• Giloba

លោក​ត្រាំ ប្តេជ្ញា​ថា​នឹង​ពង្រឹងសមត្ថភាព​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ឲ្យ​ខ្លាំងជាងគេ គ្មាន​ប្រទេស​ណា​អាច​ប្រៀបបាន​

3 ខែ កន្លងទៅ DNT-NEWS

(​ទីក្រុង​វ៉ាស៊ីនតោន​)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ ណា​ល់​ត្រាំ​បាន​ថ្លែង​នៅក្នុង​សន្ទរកថា​មួយ នៅក្នុង​ទីក្រុង​សាន​ឌី​ហ្គោ រដ្ឋ​ខា​លី​ហ្វ​ញ៉ា​ថា សហរដ្ឋអាមេរិក នឹងធ្វើ​ទំនើបកម្ម​ទៅលើ​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​ឲ្យ​កម្លាំង​នុយ​ក្លែ​អ៊ែរ​របស់​សហរដ្ឋអាមេរិក មាន​កម្លាំង​ខ្លាំង​មិន​អាចមាន​ប្រទេស​ណា​អាច​ប្រៀបបាន​។​

​លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា «​យើង​កំពុង​ធ្វើ​ទំនើបកម្ម​សមត្ថភាព​នុយក្លេអ៊ែរ​របស់​យើង​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​ឡើងវិញ​។ យើង​ត្រូវតែ​ធ្វើដំណើរ​ឆ្ពោះទៅមុខ ដើម្បី​ឲ្យ​ឈានមុខ​ជាង​ប្រទេស​ដទៃទៀត​»​។​

​ការលើកឡើង​ពី​សំណាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូច្នេះ បាន​ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយប្រាប់​សភា​ថា រុស្ស៊ី​បាន​ផលិត​អាវុធ​ទំនើបៗ​មួយចំនួន រួមទាំង​យន្តហោះ​គ្មាន​បើក​ក្រោម​ទឹក​ឆ្លង​ទ្វីប គ្រាប់​មី​ស៊ី​លបាញ់​ចេញពី​នាវា ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ល្បឿន​លឿន​។ ប្រធានាធិបតី​រុស្ស៊ី​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​មិនបាន​រំលោភ​លើ​សន្ធិសញ្ញា​អាវុធ ហើយក៏​គ្មាន​គម្រោង​វាយប្រហារ​នរណាម្នាក់​នោះដែរ​។ ការប្រកាស​ពង្រឹងកម្លាំង​នុយក្លេអ៊ែរ​ពី​សំណាក់​ប្រធានាធិបតី​រុស្ស៊ី ត្រូវបាន​គេ​មើលឃើញថា រុស្ស៊ី​កំពុងតែ​បង្ក​នូវ​ភាព​ភ័យ​ខ្លាំង​ដល់​សហរដ្ឋអាមេរិក បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​ប្រឆាំង​រថក្រោះ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ភាព​តានតឹង​នៅ​តំបន់​ដុន​បាស់​ប្រទេស​អ៊ុយ​ក្រែ​ន នៅតែមាន​ភាព​តានតឹង និង​យូរៗ​ម្តង​គេ​ឃើញ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល ជាមួយនិង​ក្រុម​បះបោរ​ផ្តាច់​ទឹកដី​។ អ៊ុយ​ក្រែ​ន​បាន​ចោទ​រុស្ស៊ី​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការផ្តាច់​ទឹកដី​នេះ​។​

​បន្ទាប់ពី​សុន្ទរកថា​របស់​លោកពូ​ទីន ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​បាន​និយាយថា ក្រសួងការបរទេស​គួរតែ​ចាប់​ផ្តើមធ្វើ​កិច្ចចរចា​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ជាមួយ​រុស្ស៊ី​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន និង​ពិភាក្សា​អំពី​វិធី​ដើម្បី​បង្កើន​តម្លាភាព​ស្តីអំពី​អាវុធ​នុយក្លេអ៊ែរ ដែល​គ្មាន​ការប្រើ​យុទ្ធសាស្ត្រ​ណាមួយ​។ ក្រៅពី​រុស្ស៊ី អាមេរិក​ក៏​កំពុងតែ​ប្រឈមមុខ​យ៉ាងខ្លាំង​ជាមួយ​មហា​យក្ស​ចិន ដែល​កំពុងតែ​ពង្រីក​វត្ត​យោធា​របស់ខ្លួន នៅក្នុង​តំបន់​។ តំបន់​ដែល​ចិន​កំពុងតែ​ពង្រីក​វត្តមាន​យោធា​នោះ គឺ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​អា​ហ្វ្រី​ក​អា​ហ្វ្រី​ក​ជាដើម​។ ជាក់ស្តែង កាលពី​សប្តាហ៍​មុន​អាមេរិក​បាន​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ខ្នាត​យក្ស ទៅកាន់​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​។

ការ​វាទី​និយម​របស់​ចិន បានធ្វើ​ឲ្យ​មួយចំនួន​កើតទុក្ខ​មិន​សុខចិត្ត ដោយ​ប្រទេស​ទាំង​នោះបាន​ហៅ​ការ​វាត​ទីនោះ​ថា ជាការ​ឈ្លានពាន​មកលើ​ខ្លួន​។ ជា​ឧទាហរណ៍ ថ្មីៗ​នេះ​ឥណ្ឌា​បាន​និយាយថា ចិន​កមពុងតែ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់ខ្លួន នៅក្នុង​តំបន់​មាន​ជម្លោះ​ជាប់​ឥណ្ឌា​។ ម្យ៉ាងទៀត ការពង្រឹង​កម្លាំង​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អា​មេរ​រិ​ក​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គម្រាមកំហែង​ដល់​កូរ៉េខាងជើង ឲ្យ​បាក់ស្បាត​រាប​ដូច​កន្ទេល​លែង​ហ៊ាន​ក្អក​ជាមួយ​អាមេរិក​តទៅទៀត​។ ជា​សា​ក្ខី​កម្ម ការ​ព​ង្រឹ​ក​កម្ម​នុយក្លេអ៊ែរ​របស់​អាមេរិក​គឺ​គ្រាន់តែ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ការពារ​ប្រទេស​ណា​ដែល​រង​ការ​គម្រាមកំហែង និង​ការពារ​ប្រទេស​ទាំងនោះ​ពី​ការឈ្លានពាន​តែប៉ុណ្ណោះ ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​រស់នៅ​ក្រោម​ការ​គម្រាម​កំហែង​ពី​សំណាក់​កូរ៉េខាងជើង មានដូចជា​កូរ៉េខាងត្បូង និង​ជប៉ុន និង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងត​ស្ថិត​ក្រោយ​ការ​គម្រាមកំហែង​ពី​សំណាក់​រុស្ស៊ី​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...