• Flexa
  • Default ខាងលើក្រោមមេនុយ

អាមេរិក​គ្រោង​នឹងធ្វើ​ទំនើបកម្ម​លើ​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ដោយ​បំពាក់​គ្រាប់​មី​ស៊ី​ល​ទំនើប​

1 ខែ កន្លងទៅ DNT-NEWS

​យោងតាម​របាយការណ៍ Worrior Maven បាន​រាយការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ B-52 ត្រូវបាន​គេ​គ្រោង​នឹងធ្វើ​ទំនើបកម្ម ដោយ​បំពាក់​គ្រាប់​គ្រាប់​មី​ស៊ី​ល ឬ​ហៅថា គ្រាប់បែក​ឆ្លាត​វៃ ក្នុងការ​ត្រៀមខ្លួន​រួច​ជា​ស្រ​ច​ដើម្បី​ធ្វើសង្គ្រាម​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​របាយការណ៍ Warrior Mavev កាលពី​ម្សិលមិញ​ថា  យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 កំពុងតែ​ត្រូវបាន​គេ​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​សមត្ថភាព​អាវុធ​ទំនើប​ផ្នែក​ខាងក្នុង​របស់​វា​។

​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 (IWBU) នឹង​ត្រូវគេ​ធ្វើ​ទំនើបកម្ម​ទៅលើ​សមត្ថភាព​របស់​វា តាមរយៈ​ការបំពាក់​គ្រាប់​មី​ស៊ី​ល​ឆ្លាត​វៃ​ដ៏​ទំនើប​ចុងក្រោយ​បំផុត​។ យន្តហោះ​ដែលមាន​អាយុ​ការ ៦០​ឆ្នាំនេះ ត្រូវបាន​គេ​កំណត់ថា នឹង​បំពាក់​គ្រាប់​មី​ស៊ី​ល​ស៊េរី​ថ្មី ដែលជា​ប្រភេទ​មី​ស៊ី​ល​ប្រហារ​បាន​ដោយ​ចំ​គោលដៅ​ច្បាស់លាស់​បំផុត នៅក្រោម​ស្លាប​ទាំងសងខាង​របស់​វា​។​

​សម្រាប់​យន្តហោះ​ដូចជា​ប្រភេទ F-35 Lightning II កន្លែង​ផ្ទុក​អាវុធ​នៅ​ខាងក្នុង​របស់​វា គឺ​វា​អាចជួយ​ឲ្យ​យន្តហោះ​នេះ​អាចមាន​សមត្ថភាព ក្នុងការ​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​បាន​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ប្រភេទ​យន្តហោះ​នេះ​មាន​ភាពល្អ​ហើយ តែ​ទាស់​ត្រង់​ថា វា​ផ្ទុក​គ្រាប់បែក​នៅ​ខាងក្នុង និង​នៅ​ផ្នែក​ខាងក្រោម​។ អ្នកជំនាញ​លើកឡើងថា បើសិនជា​យក​គ្រាប់បែក​មក​ដា​ក់នៅ​ខាងក្រៅ ឬ​ការយកមក​ដាក់​នៅ​នឹង​ស្លាប អាច​ផ្ទុក​គ្រាប់បែក​បាន​ច្រើនជាង​។​

​បន្ថែម​លើស​នេះ ការយក​គ្រាប់បែក​មក​ដា​ក់នៅ​ខាងក្រៅ រឹតតែ​ជា​លក្ខណៈពិសេស ដោយហេតុថា​វា​អាចធ្វើ​ឲ្យ​យន្តហោះ​ធ្វើដំណើរ​ដោយ​មិនបាច់​ប្រឹង និង​មិន​ចាញ់​ខ្យល់​ដូច​គ្រាប់​មី​ស៊ី​ល​ដែល​ដាក់​នៅ​ខាងក្នុង​។ របា​ការណ៍​ជាតិ​បាន​រាយការណ៍​កាលពី​ខែធ្នូ​ថា យន្តហោះ B-52 ដែល​គេ​គ្រោង​នឹងធ្វើ​ទំនើប​កម្មនេះ នឹងធ្វើ​ឲ្យ​សមត្ថភាព​ខាង​ការទម្លាក់​គ្រាប់​ដល់​ទៅ ២​ភាគ ៣​ឯណោះ​។​

​សូមបញ្ជាក់ថា គ្រោង​នៃ​ការធ្វើ​ទំនើបកម្ម​លើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 គឺជា​គម្រោង​ដែល​សហរដ្ឋអាមេរិក​គ្រោង​នឹងធ្វើ​យូរហើយ​។ មហិច្ឆតា​នៃ​ការធ្វើ​ទំនើប​កម្មនេះ បាន​ឡើង​ក្រោយ​ការ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​ប៉េកាំង ខណៈដែល​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​វត្តមាន​យោធា​របស់ខ្លួន​ដ៏​សម្បើម ដែល​កំពុងតែ​ប្រជែង​ជាមួយនឹង​អ​ធ្យោ​ត្ត​ម​ភាព​របស់​សហរដ្ឋអាមេរិក នៅក្នុង​ក្នុង​តំបន់​។ យន្តហោះ​ទម្លាក់​បែក B-52​នេះ ត្រូវបាន​គេ​ប្រើ​តាំងពី​សម័យ​សង្គ្រាម​វៀតណាម និង​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​មកម្ល៉េះ​។ កាលនោះ អាមេរិក​បាន​ប្រើ​យន្តហោះ​ប្រភេទ​នេះ ជាច្រើន​សន្ធឹកសន្ធាប់​ម​ក​ទម្លាក់​នៅ​កម្ពុជា​ដោយ​បន្សល់​នូវ​រណ្តៅ​ទម្លាក់​គ្រាប់បែក​ជាច្រើន​មកទល់​ពេល​បច្ចុប្បន្ននេះ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...