• Giloba

មនុស្ស​៤៩​នាក់ បាន​ស្លាប់​ខណៈ​មនុស្ស ១៧​នាក់​រងរបួស និង ០៥​នាក់ ទៀត​ជាប់​ក្នុង​គំនរ​បាក់បែក នៅក្នុង​ហេតុការណ៍​យន្តហោះ​រអិល​ធ្លាក់​ផ្លូវ និង​ផ្ទុះ​ឆេះ​នៅ​នេ​ប៉ាល់​

3 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​សង្គ្រោះ​នៅ​ព្រលានយន្តហោះ ក្នុង​រដ្ឋធានី នៃ​ប្រទេស​នេ​ប៉ាល់​បាន​ឲ្យ​ដឹងថា សាកសព​ចំនួន ៤៩​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​យន្តហោះ ដែល​បាន​ឆេះ និង​បែក​ជា​បំណែក ក្រោយពី​វា​បាន​រអិល​ធ្លាក់​ផ្លូវ​ចុះចត ហើយ​បុក​ពេញទំហឹង​នឹង​ទីលាន​បាល់​ទាល់ ដែល​នៅក្បែរ​ព្រលាន​ក្នុង​ទីក្រុង​កា​ត្មា​ន់​ឌូ​នោះ​។​

​មន្ត្រី​មួយរូប​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៤៩ នាក់​បាន​ស្លាប់ និង ២៣ នាក់​រងរបួស នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​បង់​ក្លា​ដែ​ស​មួយ​ធ្លា​ក់នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ កាលពី​ថ្ងៃ​ចន្ទ ទី​១២ មីនា​។​

​មាន​មនុស្ស ៧១ នាក់​ជិះ​នៅលើ​យន្តហោះ​របស់​ក្រុមហ៊ុន US-Bangla Airlines ពី​ទីក្រុង​ដា​ក្កា នៅពេល​វា​ធ្លា​ក់លើ​វាលស្រែ​មួយ​ក្បែរ​ព្រលានយន្តហោះ​។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​កាត់ផ្តាច់​បំណែក​យន្តហោះ​និង​កម្ទេចកម្ទីរ​បាក់បែក​របស់​យន្តហោះ​ដើម្បី​ទាញ​មនុស្ស​ចេញ​។​

​អ្នកនាំពាក្យ​កងទ័ព​លោក ហ្គោ​គុល បាន់​ដា​រី ដែល​បាន​អះអាង​ពី​ចំនួន​អ្នកស្លាប់​នេះ​បាន​និយាយថា "​ឱកាស​នៃ​ការជួយ​សង្គ្រោះ​អ្នកដទៃ​គឺមាន​តិចតួច​ណាស់ ដោយសារតែ​យន្ដហោះ​ឆេះ​យ៉ាងធ្ងន់ធ្ងរ​”​។​

​គួរ​បញ្ជាក់ដែរថា គួរ​ជម្រាប​ថា បើតាម​អ្នកនាំពាក្យ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ Tribhuvan ក្នុង​រដ្ឋធានី Kathmandu យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ US-Bangla Airlines ដែល​បាន​ហោះ​ចេញ​មកពី​រដ្ឋធានី​ដា​កា នៃ​ប្រទេស​បង់​ក្លា​ដែ​ស បាន​ជ្រុល​ហួស​ចេញពី​ផ្លូវ នៅ​អំឡុងពេល​ចុះចត​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ហើយ​បុក​ចំ​ទីលាន​ទាត់​បាល់​មួយកន្លែង នៅក្បែរ​អាកាសយានដ្ឋាន រួច​ក៏​ឆាបឆេះ​ឡើង ដែល​បង្ក​ជា​ដុំ​ផ្សែងខ្មៅ​យ៉ាង​សន្ធប់​ទៅលើ​ផ្ទៃមេឃ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...