• Flexa
  • Default ខាងលើក្រោមមេនុយ

​អាមេរិក បារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុងតែ​ពិភាក្សា​អំពី​ការប្រើ​កម្លាំងយោធា​រួមគ្នា ដើម្បី​វាយប្រហារ​ទៅលើ​ស៊ី​រី ទោះបីជា​មានការ​ព្រមាន​ពី​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​ក៏ដោយ​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

​នៅពេល​ខាងមុខ​បន្តិចទៀតនេះ សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អា​មេ​រិ​ករួ​ម​មានបារាំង និង​អា​រ៉ា​ប៊ី​សា​អូឌីត នឹងចូលរួម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​របប​ប្រធានាធិបតី​ស៊ី​រី បើទោះបីជា​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​ព្រមាន​ចំពោះ​ការត្រៀមខ្លួន​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​យ៉ាងណាក៏ដោយ​។​

​អស់​រយៈពេល​ពេញ​មួយថ្ងៃ ដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ ណា​ល់​ត្រាំ បានធ្វើការ​ប្តេជ្ញា​ថា នឹង​ប្រើ​កម្លាំងយោធា​ទៅលើ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​អាសាដ ក្រោយ​មាន​របាយការណ៍​ស្តីពី​ការប្រើ​ឧស្ម័ន​ពុល​នៅក្នុង​ទីក្រុង​ឌូ​ម៉ា ក្បែរ​ទីក្រុង​ដា​ម៉ាស់​ប្រទេស​ស៊ី​រី​។ ជាមួយនឹង​ការ​ខ្នះខ្នែង​ក្នុងការ​ត្រៀម​ប្រើ​កម្លាំងយោធា​នេះ សហរដ្ឋអាមេរិក​បាន​ធ្វើការ​ទាក់ទង​ទៅកាន់​មេដឹកនាំ​បារាំង និង​អង់គ្លេស​រួចរាល់​ហើយ​។​

​បើតាម​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី​សា​រ៉ា​សាន់​ឌើ បាន​និយាយថា អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​មួយចំនួន​របស់ខ្លួន ដូចដែល​អាមេរិក​បានកំណត់​នូវ​អ្វី​ដែលជា​ជំហាន​ដ៏​ល្អ សម្រាប់​ជំហាន​បន្ទាប់​។​

​លោក ត្រាំ និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ជី​ម ម៉ា​ទី​ស បាន​លុបចោល​ផែនការ​ធ្វើដំណើរ​កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​ការរំពឹងទុក​អំពី​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​ទឹក​ស៊ី​រី​ដែល​ជាទី​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បញ្ឈរជើង​កងទ័ព​របស់ខ្លួន​នៅ​ទីនោះ​។ វត្តមាន​យោធា​អាមេរិក​នៅក្នុង​ទឹកដី​ស៊ី​រី ត្រូវបាន​រុស្ស៊ី និង​ស៊ី​រី​ចោទថា ជា​វត្តមាន​ខុសច្បាប់ ទោះបីជា​អាមេរិក​បាន​និយាយថា វត្តមាន​របស់ខ្លួន​គឺ​ដើម្បី​ក​ម្ចា​ត​ក្រុម​ភេរវ​ករ​យ៉ាងណាក៏ដោយ​។ កាលពី​ឆ្នាំ ២០១១ សហរដ្ឋអាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត និង​បារាំង​បាន​គាំទ្រ​លើ​ចលនា​ងើបឈរ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​លោក​អាសាដ ដែល​កាលនោះ​ចលនា​បះបោរ​នេះ បានទាមទារ​ឲ្យ​លោក​អាសាដ​ចុះ​ចេញពី​តំណែង ដោយសារតែ​លោក​អាសាដ គឺជា​មេដឹកនាំ​ផ្តាច់ការ​។​

​ក្នុងអំឡុង​នៃ​ពេល​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក Trump បាន​អំពាវនាវ​ឱ្យមាន​«​ការឆ្លើយតប​យ៉ាងខ្លាំង ពី​សហគមន៍​អន្តរជាតិ​» ចំពោះ​ការវាយប្រហារ​គីមី​នៅក្នុង​ទីក្រុង​ឌូ​ម៉ា​។ លោក Macron បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹងធ្វើ​ការសម្រេចចិត្ត​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយ​ថែមទាំង​បាន​ពិភាក្សា​អំពី​គោលដៅ​ដ៏​មាន​សក្តានុពល​ផងដែរ​។​

