• Flexa
  • Default ខាងលើក្រោមមេនុយ

លោក Mark Zuckerberg នាយក​ហ្វេ​ស​ប៊ុ​ក និយាយ​អ្វីខ្លះ​ពេល​ចូលខ្លួន​ទៅ​ពន្យល់​បំភ្លឺ​សភា ?

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​លោក Mark Zuckerberg នាយក​ហ្វេ​ស​ប៊ុ​ក ត្រូវ​ចូលខ្លួន​ទៅ​ពន្យល់​បំភ្លឺ សភា នៅ​ថ្ងៃ​អង្គារ​ទី ១០​មេសា និង​នៅមុខ​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក​នៅ​ពុធ​ស្អែក ស្តីអំពី​រឿងអាស្រូវ​របូត​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ទៅ​បម្រើ​ប្រយោជន៍​នយោបាយ​ឬ​ពាណិជ្ជកម្ម​របស់​ក្រុម​ផ្សេង​។ ល្ងាច​មិញ ជា​កិច្ចការពារ ប្រធាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​អំពី​វិធានការ ថ្មី​បន្ថែមទៀត ការពារ​និង​ត្រួតពិនិត្យ​ទិន្នន័យ​អ្នកប្រើប្រាស់​។​

​នៅក្នុង​សភា​អាមេរិក​ចង់ដឹងថា​ហេតុអ្វី​បានជា​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាង​៨៧​លាន និង​ប្រមាណ​ជាង​ពីរលាន​កន្លះ​ជា​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប បែរជា​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ក្នុង​ប្រយោជន៍​នយោបាយ និង​ពាណិជ្ជកម្ម​ទៅវិញ​។​

​ថ្លែង​នៅ​ចំពោះមុខ​គណៈកម្មាធិការ​យុត្តិធម៌ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អាមេរិក លោក Mark Zuckerberg បាន​និយាយ​ដូច្នេះ​ថា «​ឥឡូវនេះ​វា​ច្បាស់​ណាស់​ហើយ​ថា យើង​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បណ្តាញ​សង្គម​របស់​យើង ត្រូវគេ​យកទៅ​ប្រើប្រាស់ សម្រាប់​រឿង​មិនល្អ រួមមាន​ដូចជា​ការចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ ការចូល​លូកលាន់​កិច្ចការ​បោះឆ្នោត​ដោយ​បរទេស និង​ការ​ញុះញង់​ឲ្យ​មាន​ភាព​ស្អប់ខ្ពើម និង​រើសអើង ព្រមទាំង​បញ្ហា​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​»​។​

​នាយក​ប្រតិបត្តិ​រូបនេះ បាន​បន្តទៀតថា «​ពួកយើង​មិនបាន​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ អំពី​ការទទួលខុសត្រូវ​រប​ស់​ពួកយើង ដែល​វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​ពិតជា​សុំទោស​។ ខ្ញុំ​ជា​អ្នកបង្កើត Facebook ហើយ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ ដូច្នេះហើយ​វា​គឺជា​កំហុស​របស់ខ្ញុំ​សម្រាប់​អ្វីដែល​បាន​កើតឡើង​នាពេលនេះ​»​។​

​នៅពេល​ត្រូវបាន​ចោទសួរ​ដោយ លោក ធន ធ្សូ​ន (John Thune) ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម នៃ​ព្រឹទ្ធសភា​ថា ហេតុអ្វី​ដែលជា​អ្នក​រាល់គ្នា​គួរ​មាន​ជំនឿ​ជឿជាក់​លើ​លោក Mark Zuckerberg នាពេលនេះ ក្រោយពី​រូបលោក​ធ្លាប់បាន​សន្យា​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ក្រុមហ៊ុន Facebook ឲ្យ​ល្អ​នោះ​? CEO រូបនេះ​បានទទួល​ស្គាល់​ដូច្នេះ​ថា «​យើង​ធ្លាប់បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​នេះ ពីព្រោះថា វា​ពិតជា​មិនអាច​ទៅរួច​នោះឡើយ ដើម្បី​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន ចេញពី​អគារ​ស្នាក់​នៅក្នុង​មហា​វិទ្យា​របស់​អ្នក ហើយ​ពង្រីក​វា​ដល់​កម្រិត​ដូច​បច្ចុប្បន្ន ដោយ​ពុំមាន​បង្កកំហុស​ខ្លះៗ​នោះ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ចង់​និយាយថា ពួកយើង​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ ផ្នែក​ទស្សនវិជ្ជា​ដ៏​ទូលំទូលាយ​មួយ នៅក្នុង​របៀប​ដែល​យើង ធ្វើ​ប្រតិបត្តិការ​ក្រុមហ៊ុន​នេះ​»​។​

​បន្ថែម​ពី​ខាងលើនេះ ស្ថាបនិក Facebook លោក ម៉ាក ហ្សា​ក់​ខឺ​ប៊ឺ​ក (Mark Zuckerberg) បានទទួល​ស្គាល់​ហើយ​ថា ក្រុមហ៊ុន​របស់លោក​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋអាជ្ញា​ពិសេស​អាមេរិក លោក រ៉ូ​ប៊ឺ​ត មូ​ល្លឺ (Robert Mueller) ក្នុងការ​ស៊ើបអង្កេត​ជុំវិញ​ការចោទប្រកាន់ថា រុស្ស៊ី​បាន​លូកដៃ ចូលក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែមេសា ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ដែរថា លោកស្រី Sheryl Sandberg នាយក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​Facebook ក៏​ចូលរួម​ទទួលកំហុស​ដែរ​។ អ្នកស្រី​បាន​និយាយថា​៖ «​យើង​ពិតជា​បានធ្វើ​កំហុស​មួយ​យ៉ាង​ធំ ហើយ​យើង​សារភាព​ទទួលកំហុស​នេះ​»​។​

​ប៉ុន្តែ​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Facebook មិន​ទទួលយក​កំហុស​ទាំងអស់​នោះទេ​។ លោក Zuckerberg បាន​ថ្លែងបន្តថា​៖ «​ព័ត៌មាន​ភាគច្រើន​រប​ស់​អ្នកប្រើប្រាស់​ដែលមាន​នៅក្នុង Facebook គឺ​ដោយសារតែ​ពួកគេ​ជា​អ្នក​យល់ព្រម​ចែកចាយ​វា​នៅលើ​បណ្តាញ​នេះ​»​។ លោកស្រី Sandberg បាន​និយាយ​ដូច្នេះ​ថា​៖ «​ទិន្នន័យ​ទាំងនោះ​គឺជា​ព័ត៌មាន​ដែល​អ្នកប្រើប្រាស់​បា​នប​ញ្ជូ​លវា​នៅក្នុង Facebook ជា​សាធារណៈ មានន័យថា​អ្នកណា​ក៏​អាច​មើលឃើញ​ដែរ​»​។​

​ហេតុផល​ទាំងនេះ​ប្រហែលជា​អាច​បណ្តាល​ឲ្យ​មានការ​ពិភាក្សា​មួយ​នៅ​សប្តាហ៍​នេះ ខណៈដែល​លោក Zuckerberg ត្រៀមខ្លួន​ចូលធ្វើ​សក្ខីកម្ម​នៅមុខ​សភា ចំពោះ​ការ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ Cambridge Analytica យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ជិត​៨៧​លាន​នាក់​ទៅប្រើ​ប្រាស់​បម្រើ​ផលប្រយោជន៍​របស់ខ្លួន​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...