• Giloba

លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ព្រមាន​ទៅកាន់​កងទ័ព​ឲ្យ​មាន​ភាពស្មោះត្រង់ ....

3 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងទៅ សភាជាតិ​ប្រជាជន​ចិន​របស់​ប្រទេស​ចិន​បាន​បោះឆ្នោត​ដើម្បី​លុបចោល​នូវ​ការកំណត់​អាណត្តិ​ប្រធានាធិបតី​។​

​ការបោះឆ្នោត​នេះ​បាន​បង្កើត​នូវ​វិថី​មួយ​ដែល​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​លោក Xi Jinping អាចដឹកនាំ​ប្រទេស​ចិន​បាន​ដោយ​គ្មាន​កាលកំណត់​។​

​អាណត្តិ​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់លោក Xi Jinping នឹង​ចប់​នៅក្នុង​ឆ្នាំ ២០២៣ ប៉ុន្តែ​អ្នកវិភាគ​នានា​អះអាងថា លោក​ទំនងជា​បន្ត​ធ្វើជា​មេដឹកនាំ​របស់​ប្រទេស​ចិន​បន្ត​ទៅមុខទៀត​។​

​ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​និយាយ​ទៅកាន់​កងទ័ព​ចិន​នៅ​ថ្ងៃ​ចន្ទ​ថា កងទ័ព​ចិន​ទូទាំងប្រទេស ត្រូវតែ​ពង្រឹង​ការយល់ដឹង និង​លើកកម្ពស់ ការប្រតិបត្តិ​តាម រដ្ឋធម្មនុញ្ញ​ថ្មី​។ បន្ថែម​លើ​នេះ ពួកគេ​ត្រូវ​ស្មោះត្រង់ និង​ការពារ​រដ្ឋធម្មនុញ​ថ្មី របស់​ប្រទេស ឲ្យ​បាន ជាដាច់ខាត​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ សភា​ប្រជាជន​ចិន បាន​បោះឆ្នោត សម្រេច ឲ្យ​កែប្រែ​រដ្ឋធម្មនុញ ដោយ​លុបចោល​នូវ ការកំណត់​អាណត្តិ ដឹកនាំ​របស់​ប្រធានាធិបតី​ចិន ដែលមាន​រយៈពេល​១០ ឆ្នាំ​។​នេះ គឺជា​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​លើកដំបូង ក្នុង​រយៈពេល​១៤​ឆ្នាំ​។ ហើយ​នេះ គឺជា​ការ វិល​ត្រលប់​ទៅរក ការដឹកនាំ​តាមបែប​លោក​ម៉ៅ សេទុង​ដែលជា​មេដឹកនាំ ក្តោប​ក្តាប់​អ​ណា​ច ផ្តាច់មុខ​នៅក្នុង​ប្រទេស​ចិន​ពីមុន​។

​លោក​ស៊ី បានឈ្នះ​ឆ្នោត​ឡើង កាន់អំណាច នៅ​ចុងឆ្នាំ​២០១២ ហើយ បើតាម រដ្ឋធម្មនុញ​ចាស់ លោក​អាចដឹកនាំ​ប្រទេស ដល់​ត្រឹម​ឆ្នាំ​២០២៣​។​

​ក្រៅពី​កែប្រែ​រដ្ឋធម្មនុញ លោក ស៊ី ជីន​ពីង ក៏​ធ្លាប់បាន​ធ្វើកំណែទម្រង់​ផ្នែក​យោធា របស់​ប្រទេស ទៅជា​កងកម្លាំង​ប្រយុទ្ធ​ទំនើប ចាប់តាំងពី​លោក បាន​ឡើងកាន់តំណែង ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១២ មក​។

​គួរ​បញ្ជាក់ដែរថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​អនុម័ត​កាលពីពេល​កន្លងទៅ ក៏បាន​បញ្ចូល​ផងដែរ​នូវ​គំនិត និង​ទស្សនវិស័យ​នយោបាយ​របស់លោក Xi Jinping ដែល​ការធ្វើ​ដូច្នេះ​គឺជា​លើកដំបូង​បង្អស់​សម្រាប់​មេដឹកនាំ​ចិន​កំពុងកាន់​តំណែង តាំងពី​អាណត្តិ​របស់​ស្ថាបនិក​ប្រទេស​ចិន​លោក ម៉ៅ សេទុង មក​។​

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំងនេះ​ក៏មាន​បញ្ជាក់​នៅក្នុង​ឃ្លា​ច្បាស់លាស់​ជាង​ពេលណាៗ​ទាំងអស់​មួយ​ផងដែរ ដែលថា គណ​បក្សកុម្មុយនិស្ត​ចិន​មាន​សិទ្ធិអំណាច​គ្រប់គ្រង​លើ​កិច្ចការ​ទាំងអស់ ហើយ​គណបក្ស​នេះ​គឺជា​អង្គការ​នយោបាយ​តែមួយគត់​ដែល​សក្ដិសម​ដឹកនាំ​ប្រទេស​ចិន​។​

​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​។ វិធានការ​នយោបាយ​ដែល​តម្រូវ​ឲ្យ​មេដឹកនាំ​ចិន​អាច​កាន់អំណាច​បាន​គ្មាន​ការកំណត់​ដូចនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចិន​ភាគច្រើន​នឹកឃើញ​ឡើងវិញ​នូវ​ការដឹកនាំ​របស់លោក ម៉ៅ សេទុង ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ភាពច្របូកច្របល់ និង​បដិវត្តន៍វប្បធម៌​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧៦៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...