• Flexa
  • Default ខាងលើក្រោមមេនុយ

អាមេរិក​កំពុងតែ​បង្វឹក​ដល់​កងទ័ព​អ៊ីស្រាអែល ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ធ្វើសង្គ្រាម ខណៈ​ប្រទេស​នេះ​កំពុងមាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

1 ខែ កន្លងទៅ DNT-NEWS

​បើ​សង្គ្រាម​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ព័​ក្ស​ផ្ទុះឡើង​មែន​នោះ អ៊ីស្រាអែល​ដែលមាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ខ្នង​ប៉ុន​ភ្នំ បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​ធ្វើសង្គ្រាម​ដែល​អាច​ផ្ទុះឡើង​ជាយថាហេតុ​ណាមួយ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ចិន The South China Morning Post នៅ​ថ្ងៃទី​៩ មីនា​នេះ​។​

​ការធ្វើ​សមយុទ្ធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​អាមេរិក នៅក្នុង​សមយុទ្ធ Juniper Cobra បាននិងកំពុង​តែ​ធ្វើ​យ៉ាង​ឱឡារិក ដែល​សរុបទៅ​មាន​ចំនួន ៥​ពាន់​នាក់ ក្នុងនោះ​កងទ័ព​ម៉ា​រី​ន​របស់​សហរដ្ឋអាមេរិក​មាន​ពាក់កណ្តាល​។ ការធ្វើ​ស​យុទ្ធ​នេះ នឹង​រួមមាន​ការប្រើ​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ការបាញ់​គ្រាប់​ពិត និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Zvika Haimovich មេបញ្ជាការ​បញ្ជាការ​ក​ង​ទ័ពអាកាស​របស់​អ៊ីស្រាអែល​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សន្និសីទ​មួយ នៅ​មូលដ្ឋាន​ទ័ពអាកាស Hatzor នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល​ថា «​យើង​នឹង​អនុវត្ត​ការហ្វឹកហាត់​ធ្វើ​សមយុទ្ធ​នេះ​ដោយ​ស្មើភាព​គ្នា ដែល​នឹង​ត្រៀមប្រយុទ្ធ​ក្នុងពេល​មាន​វិបត្តិ​»​។

​មេបញ្ជាការ​រូបនោះ​បាន​និយាយថា សមយុទ្ធ Juniper Cobra មិន​សំដៅ​ទៅលើ​សត្រូវ​ណាមួយ​ទេ​។ ផ្ទុយទៅវិញ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំនួស​សេនា​រី​យ៉ូ​ដែលមាន​ភាព​ស្មុ​គ្រ​ស្មាញ​ទៅវិញ​ទេ ដែល​សេនា​រី​យ៉ូ​ទាំងនេះ រួមទាំង​ការវាយប្រហារ​ពីស​ត្រូវ​ដូចជា​ប្រទេស​ផ្សេងទៀត និង​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​។​

​យើង​អនុវត្តន៍​វា​ឡើង ព្រោះនេះ​ជា​សេណា​រី​យ៉ូ​ពិត ។ ការគំរាមកំហែង​នេះ រួមបញ្ចូល​ទាំង​គ្រាប់បែក​ជាច្រើន កាំជ្រួច​មី​ស៊ី​ល​ជាច្រើន​សន្ធឹកសន្ធាប់ និង​ការគំរាមកំហែង​ដោយផ្ទាល់​ពី​សំណាក់​ប្រទេស​ជាច្រើន​។

​សូម​រំឭក​ប្រវត្តិសាស្ត្រ​បន្តិច​ថា អ៊ីស្រាអែល​បានធ្វើការ​បង្កើត​ខែល​ការពារ​មី​ស៊ី​ល​ជា​អាទិភាព​ចម្បង​មួយ ចាប់តាំងពី​មេដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់​លោក​សា​ដាម ហ៊ូ​សេន ដែល​ត្រូវ​ព្យួរ​ករ បានធ្វើការ​វាយប្រហារ​ឈ្លានពាន​មកលើ​ខ្លួន តាមរយៈ​ការបាញ់​គ្រាប់​មី​ស៊ី​ល Scud ចំនួន ៣៩​គ្រាប់​កាល​ឆ្នាំ ១៩៩១ ក្នុងសម័យ​សង្គ្រាម​ឈូង​សមុទ្រ​ព័​ក្ស​។​