​លោក Macron បាន​ថ្លែងថា «​ការសម្រេចចិត្ត​របស់​យើង នឹងមិន​ផ្តោតលើ​សម្ព័ន្ធមិត្ត​របស់រ​បប​នេះ ឬ​វាយប្រហារ​លើ​នរណាម្នាក់​ទេ ប៉ុ​ន្ត​យើង​វាយប្រហារ​ទៅលើ​តែ​សមត្ថភាព​អាវុធ​គីមី​របស់​ប្រទេស​នេះ​នោះទេ​។ យើង​មិន​ចង់​ឲ្យ​ជម្លោះ​កើនឡើង​នោះទេ​។​

​សហរដ្ឋអាមេរិក និង​បារាំង ធ្លាប់បាន​ពិភាក្សាគ្នា​អំពី​ការបើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ី​រី កាលពី​ឆ្នាំ ២០១៣ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធ​ស៊ី​រី បាន​ប្រើ​ឧស្ម័ន​ពុល នៅ​ជាយក្រុង​ដា​ម៉ាស់ ក្នុង​តំបន់​អ៊ី​ស្ទើ​ហ្កូ​តា​។ ប្រតិបត្តិ​ប​ត្តិ​ការ​នោះ​ត្រូវបាន​ផ្អាក ក្រោយ​មាន​មាន​ចូល​ធ្វើជា​អាជ្ញាកណ្តាល​លើ​កិច្ចព្រមព្រៀង​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​បញ្ចប់​ការប្រើ​អាវុធ​គីមី​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​លោកខាងលិច​នៅតែមាន​មន្ទិល​ថា រដ្ឋាភិបាល​ស៊ី​រី​នៅតែ​បន្ត​ប្រើ​អាវុធ​បែបនេះ​តទៅទៀត​។​

​ព្រះ​ចៅ​អធិរាជ​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក៏បាន​ចូលរួម​ពិភាក្សា​ផងដែរ អំពី​លទ្ធភាព​នៃ​ការចូលរួម​ក្នុងការ​វាយប្រហារ​ទៅលើ​ស៊ី​រី ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ ជាមួយនឹង​លោក​ម៉ា​ក្រុង​។ ទន្ទឹមនេះ ព្រះ​ចៅ​អ​ធី​រាជ្យ​រូបនោះ និង​ឧប្បនាយក​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ក៏បាន​ប្រឆាំង​ទៅនឹង​ឥទ្ធិពល​អ៊ីរ៉ង់​នៅក្នុង​តំបន់​ដែរ ដែល​ឥទ្ធិពល​អ៊ីរ៉ង់ កាន់តែ​ពង្រីក​ចូល​ប្រទេស​ស៊ី​រី​កាន់តែខ្លាំង​។​

​ផ្ទុយ​ពី​ការចោទប្រកាន់ និង​ការ​រួមដៃគ្នា​ក្នុង​ការបើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ចូលរួម​ធ្វើការ​បដិសេធ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ថា ស៊ី​រី​មិនបាន​ប្រើ​អាវុធ​គីមី នៅក្នុង​ការវាយប្រហារ​នោះទេ ដោយបាន​ចោទថា ប្រទេស​ទាំងនោះ​កំពុងតែ​រក​លេស ដើម្បី​ធ្វើការ​វាយប្រហារ​ទៅលើ​រដ្ឋាភិបាល​លោក​អាសាដ​តែប៉ុណ្ណោះ​។ ទន្ទឹមនេះ មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​រុស្ស៊ី បាន​គម្រាមថា បើ​មានការ​វាយប្រហារ​ណាមួយ​ប៉ះពារ​មកលើ​កម្លាំង​រុស្ស៊ី រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ដើម្បី​ជាការ​ឆ្លើយតប​វិញ ដោយ​មិន​បង្អង់​ដៃ​ទេ​។ មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ឲ្យ​អាមេរិក​ដេក​គិតថា តើ​អាមេរិក​គួរ​ជ្រើស​យក​ជម្រើស​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី ឬ​មិន​យក​។​

