• Giloba

លោក រិច ធី​ល្លឺ​សុន ដែល​ត្រូវបាន​បញ្ឈប់​ពី​តំណែង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ការពិតជា​មហាសេដ្ឋី​ប្រេង​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រុស្ស៊ី​

3 ខែ កន្លងទៅ ណូ​រ៉ា

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​បណ្ដេញ​លោក រិច ធី​ល្លឺ​សុន ចេញពី​តំណែង រដ្ឋមន្ត្រីការបរទេស​អាមេរិក​ហើយ ដោយ​នឹង​ឱ្យ​នាយក​ទីភ្នាក់ងារ​ស៊ើប​ការសំងាត់​អាមេរិក CIA លោក Mike Pompeo មក កាន់​តួនាទី​ជំនួស​វិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Washington Post នៅមុននេះ​បន្តិច​នា​ថ្ងៃ​អង្គារ ទី​១៣ ខែមករា ឆ្នាំ​២០១៨​។​

​សេចក្ដីថ្លែងការណ៍​រប​ស់លោក ត្រាំ បាន​អះអាង​ទៀតថា ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​កោតសរសើរ​លោក Pompeo យ៉ាងខ្លាំង​។ «​ខ្ញុំ​ពិតជា​មោទនភាព​ក្នុងការ​តែងតាំង​នាយក CIA លោក Mike Pompeo ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​យើង​...​ប៉ុន្តែ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោក រិច ធី​ល្លឺ​សុន​ផងដែរ សម្រាប់​ការបំពេញ​តួនាទី​មួយរយៈ​ពេលកន្លងមក​នេះ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក ដូ​ណា​ល់ ត្រាំ នៅលើ Twitter​។​

​គេ​នៅ​ចាំបាន​ថា លោក​រេច ធី​ល័​រ​សុន មហាសេដ្ឋី​ប្រេង ត្រូវបាន​លោក​ដូ​ណា​ល់ ត្រាំ ជ្រើសរើស ជា​ប្រមុខ​ការបរទេស​អាមេរិក តាំងពីដើម​អាណត្តិ​។ ប៉ុន្តែ បន្តិច​ម្តងៗ លោក​ដូ​ណា​ល់ ត្រាំ បាន​ដក​ទំនុកចិត្ត ពី​រដ្ឋមន្ត្រីការបរទេស ដែលមាន​ជំហរ និង​គំនិត មិន​ដូចនឹង​លោក​។ ព័ត៌មាន​ដក​លោក​រេច ធី​ល័​រ​សុន និង​ដាក់ជំនួស​ដោយ​ប្រធាន​ទីភ្នាក់ងារ​CIA ធ្លាប់​ត្រូវបាន​កាសែត New York Times ចុះផ្សាយ​ម្តង​ហើយ នៅ​ខែវិច្ឆិកា​។ ប៉ុន្តែ កាលណោះ លោក​ដូ​ណា​ល់ ត្រាំ បាន​បដិសេធ និង​ចាត់ទុកថា ជាការ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា លោក​ដូ​ណា​ល់ ត្រាំ ចង់​រុះរើ​ក្រុមការងារ​របស់លោក ដើម្បី​ត្រៀម​រៀបចំ​ជំនួប​កំពូល​ជាមួយ កូរ៉េខាងជើង​។ លោក​Mike Pompeo ប្រធាន​ស៊ើបការណ៍​សម្ងាត់ CIA ដែល​លោក​ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រមុខ​ការបរទេស​អាមេរិក ជំនួស លោក​រេច ធី​ល័​រ​សុន ធ្លាប់​ទទួលបាន​ការសិក្សា​នៅ​សាលា​នាយទាហានជាន់ខ្ពស់ West Point និង​ជា​សមាជិកសភា​អ្នកតំណាងរាស្ត្រ រហូតដល់​ឆ្នាំ ២០១៧​។ លោក​ត្រូវបាន​គេ​មើលឃើញ​ជា​មនុស្ស​ស្និទ្ធ និង​មាន​ជំហរ​ដូចគ្នា​ច្រើន​នឹង​លោក​ដូ​ណា​ល់ ត្រាំ មិន​ថា រឿង​រុស្ស៊ី អ៊ីរ៉ង់​។ លោក Pompeo​លោក​ធ្លាប់​បានទាមទារ​ឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ធ្លាប់​បានទាមទារ​ឲ្យ​មាន​ដំឡើង​ឡើងវិញ បណ្តាញ ប្រព័ន្ធ តាមដាន លួច​ស្តាប់ ខ្សែ​ទូរស័ព្ទ របស់​ថ្នាក់ដឹកនាំ​បរទេស និង​ប្រជាជន​អាមេរិកាំង​។

​គួរ​បញ្ជាក់ដែរថា តើ​លោក Rex Tillerson មាន​ប្រវត្តិរូប​សង្ខេប​យ៉ាងណា ?