​បើទោះបីជា​អ៊ីស្រាអែល​លែង​រង​ការ​គម្រាមកំហែង​ពី​សំណាក់​អ៊ីរ៉ាក់​ទៀត​យ៉ាងណាក៏ដោយ សព្វថ្ងៃនេះ អ៊ីស្រាអែល​នៅតែ​ប្រឈម​មុខជា​មួយក្រុម​សកម្មប្រយុទ្ធ​ហេស​ប៊ុ​ឡា​របស់​លី​បង់​ដដែល ដោយ​ក្រុម​នេះ កំពុងតែ​បង្កក្តី​ព្រួយបារម្ភ​ដល់​អ៊ីស្រាអែល​យ៉ាងខ្លាំង ត្បិត​អី​ក្រុម​នេះ​មាន​គ្រាប់​មី​ស៊ី​ល​យ៉ាង​សន្ធឹកសន្ធាប់ និង​គ្រាប់​រ៉ុក្កែត​ដល់​ទៅ ១០​ម៉ឺន​គ្រាប់​ឯណោះ​។ បន្ថែម​លើស​នេះ អ្វី​ដែលជា​បន្លា​នៅក្នុង​កែវភ្នែក​របស់​អ៊ីស្រាអែល​រួមមាន​ទាំង​វត្តមាន​យោធា​អ៊ីរ៉ង់ នៅក្នុង​ទឹកដី​ស៊ី​រី ដែល​កំពុងតែ​ចាប់ដៃ​ជាមួយគ្នា​យ៉ាង​ជាប់ មក​គម្រាមកំហែង​លើ​អ៊ីស្រាអែល​។ ការ​ចាប់ដៃគ្នា​ដ៏​រឹងមាំ​បែបនេះ ញ៉ាំង​ឲ្យ​អ៊ីស្រាអែល​យក​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​មក​កំញើញ​ក្រុម​ទាំងនោះ​។​

​គួរ​កត់សម្គាល់ថា ថ្មីៗ​នេះ ភាព​តានតឹង​រវាង​អ៊ីស្រាអែល​ជាមួយនឹង​អ៊ីរ៉ង់ កំពុងតែ​ឈានទៅរក​សភាព​ធ្ងន់ធ្ងរ ក្រោយ​ការ​គម្រាម​គ្នា​ទៅវិញទៅមក​។ អ៊ីស្រាអែល​ថា អ៊ីរ៉ង់​គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​ដល់​ពិភពលោក មិន​ត្រឹមតែ​អ៊ីស្រាអែល​នោះទេ​។ អ៊ីស្រាអែល​ក៏​ទើបបាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​របស់​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។ ជា​ប្រតិកម្ម អ៊ីរ៉ង់​ព្រមាន​ធ្ងន់ៗ​ថា បើសិនជា​អ៊ីស្រាអែល​ហ៊ាន​វាយប្រហារ​មកលើ​ទីតាំង​យោធា​សំខាន់ៗ​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី អ៊ីរ៉ង់​នឹង​វាង​ពន្លិច​អ៊ីស្រាអែល​ចោល​។ ដោយឡែក អ៊ីស្រាអែល​បាន​តប​ទៅវិញ​ថា បើសិនជា​អ៊ីរ៉ង់​ហ៊ាន​ប៉ះ​ខ្លួន​ប៉ុន​ស​សៃ​សក់ នោះ​អ៊ីស្រាអែល​នឹងធ្វើ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​កម្ទេច​កងទ័ព​របស់​អ៊ីរ៉ង់​ចោល​ឲ្យ​បាត់ស្រមោល​ពី​ពិភពលោក​នេះ​តែម្តង​។ ក្នុងស្ថានភាព​ដ៏​តានតឹង​បែបនេះ អាមេរិក​បាន​យក​វត្តមាន​មហាអំណាច​យោធា​ពិភពលោក​របស់ខ្លួន ទៅ​ជួយ​អ៊ីស្រាអែល​ពី​ការ​គម្រាមកំហែង​ពី​សំណាក់​អ៊ីរ៉ង់​។ វត្តមាន​នេះ​សរ​ឲ្យ​ឃើញថា បើ​មាន​ករណី​ផ្ទុះ​សង្គ្រាម អាមេរិក​នឹង​កម្ទេច​ប្រទេស​ទាំងឡាយណា​ដែល​ហ៊ាន​បើក​ការវាយប្រហារ​មកលើ​អ៊ីស្រាអែល កុំថាឡើយ​មហាអំណាច​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បិតា​នុយក្លេអ៊ែរ​ក៏​អាមេរិក​មិន​ខ្លាច​ដែរ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...