​លើកឡើង​ស្រដៀង​គ្នា​នេះដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Mohammed Javad Zarif បានធ្វើការ​រិះគន់​ចំពោះ​សំណេរ​របស់លោក​ត្រាំ​អំពី​កា​រគ​ម្រា​កំហែង​ទៅលើ​ស៊ី​រី កាលពី​ថ្ងៃ​អង្គារ ដោយ​អ៊ីរ៉ង់​ថា អាមេរិក​កំពុងតែ​ជួយ​ក្រុម​ជ្រុលនិយម​តាមរយៈ​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី​។ ក្នុងពេល​តែមួយ​នេះដែរ លោក Ali Akbar Velayati ទីប្រឹក្សា​ជាន់ខ្ពស់​ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ បានធ្វើការ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​តាមផ្លូវ​អាកាស មកលើ​មូលដ្ឋាន​យោធា​ស៊ី​រី T-4 កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​ផ្តាច់ជីវិត​ជនជាតិ​អ៊ីរ៉ង់​ចំនួន ៧​នាក់​។​

​មន្ត្រី​រុស្ស៊ី អ៊ីរ៉ង់ ស៊ី​រី និង​លី​បង់​បាន​បន្ទោស​អ៊ីស្រាអែល​ដែល​មិនទាន់បាន​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​តាម​អាកាស​នោះ​។ ដូច​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ អ៊ីស្រាអែល​គឺជា​អ្នកប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ឥទ្ធិពល​អ៊ីរ៉ង់ ជាពិសេស​តាមរយៈ​សម្ព័ន្ធមិត្ត​មូស្លីម​និកាយ​ស៊ី​អ៊ី​ត លី​បង់​និង​ហេ​ស៍ប៊ូ​ឡា​។

​ជាការ​ចូលរួម​ប្រតិកម្ម រុស្ស៊ី ចិន និង​អ៊ីរ៉ង់ បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី និង​បានកំណត់​អំពី​ការចូល​អន្តរាគមន៍​លើ​ការវិនិយោគ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​លោក​អាសាដ​ដណ្តើមបាន​មកវិញ​។ បន្ថែម​លើស​នេះ ចិន​និង​រុស្ស៊ី​ក៏បាន​ស្វះស្វែងរ​កនូវ​ប្រតិបត្តិ​ការ​យោធា ឲ្យ​កាន់តែ​ជិតស្និត​ជាមួយ​ស៊ី​រី រួមទាំង​ការប្រើ​អភ័យ​ឯក​សិទ្ធ​វ៉េតូ​របស់​ពួកគេ ដើម្បី​ការពារ​មេដឹកនាំ​ផ្តាច់កា​រលោក​អាសាដ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិ​សុច​អាច​ប្រើ​កម្លាំងយោធា​សម្តៅ​រក​កងកម្លាំង​លោក​អាសាដ​ទៀតផង​។

ទាក់ទង​នឹង​ការប្រើ​អាវុធ​គីមី ដែល​ត្រូវបាន​ចោទប្រកាន់​ចុងក្រោយ​នេះ រុស្ស៊ី​វ៉េតូ រីឯ​ចិន​វិញ​បាន​រារាំង​ដល់​ការស៊ើបអង្កេត​អំពី​ការប្រើ​អាវុធ​គីមី​កាលពី​ថ្ងៃ​អង្គារ​។ ចិន​ជម្រុញ​អង្គការ​សហរដ្ឋ​ប្រជាជាតិ ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្អែកទៅលើ​ការគោរព​លើ​អធិបតេយ្យភាព​របស់​ស៊ី​រី​។ ដោយឡែក ការធ្វើ​ឡើង​ដូច​អ្វីដែល​ចិន​បាន​និយាយ គឺជា​គ្រាន់តែ​ជាការ​ក្លែងបន្លំ ឆ្ពិន​ភ្នែក និង​ជាការ​ស៊ើបអង្កេត​ដោយ​មិន​ឯករាជ្យ មិនអាច​រកឃើញ​មូលហេតុ​នោះទេ​៕​DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...