• Giloba

យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ រួមទាំង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ទៀត នឹងចូលរួម​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ ដើម្បី​ផ្ញើ​សារ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​

3 ខែ កន្លងទៅ DNT-NEWS

​ទោះបីជា​នៅ​ខែឧសភា​ខាងមុខនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់​ត្រាំ​គ្រោង​នឹង​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ លោក គីម ជុង​អ៊ុន​យ៉ាងណាក៏ដោយ ក៏​សមយុទ្ធ​ដែល​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង គ្រោង​នឹងធ្វើ​នៅតែ​គ្មានអ្វី​ប្រែប្រួល​ដដែល ពោលគឺ​សមយុទ្ធ​នេះ នៅតែ​ធ្វើឡើង​ទៅតាម​កាលវិភាគ​ដែល​ត្រូវ​រៀបចំ​ទុក នៅ​ដើម​ខែមេសា​ខាងមុខ​នេះហើយ​។

​នៅក្នុង​សមយុទ្ធ​នាពេលខាងមុខ​នេះ មិន​ត្រឹមតែ​កងកម្លាំង​ម៉ា​រី​ន និង​គ្រឿង​សព្វាវុធ​ធម្មតា​នោះទេ ប៉ុន្តែ​អ្វី​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​។ នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​យក្ស នឹង​ដឹក​យន្តហោះ​ចម្បាំង​បំបាំងកាយ​ជាច្រើន​សន្ធឹកសន្ធាប់ ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​។​

​ចំនួន​កងទ័ព​និង​គ្រឿង​សព្វាវុធ​ដែល​នឹងចូលរួម​នៅក្នុង​សមយុទ្ធ​នេះ នឹងមាន​ចំនួន​ច្រើនជាង​ការធ្វើ​សមយុទ្ធ​កាលពី​ឆ្នាំមុន​ពីរដង​ឯណោះ​។ ចំពោះ​វត្តមាន​ដ៏​សម្បើម​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការបង្កើន​ការដាក់​សម្ពាធ​ជា​អតិប្បរមា​ទៅលើ​ទីក្រុង​ព្យុងយ៉ាង រហូត​ទាល់តែ​ប្រទេស​នេះ​ឈរ​នៅលើ​គោល​ការ​មួយ​ដែល​ធានា​ឲ្យ​មានការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​បាន​។​

​សមយុទ្ធ​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​នឹងធ្វើ​រួមគ្នា​នេះ​ចែកចេញជា​ពីរ គឺ​ទីមួយ​សមយុទ្ធ Key Resolve និង​ទី​ពីរ​គឺ​សមយុទ្ធ Foal Eagle​។ ចំពោះ​សមយុទ្ធ Foal Eagle ពួកគេ​នឹង​ចុះចត​នៅ​ទីក្រុង Pohang ក្នុង​ខេត្ត​ខេត្ត Gyeongsang​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ជាច្រើន​សន្ធឹកសន្ធាប់ នឹង​ត្រូវគេ​ដាក់ពង្រាយ​នៅលើ​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក USS Wasp ដែលមាន​ទម្ងន់​ជាង ៤​ម៉ឺន​តោន​។ ទន្ទឹមនេះ ជប៉ុន​ក៏​នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បំបាំងកាយ​ស៊​រី​ទំនើប​របស់ខ្លួន​ប្រភេទ F-35B ដែល​អាច​ហោះ​ឡើង​មិនចាំបាច់​រត់ និង​ចុះចត​ដោយ​អាច​សំកាំង​ខ្លួន​បាន នៅក្នុង​សមយុទ្ធ​នេះ​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ក្នុង​សមយុទ្ធ​នេះ​មិនមាន​ការចូលរួម​ពី​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​នោះទេ​។

​ទាក់ទង​ទៅនឹង​ការធ្វើ​សមយុទ្ធ​នេះ កូរ៉េខាងជើង​ធ្លាប់​បញ្ចេញ​ប្រតិ​កមុ្ម​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​នេះ ដោយសារតែ​សមយុទ្ធ​នេះ គឺជា​សមយុទ្ធ​ដែល​ធ​ញ​វើ​ឡើង​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដែល​មិន​អាចមាន​ប្រព័ន្ធ​រ៉ា​ដា​ណា​អាច​ចាប់​វា​បាន​នោះទេ​។ កូរ៉េខាងជើង​តែងតែបាន​រិះគន់​ចំពោះ​ការធ្វើ​សមយុទ្ធ​នេះ ដោយ​ហៅ​សមយុទ្ធ​នោះ​ថា ជាការ​ត្រៀម​ដើម្បី​ធ្វើសង្គ្រាម និង​ជាការ​ឈ្លានពាន​មកលើ​ខ្លួន​។​

