• Giloba

ឥណ្ឌា ផ្តល់ប្រាក់​កម្ចី ១០០លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ម៉ូ​រី​ស ដើម្បី​រារាំង​ដល់​ឥទ្ធិពល​របស​ចិន ដែល​កំពុងតែ​វាតទី​

3 ខែ កន្លងទៅ DNT-NEWS

​ប្រទេស​ម៉ូ​រី​ទី គឺជា​ប្រទេស​កោះ​មួយ​ដែលមាន​ទំហំ ២.០៤០​គីឡូ​មែត្រ​នៅ​សមុទ្រ​ឥណ្ឌា​។ ទីក្រុង​ញូ​ដេលី​តែងតែបាន​ពិពណ៌នា​ប្រទេស​កោះ​ម៉ូ​រី​ទី​ថា ជា​គន្លឹះ​ក្នុងការ​ស្ថាបនា​សន្តិសុខ​ប្រចាំ​នៅ​សមុទ្រ​ឥណ្ឌា​។ បន្ថែម​លើស​នេះ ឥណ្ឌា និង​ម៉ូ​រី​ស​តែងតែមាន​ចំណង​ទំនាក់ទំនង និង​ប្រវត្តិសាស្ត្រ​រួមគ្នា​ថែមទៀត​ផង ជាពិសេស​គឺ​នៅលើ​កោះ​នោះ ស​ប្បូរ​ទៅដោយ​ជនជាតិ​ដើ​ឥណ្ឌា ដែល​ត្រូវបាន​អង់គ្លេស​ក្នុងសម័យ​អាណានិគម បាន​កែន​ប្រជាជន​ឥណ្ឌា​ទាំងនោះ យក​ទៅជា​ទាសករ​នៅ​។​

​សារព័ត៌មាន​ស្ពុ​ត​និក​នៅ​ថ្ងៃទី​១៤ ខែមីនា ២០១៨​បាន​ផ្សាយ​ថា រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​ប្រាក់កម្ចី​ទៅ​ឲ្ត​ប្រទេស​កោះ​ម៉ូ​រី​ស​ចំនួន ១០០​លាន​ដុល្លារ ដើម្បី​ឲ្យ​ប្រទេស​កោះមាន​នេះ មាន​សមត្ថភាព​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​បាន​។ ទឹកប្រាក់ ១០០​លាន​ដុល្លារ​នេះ គឺ​ត្រូវ​បានផ្តល់​ឲ្យ​ប្រទេស​កោះ​មួយ​នេះ សម្រាប់តែ​លើ​វិស័យ​ការពារជាតិ​តែប៉ុណ្ណោះ​។ ទំហំ​ទឹកប្រាក់​ដែល​ឥណ្ឌា​បានផ្តល់​ទៅ​ឲ្យ​ប្រទេស​កោះ​មួយ​នេះ មាន​ទំហំ​ដល់​ទៅ ៥០០​លាន​ដុល្លារ​ហើយ គិត​ត្រឹម​រយៈពេល​២ ឆ្នាំ​កន្លងទៅនេះ ក្រោយ​ដំណើ​ទស្សន​កិ​ច​ច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រ៉េ​ន​ដ្រា មូ​ឌី​ទៅកាន់​ប្រទេស​ម៉ូ​រី​ស កាលពី​ឆ្នាំមុន​។ នៅក្នុង​ដំណើរ​ទស្ស​កិច្ច​នោះ លោក​មូ​ឌី​ក៏បាន​ចុះ​កិត្តិ​សញ្ញា​ស្តីពី​ការរួម​គ្នា​លើ​វិស័យ​កងទ័ពជើងទឹក ដោយសារតែ​ឥណ្ឌា​ចង់​រក្សា​នូវ​នយោបាយ និង​សន្តិសុខ​ជាមួយ​ប្រទេសមួយ​នេះ ខណៈដែល​ប្រទេស​នេះ កំពុងតែ​ងាក​ទៅរក​ចិន ដើម្បី​រក្សា​លំនឹង​ហិ​រញ្ញាវ​ត្តុ​របស់ខ្លួន​បាន​។​

​ប្រធានាធិបតី​ឥណ្ឌា​លោក Ramnath Kovind បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​រី​ស លោក Pravind Jugnauth នៅ​ក្រុង​ផត​លូ​ស​ថា «​ប្រទេស​ឥណ្ឌា និង​ប្រទេស​ម៉ូ​រី​សបាន​ចែករំលែក​នូវ​ក្តីបារម្ភ​រួមគ្នា នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ឥណ្ឌា​បាន​ជួយ​ប្រទេស​ម៉ូ​រី​ស​កាលពីមុន តាមរយៈ​ការផ្គត់ផ្គង់​នាវា​ល្បាត​ទៅ​ឲ្យ​ប្រទេស​នេះ​។ ដោយមាន​ការសហការ​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ ខ្ញុំ​សូម​ប្រកាស​នៅថ្ងៃនេះ​ថា ឥណ្ឌា​នឹង​ផ្គត់ផ្គង់​នាវាចម្បាំង សម្រាប់ធ្វើ​ការប្រឆាំង​នៅ​ឈូង​សមុទ្រ​ក្នុង​ពហុ​គោលបំណង ទៅ​ឲ្យ​កាន់​ម៉ូ​រី​ស នៅក្រោម​បន្ទាត់​នៃ​ឥណទាន​»​។

​គួរ​កត់សម្គាល់ថា ការជួយ​ផ្គត់ផ្គង់​ទាំង​ថវិការ ទាំង​គ្រឿង​សព្វាវុធ​ជាច្រើន​សន្ធឹកសន្ធាប់​ទៅ​ឲ្យ​ប្រទេស​ម៉ូ​រី​ស គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ឥណ្ឌា​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ទប់ទល់​ទៅនឹង​វត្តមាន​យោធា​របស់​ទីក្រុង​ប៉េកាំង ដែល​កំពុងតែ​មានការ​កើនឡើង​នៅក្នុង​តំបន់​។ ប្រទេស​ម៉ូ​រី​ស បាន​បញ្ជា​ទិញ​ទូក​ចម្បាំង​ប្រដេញ​ទំហំ ១៤​ម៉ែត្រ​កន្លះ ដើម្បី​ការពារ​ខ្លួន​។ ក្រៅពីនេះ ឥណ្ឌា​ក៏​ពេញចិត្ត​ទៅនឹង​ការលក់​ឧទ្ធម្ភាគចក្រ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​កោះ​ដ៏​តូច​មួយ​នេះ​ផងដែរ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...