​មានកំណើត​នៅ​រដ្ឋ​តិច​សាស់ អាយុ​៦៤​ឆ្នាំ លោក Rex Tillerson នឹង​ក្លាយជា​ប្រមុខ​ការទូត​អាមេរិក​បន្ត​ពី​លោក ច​ន ឃែ​រី ។ គ្មាន​បទពិសោធន៍​នយោបាយ ក្នុង​វិស័យ​សាធារណៈ​មែន ប៉ុន្តែ​លោក​ជា​អ្នកជំនួញ​ដ៏​ធំ ជា​អគ្គនាយក​ក្រុមហ៊ុន​យក្ស​អាមេរិក ផ្នែក​ប្រេង​និង​ឧស្ម័ន Exxon Mobil ចរចា​រកស៊ី​ជាមួយ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​តាំងពី​៤០​ឆ្នាំ​។​

​ពី​វេ​ណេ​ស៊ុយ​អេ​ឡា ដល់​យ៉េ​មែន​កាត់​ទៅ​គួ​ដ​ឌី​ស្ថាន​ឆ្លង​ដល់​រុស្ស៊ី​លោក Rex Tillerson បាន​ចងស្ពានមេត្រី​ពាណិជ្ជកម្ម យ៉ាងរឹងមាំ​ដែល​អាចជា​ប្រយោជន៍​ខ្លាំង​នៅពេល​បំពេញ​តួនាទី​ជា​ប្រមុខ​ការទូត​។ នេះ​បើតាម​ការគិត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​លើក​សរសេរ​លោក Rex Tillerson ថា​ជា​អ្នកចរចា​ពាណិជ្ជកម្ម កំរិត​ពិភពលោក​។​

​កាន់តែ​ពេញចិត្ត​លោក ត្រាំ ខ្លាំង​ទៀត មកពី​លោក ជា​មិត្ត​ដ៏​ស្និទ្ធស្នាល​បំផុត​របស់លោក ពូ​ទីន​។ បុរស​ទាំងពីរ​បាន​ស្គាល់គ្នា ១៥ ឆ្នាំ​ហើយ តាំងពី​លោក ពូ​ទីន បាន​ឡើងជា​ប្រធានាធិបតី​រុស្ស៊ី​ដំបូង​ភ្លាម​។ លោក ពូ​ទីន ធ្លាប់​ទាំង​បានផ្តល់​មេដាយ​មិត្តភាព ដោយផ្ទាល់​ដៃដល់​លោក Tillerson នៅ​ឆ្នាំ​២០១២ ក្រោយពី​ក្រុមហ៊ុន Exxon Mobil បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ទៅ​ខួង​រក​ប្រេង​នៅ​តំបន់​អង់​តាក​ទិច​សមុទ្រ​ខ្មៅ និង​ស៊ី​បេ​រី​។ កិច្ចសន្យា​នេះ​មាន​ទំហំ ៥០០​ពាន់​លាន​ដុល្លារ​តែ​ត្រូវ​បង្ក​កសិន ដោយ​ក្រុមហ៊ុន​សុខចិត្ត​គោរព​ទណ្ឌកម្ម​ដាក់​ដោយ​រដ្ឋាភិបាល​អាមេរិក​ប្រឆាំងនឹង​រុស្ស៊ី​ពីបទ​ចូលកាន់​កាប់​តំបន់​គ្រី​មេ របស់​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២០១៤​។​

​ប៉ុន្តែ​ការរិះគន់​ក៏មាន​ខ្លាំង​ដែរ​ទាំង​មកពី​ខាង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ​ផ្ទាល់​។ ព្រោះ មិត្ត​របស់​ពូ​ទីន មិនមែន​គុណសម្បត្តិ​សម្រាប់​ក្លាយជា​ប្រមុខ​ការទូត​។ រវាង​មហាសេដ្ឋី ស្និទ្ធ​នឹង​រុស្ស៊ី និង​រដ្ឋមន្ត្រីការបរទេស តើ​នឹង​អាចមាន​វិបត្តិ​ផលប្រយោជន៍​ជាតិ​និង​ឯកជន​ទេ​?!​ជា​ចុងក្រោយ​លោក Rex Tillerson ត្រូវ​បញ្ជាក់​ជំហរ​ជុំវិញ​កិច្ចព្រមព្រៀង​អន្ត​រអា​ត្ល​ង់​ទិ​ក ព្រោះ​លោក​ធ្លាប់​គាំទ្រ ឯ​លោក​ត្រាំ​ចង់​លុបចោល​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...