• Giloba

យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ កម្ទេច​គោលដៅ​ក្រុម​ឃឺ​ដ ១៨​កន្លែង និង​ផ្តាច់ជីវិត​អ្នក​កាន់​ស្តុក​យោធា​ឃឺ​ដ ២​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​

5 ខែ កន្លងទៅ DNT-NEWS

​ដើម្បី​ភ្ជាប់​ខ្លួន​ទៅនឹង​ការ​វាយកម្ទេច​ក្រុម​ទាំងឡាយណា​ដែល​តួ​ក​គី​បាន​ចោទថា ជា​ក្រុម​ភេរវកម្ម កាលពី​ខែមករា​កន្លងទៅ តួ​ក​គី​បាន​បើក​ប្រតិបត្តិការ​ប្រហារ​ក្រុម​ឃឺ​ដ​កាលពី​ថ្ងៃទី​២០ មករា ២០១៨​កន្លងទៅ​នៅក្នុង​ប្រទេស​ស៊ី​រី ដោយសារតែ​តួ​ក​គី​បាន​ចោទ​ក្រុម​ឃឺ​ដ​ថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​គណបក្ស​ពលករ​ឃឺ​ឌី​ស្តង់ និង​បាន​ចោទថា ក្រុម​នេះ​កំពុងតែ​មានបំណង​ចង់​ផ្តាច់​ទឹកដី នៅ​ព្រំដែន​ស៊ី​រី​តួ​ក​គី​។​

​សារព័ត៌មាន​ស្ពុ​ត​និក បាន​ដកស្រង់​ពី​ប្រព័ន្ធ​ផ្សប្វផ្សាយ​របស់​តួ​ក​គី​ថា សង្គ្រាម​រវាង​ក្រុម​ឃឺ​ដ​ស៊ី​រី ប្រយុទ្ធ​ជាមួយ​តួ​ក​គី​មិនទាន់​បញ្ចប់​នៅឡើយ​ទេ បើទោះបី​ជាមាន​បទ​ឈប់​បាញ់​គ្នា​យ៉ាងណា​ក៏ដោយចុះ​។ មកទល់​កាលពី​ម្សិលមិញ​នេះ តួ​ក​គី​បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រៀង​ចេញ​ធ្វើ​ប្រតិបត្តិការ​ប្រហារ​ក្រុម​ឃឺ​ដ​ទ្រង់ទ្រាយ​ធំ ដោយបាន​កម្ទេច​គោលដៅ​របស់​ក្រុម​ឃឺ​ដ​អស់​ចំនួន ១៨​កន្លែង និង​បានសម្លាប់​យុទ្ធជន​កាន់​ស្តុក​អាវុធ​ឃឺ​ដ​ចំនួន ២​នាក់​ថែមទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ម្សិលមិញ​។​

​យោងតាម​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​ដោយ​យោធា​តួ​ក​គី​បានឱ្យដឹងថា តំបន់​គោលដៅ​ទាំងអស់​រួមមាន​តំបន់ Zap, Metina, Gara និង​តំបន់ Hakurk នៃ​ប្រទេស​អ៊ីរ៉ាក់​។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំនួន​អ្នករងរបួស ឬ​គោលដៅ​ជាក់ស្តែង​នៃ​ការវាយប្រហារ​តាម​អាកាស​នេះ មិនទាន់​ត្រូវបាន​បញ្ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ គណបក្ស​ពលករ​ឃឺ​ឌី​ស្តង់​បាន​ប្រយុទ្ធ​ជាមួយ​តួ​ក​គី ជាច្រើន​ទសវត្ស​មកហើយ ដោយ​ការប្រយុទ្ធ​គ្នា​ភាគច្រើន​ផ្តោតលើ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ីរ៉ាក់​។​

​គួរ​កត់សម្គាល់ថា តួ​ក​គី​ធ្លាប់​បានធ្វើ​ការវាយប្រហា​រ​ទៅលើ​ក្រុម​ឃឺ​ដ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​ញឹកញាប់ ហើយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី លោក Mevlut Cavusoglu បាន​និយាយ​នាពេល​ថ្មីៗ​នេះ​ថា ពួកគេ​នឹង​បើក​ការវាយប្រហារ​រួមគ្នា​ជាមួយ​កងកម្លាំង​អ៊ីរ៉ាក់​ទៅលើ​ក្រុម​ឃឺ​ដ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ទោះបីជា​គម្រោង​វាយប្រហារ​នេះ មិនទាន់​បញ្ចេញ​ជា​ផ្លូវការ​យ៉ាងណាក៏ដោយ​។ បច្ចុប្បន្ននេះ ក្រៅពី​មាន​វត្តមាន​យោធា​នៅក្នុង​ទឹកដី​ស៊ី​រី ក្រុម​ឃឺ​ដ​មាន​វត្ត​មាននៅ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដូចជា​នៅ​អ៊ីរ៉ាក់ អាល្លឺម៉ង់ និង​ប្រទេស​មួយចំនួនទៀត​។​

​ការបើក​ការវាយប្រហារ​ទៅលើ​ក្រុម​ឃឺ​ដ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ គឺជា​សញ្ញា​ដែល​តួ​ក​គី​បញ្ជាក់ថា កុំ​ឲ្យ​ក្រុម​ឃឺ​ដ​នៅក្នុង​ប្រទេស​ស៊ី​រី​ធ្វើការ​រុលចូល​ទៅមុខ ខណៈដែល​សមរភូមិ​ប្រយុទ្ធ​កំពុងតែ​ប្រព្រឹត្តទៅ​ដោយមាន​ភាព​ហិង្សា​បំផុត​។ បច្ចុប្បន្ននេះ ក្រុម​ឃឺ​ដ​បាន​កែន​កងទ័ព​របស់ខ្លួន​ជា​ច្រើស​ន្ធឹ​ក​សន្ធាប់​ចូល​ប្រយុទ្ធ ក្នុង​សមរភូមិ​នេះ​។ ក្រុម​ឃឺ​ដ​បាន​កែន​កងកម្លាំង​ពី​បន្ទាយ​នៅ​ជិត​ទីក្រុង​ម៉ាណ​ប៊ិច ដែលជា​ជំរុំ​មួយ​ដ៏​ធំ ដែលមាន​សហរដ្ឋអាមេរិក​ជា​បង្អែក​។ ទន្ទឹមនេះ ការ​រួមដៃគ្នា​ជាមួយ​កងកម្លាំង​តួ​ក​គី រឹតតែ​ធ្វើ​ឲ្យ​ការប្រយុទ្ធ​គ្នា​នេះ កាន់​តែមាន​ភាពស្វិតស្វាញ ក្នុងការ​ដណ្តើម​ចូលកាន់​កាប់​តំបន់​ផងដែរ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...