរទេស​ជិត ៣០​ភាគរយ ខណៈពេលដែល​ការចំណាយ​ផ្នែក​ការពារជាតិ​បាន​កើន​ឡើងដល់​ទៅ ១៣ ភាគរយ​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​សង្ខេប​របាយការណ៍​នេះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​នឹងធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ជួប​ការលំបាក ក្នុងការ​ដោះស្រាយ​ជម្លោះ ជំងឺ​រាតត្បាត និង​ភាពជ្រុលនិយម មុនពេល​ពួកគេ​ឈានដល់​ច្រាំង​សមុទ្រ​របស់​ប្រទេសមួយ​នោះ​។ ការចេញផ្សាយ​នេះ ក៏បាន​ព្រមាន​ផងដែរ​ថា សំណើ​របស់លោក​ត្រាំ នឹង​ធ្វើឱ្យ​ប្រទេស​នេះ​កាន់តែ​ជួប​ជាមួយនឹង​ជម្លោះ​យោធា បន្ថែមទៀត​។

​សូម​រំឭកថា កាលពីដើម​សប្តាហ៍​នេះ គណៈកម្មាធិការ​កិច្ចការបរទេស​អាមេរិក លោក Ed Royce បាន​សន្យាថា នឹង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ផែនការ​ចុងក្រោយ​បំផុត​របស់លោក​ត្រាំ ក្នុងការ​កាត់បន្ថយ​ការចំណាយ​របស់​អាមេរិក ទៅលើ​កិច្ចការបរទេស ហើយ​លោក​នឹង​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមចម្រុះ bipartisan ។ ដោយឡែក នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ សមាជិក​ព្រឹទ្ធសភា​លោក Patrick Leahy បាន​រិះគន់​សេត​វិមាន ចំពោះ​ការសម្រេចចិត្ត​កាត់បន្ថយ​មូលនិធិ​របស់​ក្រសួងការបរទេស ដោយ​គ្មាន​ការវិភាគ​ដែល​អាច​ទុកចិត្តបាន ទៅលើ​ផលប៉ះពាល់​ដល់​ជាតិ​អាមេរិក​ទាំងមូល​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី