• Giloba

អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី​ខាង​រូបវិទ្យា លោក Stephen Hawking ស្លាប់​ក្នុង​វ័យ ៧៦​ឆ្នាំ​

3 ខែ កន្លងទៅ DNT-NEWS

​កើត​នៅ​ថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៤២ និង​បានទទួល​អនិច្ចកម្ម​នៅ​ទីក្រុង​ខេ​ម​ប្រ៊ី​ច ប្រទេស​អង់គ្លេស​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០១៨​នេះ លោក​ស្ទី​ហ្វឹ​ន ហក​ឃឺ​ង គឺជា​អ្នក​រូបវិទ្យា​ផ្នែក​ទ្រឹស្ដី​ផ្នែក​ធរណីវិទ្យា និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ Cambridge ។ ការងារ​វិទ្យាសាស្ត្រ​រប​ស់លោក​រួមបញ្ចូល​ទាំង​កិច្ចសហការ​ជាមួយ​លោក Roger Penrose លើ​ទ្រឹស្តីបទ​ឯកវចនៈ​ទំនាញ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការព្យាករណ៍​ទូទៅ និង​ការ​ទស្សន៍ទាយ​ទ្រឹស្តី​អំពី​រន្ធ​ខ្មៅ​បញ្ចេញ​កាំរស្មី​ជា​ហៅថា​វិទ្យុសកម្ម​ហក​ឃី​ង​។ លោក​ហក​ឃី​ង ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​បង្កើត​ទ្រឹស្ដី​រូបវិទ្យា ដែល​បាន​ពន្យល់​អំពី​សហភាព​នៃ​ទ្រឹស្ដី​រ៉ឺ​ឡា​ទីប និង​ទ្រឹស្ដី​មេកា​និក​។ ទ្រឹស្តី​របស់លោក​បានទទួល​ការគាំទ្រ​យ៉ាងច្រើន​នៅ​ទូទាំង​ពិភពលោក​។​

​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​រូបនេះ បាន​និយាយថា «​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ឪពុក​យើង​បាន​ស្លាប់​នៅថ្ងៃនេះ​»​។​

​រូប​វិទូ​ជនជាតិ​អង់គ្លេស​រូបនេះ​មាន​ជម្ងឺ​ទាក់ទង​ប្រព័ន្ធ​ប្រសាទ​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ធ្វើ​ឲ្យ​លោក​ពិកា អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​។ ចំពោះ​ស្នាដៃ​វិញ លោក​បាន​សរសេរ​សៀវភៅ​ដែល​បានចេញ​ផ្សាយ​ជាច្រើន ដូចជា​សៀវភៅ A Brief History of Time នៅ​ឆ្នាំ 1988 សៀវភៅ Black Holes and Baby Universes and Other Essays សៀវភៅ The Universe in a Nutshell នៅ​ឆ្នាំ ២០០១ សៀវភៅ On The Shoulders of Giants ឆ្នាំ ២០០២ God Created the Integers: The Mathematical Breakthroughs That Changed History នៅ​ឆ្នាំ ២០០៥ The Dreams That Stuff Is Made of: The Most Astounding Papers of Quantum Physics and How They Shook the Scientific World នៅ​ឆ្នាំ ២០០១ និង​សៀវភៅ My Brief History នៅ​ឆ្នាំ ២០១៣​។ មរណភាព​របស់លោក បាន​ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាពិសេស​គឺ​ពិភពលោក​តែម្តង​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...