​ការយល់ព្រម​បន្ទប់​ឥ​រិ​បថ​របស់​ទីក្រុង​ព្យុងយ៉ាង បង្ហាញថា ប្រុ​ទេស​នេះ​កំពុង​តែមាន​ភាព​ភ័យ​ស្លន់ស្លោ​ទៅនឹង​យោធា​ដ៏​សម្បើម​របស់​សហរដ្ឋអាមេរិក​។ នៅ​ទីបំផុត​គេ​មិន​ស្មាន​ដល់​ទាល់តែសោះ​ថា ការប្រើ​ក្រឡា​អុក​យោធា​ពី​សំណាក់​សហរដ្ឋអាមេរិក អាច​បំបែក​ក្តា​អុក​នៅលើ​សមរភូមិ ជាពិសេស​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។​

​ការប្រើ​វោហា​សាស្ត្រ​ពី​សំណាក់​លោក​ត្រាំ​ថា ភ្លើង​និង​កំហឹង បុរស​គ្រាប់​រ៉ុក្កែត និង​ការបង្កើន​សម្ពាធ​លើ​វិស័យសេដ្ឋកិច្ច អាចធ្វើ​ឲ្យ​ប្រទេស​ផ្តាច់ការ​មួយ​នេះ បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​បាន​ដោយ​ងាយស្រួល​បំផុត​។ ក្នុងស្ថានភាព​បែបនេះ ចង់​មិន​ចង់ កូរ៉េខាងជើង​គ្មានអ្វី​ក្រៅពី​បន្ទប់​ឥរិយាបថ​របស់ខ្លួន​នោះទេ​។

​តាមពិតទៅ​នាវា​ពិឃាត​ប្រភេទ​នេះ គឺជា​អ្វីដែល​ទីក្រុង​វ៉ាស៊ីនតោន​តែងតែ​យក​វា​មក​ប្រើ​ដើម្បី​គម្រាមកំហែង​ទីក្រុង​ព្យុងយ៉ាង​ជាច្រើនលើក​ច្រន​សារ​មកហើយ​។ ពេលណា​មានការ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​ពី​ការបាញ់​គ្រាប់​មី​ស៊ី​ល អាមេរិក​តែងតែ​យក​នាវា​ពិឃាត និង​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​យក្ស​ទៅ​បំភ័យ​កូរ៉េខាងជើង​។ នៅ​ទីបំផុត កា​បំភ័យ​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព និង​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង ដែល​តែងតែ​បង្ក​ជំងឺ​ភ័យខ្លាច​ដល់​ពិភពលោក ឲ្យ​រស់ក្នុង​ស្ថានភាព​ភ្នែក​នៅ​កញ្ចឹងក​។ នាវា​ផ្ទុក​យន្តហោះ​ដែល​នឹងចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ ត្រូវបាន​គេ​ដាក់ពង្រាយ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​។​

​ផ្នែក​ផ្សេងទៀត​នៃ​សមយុទ្ធ​នេះ ក៏ត្រូវ​បាន​បង្កើន​ចំនួន​បន្ថែមទៀត​ផងដែ​រ​។ ខណៈដែល​កាលពី​ឆ្នាំមុន កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​មា​នក​ង​ទ័ព​ចូលរួម​ប្រមាណ ២​ពាន់​នាក់ នៅ​ឆ្នាំនេះ មានការ​កើនឡើង​ដល់ ៥​ពាន់​នាក់​។​

​សូម​រំឭកថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅកាន់​ឧបទ្វីប​កូរ៉េ​បណ្តាលមកពី​ការ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​។ កាលនោះ​កូរ៉េខាងជើង​គម្រាមថា ខ្លួន​នឹង​បាញ់​គ្រាប់​មី​ស៊ី​ល​អន្តរទ្វីប​របស់ខ្លួន​ចំនួន ៤​គ្រាប់​ទៅ​ទម្លាក់ នៅលើ​កោះ​ហ្គាំ ក្នុងពេល​តែមួយ ខណៈដែល​កោះ​នេះ មាន​វត្តមាន​កងទ័ព​សហរដ្ឋអាមេរិក​ឈរជើង​នៅ​ទីនោះ​។ ការ​គម្រាម​នេះ​បានធ្វើ​ឲ្យ​អាមេរិក​ក្តៅស្លឹកត្រចៀក​កាន់តែខ្លាំង​និង​បាន​បញ្ជា​ឲ្យ​មានការ​ដាក់ពង្រាយ​ខែល​ប្រឆាំង​គ្រាប់​មី​ស៊ី​ល​ទៅ​ទីនោះ​ភ្លាមៗ​។​អាមេរិក​បាន​តប​ទៅវិញ​ថា កូរ៉េខាងជើង​នឹងរង​ការវាយប្រហារ​ឲ្យ​ក្លាយទៅជា​ផេះ ដូច​អ្វីដែល​ពិភពលោក​មិនដែល​ឃើញ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...