• Giloba

រុស្ស៊ី​នឹង​បង្កើត​មជ្ឈមណ្ឌល​ការពារ​ដែនអាកាស​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​

5 ខែ កន្លងទៅ DNT-NEWS

(​ទីក្រុង​មូ​ស្គូ​)៖ ជំនួយការ​ប្រធានាធិបតី​សម្រាប់​ប្រតិបត្តិការ​ឧស្សាហកម្ម​ការពារជាតិ​របស់​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ កូ​ហ្ស៊ី​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​នឹង​បង្កើត​មជ្ឈមណ្ឌល​ការពារ​ដែនអាកាស​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ស្ពុ​ត​និក នៅ​ថ្ងៃទី​១៣ មីនា ២០១៨​នេះ​។​

​លោ​កកូ​ហ្សី​ន​បាន​និយាយ​នៅក្នុង​បថសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Rossiya-24 ថា ពួកយើង​កំពុងតែ​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ពិសេស​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួយ​ការពារ​ដែនអាកាស​ដល់​ប្រទេស​នេះ​។ លោក​បន្តថា ប្រតិបត្តិការ​នៃ​ការបង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​នេះ​នឹង​ត្រូវគេ​អភិវឌ្ឍន៍​នា​ពាល​អនាគត​ខាងមុខនេះ​។ យោងតាម​លោក​កូ​ហ្ស៊ី​ន ទីក្រុង​ម៉ូស្គូ​នឹង​អភិវឌ្ឍ​បណ្តាញ​មជ្ឈមណ្ឌល​សេវាកម្ម​របស់ខ្លួន ដែល​នឹង​ផ្តោតលើ​ការថែរក្សា​សម្ភារៈ​យោធា​របស់​រុស្ស៊ី​។​

​លោក​បន្ថែមថា «​យើង​តែងតែមាន​ចំណុចខ្សោយ នៅក្នុង​វិស័យ​ការពារជាតិ​របស់​យើង បញ្ហា​ទាក់ទង នឹង​ការថែទាំ​។ យើង​អាច​និង​អាច​ផលិត​ឧបករណ៍​ដ៏​អស្ចារ្យ សម្រាប់​លក់​វា​ដើម្បី​បំពេញ​កិច្ចសន្យា​មួយ ប៉ុន្តែ​យើង​មាន​បញ្ហា​ជាមួយ​សេវាកម្ម​របស់​វា ... ក្រុម​អ្នក​ផលិត​ឧស្សាហកម្ម​ការពារជាតិ​ដ៏​ធំ​របស់​យើង អាចធ្វើ​ឲ្យ​សកម្មភាព​ថែរក្សា​ឧបករណ៍​របស់​ពួកគេ អាច​ចូល​ទីផ្សារ​បាន ... វា បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ដោយសារតែ​មជ្ឈមណ្ឌល​របស់​យើង​កំពុង​ត្រូវបាន​សាងសង់​ស្ទើរតែ​គ្រប់​តំបន់​ទាំងអស់ ឬក៏​ពួកវា​មាន​រួចទៅហើយ​នៅ​ទីនោះ​»​។ លោ​កកូ​ហ្ស៊ី​ន រុស្ស៊ី​បានធ្វើ​វិសោធនកម្ម​នីតិកម្ម​របស់ខ្លួន​រួចហើយ ដើម្បី​ធានា​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​សមស្រប​សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​។​

​ការសម្រេចចិត្ត​បង្កើត​មជ្ឈមណ្ឌល​ការពារ​ដែល​អាកាស​សម្រាប់​អ៊ីរ៉ង់ បានធ្វើ​ស្របពេល​ដែល​អាមេរិក​និង​អ៊ីស្រាអែល​កំពុងតែ​ធ្វើ​សមយុទ្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ខណៈដែល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​កំពុងតែ​មាន​ភា​ព​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង​។ ថ្មីៗ​នេះ ប្រទេស​ទាំងពីរ​បានគ​ម្រាម​គ្នា​ទៅវិញទៅមក អំពី​ការប្រើ​ជម្រើស​យោធា​វាយកម្ទេច​ប្រទេស​គ្នា​រៀងៗ​ខ្លួន​។​

​សូម​រំឭកថា កិច្ចសន្យា​ក្នុងការ​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល S-300 របស់​រុស្ស៊ី​ទៅឱ្យ​ប្រទេស​អ៊ីរ៉ង់ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០០៧​។ នៅ​ឆ្នាំ ២០១១ អ៊ីរ៉ង់​បាន​ប្តឹង​ប្រទេស​រុស្ស៊ី​ទៅកាន់​តុលាការ​អាជ្ញាកណ្តាល​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បាន​ផ្អាក​កិច្ចសន្យា​កាលពី​ឆ្នាំមុន ដោយ​លើកឡើង​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បានដាក់​បំរាម​អាវុធ​មួយ​នៅលើ​ទីក្រុង​តេ​អេ​រ៉ង់​។ នៅ​ខែមេសា​ឆ្នាំ ២០១៥ ប្រទេស​រុស្ស៊ី​បាន​បន្ត​ការចរចា​លើ​ការលក់​គ្រាប់​មី​ស៊ី​ល S-300 បន្តទៀត បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ដែល​ធានា​ដល់​សន្តិភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​អេ​រ៉ង់​។ នៅ​ខែកក្កដា កងទ័ពអាកាស​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ប្រព័ន្ធ​មី​ស៊ី​ល S-300s បាន​អនុវត្ត​កាតព្វកិច្ច​ប្រយុទ្ធ​របស់ខ្លួន​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...